Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិស្សានុសិស្សសម័យប្រឡងបាក់ឌុប ៥ធ្នូ ២០២២ អាចស្នើសុំវិញ្ញាបនបត្របណ្ដោះអាសន្នបាន តាមប្រព័ន្ធអនឡាញ

ដោយ Pothe Thun
06/02/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យោងតាមសេចក្ដីជូនដំណឹងរួមរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ស្ដីពី ការដាក់ឱ្យប្រើប្រាស់ «វិញ្ញាបនបត្របណ្តោះអាសន្ននៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ដែលមានដាក់ QR Code ស្តង់ដារ ដែលអាចផ្ទៀងផ្ទាត់បានតាមរយៈ verify.gov.kh» ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សិស្សានុសិស្ស ក៏ដូចគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ អាចប្រើប្រាស់ និងផ្ទៀងផ្ទាត់វិញ្ញាបនបត្របណ្តោះអាសន្ន ដែលមានដាក់ QR Code ស្តង់ដារនេះ ដោយពុំចាំបាច់ទៅស្នើសុំដកផ្ទាល់ ឬធ្វើការបញ្ជាក់ឯកសារចម្លងឡើងវិញឡើយ។

វិញ្ញាបនបត្របណ្តោះអាសន្ននៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបនេះ អាចផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវ ពេញលេញជាផ្លូវការបាន តាមរយៈគេហទំព័រថ្នាលផ្ទៀងផ្ទាត់ឯកសារឌីជីថល ដែលមានអាស័យដ្ឋាន verify.gov.kh។

ចំពោះកម្រិតនៃការប្រើប្រាស់វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាទុតិយភូមិ ដែលមានដាក់ QR Code ស្តង់ដារនេះ សិស្សានុសិស្ស អាចយកទៅដាក់ពាក្យស្នើសុំចូលសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដោយពុំចាំបាច់យកទៅចម្លង និងធ្វើការបញ្ជាក់ពីភាពត្រឹមត្រូវ នៃការចម្លង ឬហៅថា នីត្យានុកូលកម្មនោះឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ដើម្បីដាក់ពាក្យស្នើសុំ វិញ្ញាបនបត្របណ្តោះអាសន្ននេះ សិស្សានុសិស្ស អាចចូលទៅកាន់ឆានែលតេលេក្រាមឈ្មោះថា «សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៖ ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2022» តាមរយៈតំណភ្ជាប់ http://t.me/TemporaryBacllCertificate ហើយបំពេញព័ត៌មានចាំបាច់មួយចំនួន ឬអាចចូលទៅទទួលពាក្យស្នើសុំ ដោយផ្ទាល់នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។

តាមរយៈសេចក្ដីជូនដំណឹងរួមរបស់ក្រសួងទាំង២ខាងលើ បង្ហាញថា នេះជាការវិវឌ្ឍថ្មីមួយ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្ដល់សេវាសាធារណៈកាន់តែងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងជាជំហានថ្មីក្នុងការជំរុញការកែទម្រង់ឌីជីថលទ្រង់ទ្រាយធំក្នុងក្រសួង ស្ថាប័នរដ្ឋ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា។

សូមរំលឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី៥ និង ទី៦ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ មានបេក្ខភាពចូលរួមប្រឡងសរុបចំនួន ១២៨,១៣៥នាក់ ក្នុងនោះស្រី ៦៨,៧៧១នាក់។ ចំពោះលទ្ធផល នៃការប្រឡងជាប់ជាស្ថាពរមានចំនួន ៧២.៣៣ភាគរយ៕

អត្ថបទ៖ ក្រុមព័ត៌មានទូរទស្សន៍
កែសម្រួល៖ លោក សេង ផល្លី

Tags: វិញ្ញាបនបត្របណ្ដោះអាសន្ន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា រៀបចំកម្មវិធីដើរព្រៃលើកទី៥នៅតំបន់អង្គរ

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា រៀបចំកម្មវិធីដើរព្រៃលើកទី៥នៅតំបន់អង្គរ

ទន្លេស្ងួតបានចាប់ផ្តើមមានទឹកឡើងវិញ ក្រោយគោកទឹកជាច្រើនសតវត្សរ៍មកហើយ

ទន្លេស្ងួតបានចាប់ផ្តើមមានទឹកឡើងវិញ ក្រោយគោកទឹកជាច្រើនសតវត្សរ៍មកហើយ

អាជ្ញាធរជាតិអប្សរា បង្ហាញពីបច្ចេកទេសការថែទាំ និងអភិរក្សផលិតផលតម្បាញនៅក្នុងសារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ីនៅខេត្តសៀមរាប

អាជ្ញាធរជាតិអប្សរា បង្ហាញពីបច្ចេកទេសការថែទាំ និងអភិរក្សផលិតផលតម្បាញនៅក្នុងសារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ីនៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.