Thursday, March 19, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពិធីបិទវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅខេត្តសៀមរាប

ដោយ Pothe Thun
22/11/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ពិធីបិទវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅខេត្តសៀមរាប
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

វេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋឲ្យចំគោលដៅ សំដៅដល់ការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តភាព កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាពលរដ្ឋ ដែលបានដំណើរការរយៈពេល១ថ្ងៃកន្លះ ដែលធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក សុខ ថុល អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភណ្ឌ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ត្រូវបានបិទនៅព្រឹកថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តសៀមរាប។

ដោយផ្អែកតាមលទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋបាលឃុំ សង្កាត់ និងកិច្ចប្រជុំថ្នាក់រដ្ឋបាលក្រុង ស្រុក តាមរយៈក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត ដែលទទួលបន្ទុកក្នុងការរៀបចំវេទិកាថ្នាក់ខេត្តនេះ រដ្ឋបាលខេត្ត ទទួលបាននូវសំណួរ សំណូមពរ និងបញ្ហាប្រឈមពីថ្នាក់រដ្ឋបាលឃុំ សង្កាត់បានសរុបចំនួន៣៩ ព្រមទាំងសំណួរ សំណូមពរ បញ្ហាប្រឈម ពីថ្នាក់រដ្ឋបាលក្រុង ស្រុក បានសរុបចំនួន៥១ និងរដ្ឋបាលខេត្តផ្ទាល់ មានសំណួរ សំណូមពរ បញ្ហាប្រឈមសរុបចំនួន២៣ នឹងសំណួរ សំណូមពរពីបទអន្តរាគមន៍មានចំនួន០៧ ដែលសរុបទាំង៤ប្រភព មានចំនួន១២០។ នៅក្នុងចំណោមសំណួរ សំណូមពរ និងបញ្ហាប្រឈមបញ្ហាទាំង១២០ ត្រូវបានដាក់ពិភាក្សា រកដំណោះសា្រយ ក្នុងអង្គវេទិកានេះ ដែលមានការចូលរួមពីសមាជិក សមាជិកា នៃអង្គវេទិការយ៉ាងផុលផុស ជាលទ្ធផល អង្គវេទិកាពេលនេះបានសម្រេចធ្វើការដោះស្រាយ និងធ្វើការបញ្ជូនទៅធ្វើការដោះស្រាយបន្តទៅរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងអង្គវេទិកាក៏បានលើកឡើងជាសំណើរនិងសំណូមជាច្រើន ដូចជាការស្នើសុំផ្សព្វផ្សាយ បណ្តុះបណ្តាលធនធានមនុស្សរបស់ក្រុមប្រឹក្សាសង្កាត់ ដើម្បីបានយល់កាន់តែច្បាស់ពីការងារគ្រប់គ្រង ការស្នើសុំធនធានមនុស្ស និងថវិកាបន្ថែមនៅថ្នាក់ឃុំ សង្កាត់។

ក្នុងឱកាសបិទអង្គវេទិកានោះ ឯកឧត្តម លី សំរិទ្ធ បានមានប្រសាសន៍លើកឡើងថា ក្នុងរយៈពេល១ថ្ងៃកន្លះនៃវេទិកាថ្នាក់ក្រុង ស្រុក និងឃុំសង្កាត់ បានលើកឡើង នូវសំណួរ សំណូមពរ និងបញ្ហាប្រឈមជាច្រើម នៅក្នុងចំណោមសំណួរ សំណូមពរ និងបញ្ហាប្រឈមបញ្ហាទាំង១២០ ត្រូវបានដាក់ពិភាក្សា រកដំណោះសា្រយ ក្នុងអង្គវេទិកា ផងដែរ ។ ឯកឧត្ដម បានមានប្រសាសន៍ទៀតថា វេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺដើម្បីរួមគ្នាកំណត់បញ្ហាប្រឈមនានា យកមកដោះស្រាយ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ផ្អែកលើមូលដ្ឋានគ្រឹះរបស់ប្រទេសកម្ពុជា ក្រោមដំបូលសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អង្គវេទិកា ក៏បានធ្វើការដោះស្រាយ និងឆ្លើយតបទៅនឹងសំណួរ សំណូមពរ និង បញ្ហាប្រឈមជាច្រើនដែលបានឡើង ដោយថ្នាក់រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលក្រុង ស្រុក រដ្ឋបាលខេត្ត និងពីមន្ទីរ អង្គភាពដែលលើកឡើងជាសំណូមពរនៅក្នុងបទអន្តរាគមន៍របស់ខ្លួន។ ឯកឧត្តម លី សំរិទ្ធ ក៏បានធ្វើការណែនាំ និងផ្តល់នូវអនុសាសន៍ជាគន្លឹះ ដែលជាសូចនាករ សម្រាប់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ យកទៅអនុវត្តនៅក្នុងមូលដ្ឋានខ្លួន ព្រមទាំងអនុសាសន៍របស់ឯកឧត្តមអនុប្រធានលេខាធិការដ្ឋាន ដោយធ្វើការកំណត់នូវរាល់បញ្ហា ដោយធ្វើការបែងចែកឲ្យចាច់ទៅលើប្រភេទមុខងារ បញ្ហាប្រឈម ព្រមទាំងសម្របសម្រួលឡើងវិញ ដើមី្បធានាទាំងទិដ្ឋភាពខ្លឹមសារ និង ទិដ្ឋភាពច្បាប់ ៕

អត្ថបទ និងរូបភាព៖ លោកម៉ី សុខារិទ្ធ
កែសម្រួល៖ លោកហាំ ម៉េងហួត

Tags: រដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វគ្គបណ្តុះបណ្តាលការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ នៅខេត្តសៀមរាប

វគ្គបណ្តុះបណ្តាលការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ នៅខេត្តសៀមរាប

មនុស្សប្រមាណបីពាន់នាក់មកពីជុំវិញពិភពលោកបានដង្ហែរក្បួនក្នុងឧទ្យានអង្គរ ដើម្បីបង្ហាញពីឆន្ទៈរួមមួយ គឺពិភពលោកមួយដែលគ្មានគ្រាប់មីន

មនុស្សប្រមាណបីពាន់នាក់មកពីជុំវិញពិភពលោកបានដង្ហែរក្បួនក្នុងឧទ្យានអង្គរ ដើម្បីបង្ហាញពីឆន្ទៈរួមមួយ គឺពិភពលោកមួយដែលគ្មានគ្រាប់មីន

គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះ និងជនចាស់ជរា រស់នៅក្រុងរុនតាឯកតេជោសែន បានទទួលអំណោយពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះ និងជនចាស់ជរា រស់នៅក្រុងរុនតាឯកតេជោសែន បានទទួលអំណោយពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    12 shares
    Share 5 Tweet 3
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    28 shares
    Share 11 Tweet 7
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    35 shares
    Share 14 Tweet 9
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.