Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

និយ័តករមូលបត្រកម្ពុជា ផ្សព្វផ្សាយពីការឈ្វែងយល់ និងការវិនិយោគក្នុងទីផ្សារមូលបត្រកម្ពុជា

ដោយ Pothe Thun
22/11/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
និយ័តករមូលបត្រកម្ពុជា ផ្សព្វផ្សាយពីការឈ្វែងយល់ និងការវិនិយោគក្នុងទីផ្សារមូលបត្រកម្ពុជា
2
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

និយ័តករមូលបត្រកម្ពុជា បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយពីការឈ្វែងយល់និងការវិនិយោគក្នុងទីផ្សារមូលបត្រកម្ពុជា ដល់សិស្សិត មន្ដ្រីរាជការមកពីតាមបណ្ដាអង្គភាពរបស់រដ្ឋ និងបុគ្គលិកក្រុមហ៊ុនផ្សេងៗ ដើម្បីលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃវិស័យមូលបត្រនៅកម្ពុជា។សិក្ខាសាលានេះ ធ្វើឡើងនៅសាកលវិទ្យាល័យបៀលប្រាយខេត្ដសៀមរាប នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។

ឯកឧត្ដមបណ្ឌិត វិន ភក្ដី អគ្គនាយករង នៃនិយ័តករមូលបត្រកម្ពុជា មានប្រសាសន៍បើកសិក្ខាសាលានេះថា គឺជាកម្មវិធីដ៏ពិសេសមួយ ដើម្បីជំរុញការលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃវិស័យមូលបត្រនៅកម្ពុជា ក៏ដូចជាអត្ថប្រយោជន៍នៃការវិនិយោគក្នុងវិស័យ មូលបត្រឱ្យកាន់តែទូលំទូលាយដល់គណៈគ្រប់គ្រង សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ បៀល-ប្រាយ មន្រ្តីនៃរដ្ឋបាលខេត្តសៀមរាប សមាជិកនៃសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជាផងដែរ។

ឯកឧត្ដមបន្ដថា បើទោះបីជាវិស័យនេះមានដំណើរការរយៈពេលជាងមួយទសវត្សរ៍ហើយក៏ដោយ ក៏វិស័យនេះហាក់នៅតែជាវិស័យថ្មីមួយសម្រាប់យើងទាំងអស់គ្នា ហើយមានសក្តានុពលនៃការរីកចម្រើនខ្ពស់ ដែលជំរុញនូវកំណើនសេដ្ឋកិច្ចជាតិតាមរយៈ ការផ្តល់នូវប្រភពនៃឱកាសសម្រាប់វិនិយោគិនខ្មែរ និងបរទេសធ្វើការវិនិយោគ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដមបន្ដថា អ្នកចូលរួមអាចសិក្សាស្វែងយល់នូវចំណេះដឹងថ្មីៗពាក់ព័ន្ធវិស័យមូលបត្រ ដែលនឹងផ្តោតទៅលើប្រធានបទសំខាន់ៗ មានដូចជា៖
(១) ទិដ្ឋភាពទូទៅនៃទីផ្សារមូលបត្រកម្ពុជា,
(២) អត្ថប្រយោជន៍នៃការវិនិយោគក្នុងផ្សារមូលបត្រកម្ពុជា,
(៣) ទិដ្ឋភាពទូទៅនៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា និងបទប្បញ្ញត្តិគ្រប់គ្រង និង
(៤) ការជួញដូរឧបករណ៍និស្សន្ទនៅកម្ពុជា ដោយធ្វើបទបង្ហាញដោយមន្ត្រីជំនាញនិងក្រុមហ៊ុនមូលបត្រ ។
ឯកឧត្ដមសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងទទួលបានពុទ្ធិបន្ថែមអំពីវិស័យមូលបត្រ និងអាចនាំយកចំណេះដឹងទាំងនេះទៅប្រើប្រាស់ និងចែករំលែកប្រកបដោយប្រសិទ្ធភាព។ឯកឧត្ដមក៍បានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ចាប់ផ្តើមបណ្តុះគំនិតទម្លាប់សន្សំ និងរៀនវិនិយោគ ជាពិសេសក្នុងវិស័យមូលបត្រ ដើម្បីក្លាយខ្លួនជាចំណែកនៃការអភិវឌ្ឍវិស័យមូលបត្រ អភិវឌ្ឍនូវចំណេះដឹងហិរញ្ញវត្ថុរបស់ខ្លួន និងលើកកម្ពស់សេដ្ឋកិច្ចនៅកម្ពុជាឱ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត។

ឯកឧត្ដមបន្ថែមថា ការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្ស គឺជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពផ្សេងទៀតដែលបានកំណត់ ព្រោះថាវិស័យមូលបត្រនឹងមិនអាចរីកចម្រើនបានលឿននោះទេ ប្រសិនបើការយល់ដឹងពីវិស័យនេះនៅមានកម្រិតទាបនៅឡើយ។ ការលើកកម្ពស់ការយល់ដឹងពីវិស័យមូលបត្រ ត្រូវបានកំណត់យ៉ាងច្បាស់នៅក្នុង “ផែនការយុទ្ធសាស្ត្រជាតិ”។ ទីផ្សារមូលបត្រ គឺជាប្រភពនៃឱកាសសម្រាប់យើងគ្រប់គ្នា ជាប្រភពនៃឱកាសសម្រាប់ការសិក្សារៀនសូត្រនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងការវិនិយោគ, ជាប្រភពនៃឱកាសសម្រាប់ធ្វើពិពិធកម្មវិនិយោគដើម្បីបង្កើនចំណូលអកម្ម និងកាត់បន្ថយហានិភ័យ និងជាប្រភពនៃឱកាសសម្រាប់សហគ្រាសអាជីវកម្មនៅក្នុងការកៀរគរដើមទុន ដើម្បីពង្រីកអាជីវកម្ម ព្រមជាមួយនឹងកេរ្តិ៍ឈ្មោះល្អ។តាមរយៈទីផ្សារមូលបត្រគឺជាជម្រើសមួយសម្រាប់ធ្វើការវិនិយោគលើផលិតផលសំខាន់ៗ ចំនួន ៤ ដែលមានស្រាប់នៅក្នុងទីផ្សារ រួមមានមូលបត្រកម្មសិទ្ធិ ឬហៅថាភាគហ៊ុន និងមូលបត្របំណុល ឬហៅថាសញ្ញាបណ្ណ, ឧបករណ៍និស្សន្ទ និងឯកតាមូលនិធិនៃគម្រោងវិនិយោគរួម ដែលការវិនិយោគលើផលិតផលទាំងនេះ គឺទទួលបានអត្ថប្រយោជន៍។

សូមរំលឹកថា ក្នុងរយៈពេលជាងមួយទស្សវត្សរ៍កន្លងមកនេះ និយ័តករមូលបត្រកម្ពុជា(ន.ម.ក.) ដែលជាអាជ្ញាធរគ្រប់គ្រងត្រួតពិនិត្យ និងអភិវឌ្ឍន៍ទីផ្សារមូលបត្រ បានខិតខំយកចិត្តទុកដាក់ ដោយចាប់ផ្តើមពីចំណុចសូន្យរហូតដល់ពេលនេះ មានក្រុមហ៊ុនចំនួន ២៣ បោះផ្សាយលក់មូលបត្រ និងចុះបញ្ជីលក់មូលបត្រនៅផ្សារមូលបត្រកម្ពុជា ។ គិតមកដល់ថ្ងៃនេះ ន.ម.ក. បានផ្តល់អាជ្ញាបណ្ណ ការអនុញ្ញាត និងការទទួលស្គាល់ដល់ក្រុមហ៊ុនធ្វើអាជីវកម្ម និងផ្តល់សេវាក្នុងវិស័យមូលបត្រចំនួន ១៣១ ក្រុមហ៊ុន។

អត្ថបទ និងរូបភាព៖ លោកឈិត សាវី
កែសម្រួល៖ លោកហាំ ម៉េងហួត

Tags: ទីផ្សារមូលបត្រកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការ នៃខេត្តសៀមរាប

កិច្ចការងារជួយសង្គ្រោះជនពិការ និងកិច្ចគាំពារសង្គម ជាកិច្ចការងារមួយដែលមិនអាចមើលរំលងបាន និងត្រូវបានអនុវត្តជាប់ជាប្រចាំ

ពិធីបិទវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅខេត្តសៀមរាប

ពិធីបិទវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅខេត្តសៀមរាប

វគ្គបណ្តុះបណ្តាលការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ នៅខេត្តសៀមរាប

វគ្គបណ្តុះបណ្តាលការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.