Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រុមអ្នកស្រាវជ្រាវប្រទេសកូរ៉េ បណ្ដុះបណ្ដាលសមត្ថភាពការស្រាវជ្រាវប្រភពទឹកក្រោមដី នៅក្រុងអង្គរធំ

ដោយ Pothe Thun
02/02/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រុមអ្នកស្រាវជ្រាវប្រទេសកូរ៉េ បណ្ដុះបណ្ដាលសមត្ថភាពការស្រាវជ្រាវប្រភពទឹកក្រោមដី នៅក្រុងអង្គរធំ
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមអ្នកជំនាញស្រាវជ្រាវផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងភូមិសាស្ដ្រក្រោមដី បើកវគ្គបណ្ដុះបណ្ដាលសមត្ថភាពដល់មន្ដ្រីជំនាញនៃអាជ្ញាធរជាតិអបស្សរា ចំនួន១៥រូប ដើម្បីឲ្យមានសមត្ថភាពរុករកស្រាវជ្រាវផ្លូវទឹក និងហេដ្ឋារចនាសម្ព័ន្ធនានានៅក្រោមដីតាមរមណីយដ្ឋានបុរាណក្នុងតំបន់អង្គរ ។ ការបណ្ដុះបណ្ដាលនេះបានធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្រុងសៀមរាបដែលមានសិក្ខាកាមចំនួន១៥នាក់ ចូលរួម។

លោក ជឿង ចេយុង (Jeoung Jae Hyeung) វិស្វករផ្នែកស្រាវជ្រាវភូមិសាស្ដ្រនៃនាយករដ្ឋានស្រាវជ្រាវសុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធ នៃវិទ្យាស្ថាន KICT ប្រទេសកូរ៉េ បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលជំនាញជួសជុល និងអភិរក្សនេះ ដោយបានសហការជាមួយមូលនិធិបេតិភណ្ឌកូរ៉េ វិទ្យាស្ថានខេអាយស៊ីធី ក្នុងគោលបំណងឲ្យពួកគាត់មានជំនាញជួសជុល និងអភិរក្សប្រាសាទបុរាណនៅតំបន់អង្គរ ។ លោកបន្ដថា ប្រព័ន្ធធារាសាស្ដ្រនៅក្នុងតំបន់អង្គរជាចំណុចដ៍សំខាន់ ដែលត្រូវបានធ្វើការសិក្សាពីវាឲ្យបានច្បាស់លាស់ និងធ្វើការអភិវឌ្ឍ ដូចជាប្រព័ន្ធធារាសាស្ដ្រនៃសំណង់បច្ចុប្បន្ននេះដែរ ។ លោកបានបន្ថែមថា ក្រុមអ្នកជំនាញនឹងធ្វើការសិក្សាប្រព័ន្ធធារាសាស្ដ្រក្រោមដីនៅប្រាសាទលានជល់ដំរី ព្រោះមានស្រទាប់ដីមិនល្អ ហើយទឹកមិនអាចជ្រាបចូលក្នុងដីបានល្អ ខណៈដែលមានទឹកភ្លៀងបានហូរចេញទៅកន្លែងផ្សេងដែលមានទំនាប ។ លោកបន្ដថា ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ លោកបានផ្ដល់ចំណេះដឹងមួយចំនួនដល់សិក្ខាកាម ដែលបានសិក្សាពីស្រទាប់ដី ដូចជាការជ្រាបទឹកនៅក្រោមដី ផ្លូវហូរទឹកនៅក្រោមដី និងផ្លូវហូរទឹកនៅផ្នែកខាងលើនៅសាទលានជល់ដំរី ។ លោកសម្ដែងការសប្បាយចិត្ដដែលសិក្ខាមមកពីស្ថាប័នអាជ្ញាធរជាតិអប្សរា ដែលទទួលបានចំណេះដឹងនៃការស្រាវជ្រាវប្រព័ន្ធធារាសាស្ដ្រក្នុងក្នុងដី ហើយលោកបន្ដផ្ដល់ចំណេះដឹងបន្ថែមទៀតនាថ្ងៃក្រោយៗ។លោកបន្ថែមថា វិទ្យាស្ថានខេអាយស៊ីធីមានអ្នកជំនាញជាច្រើន រួមមានអ្នកជំនាធារាស្ដ្រ អ្នកជំនាញវិស្វកម្មផងដែរ ហើយនៅប្រាសាទលានជល់ដំរី និងប្រាសាទព្រះវិធូរ ដែលមូលនិធិបេតិភណ្ឌរបស់កូរ៉េ អង្គការKOICAកំពុងជួសជុល ត្រូវបានប្រើឧបករណ៍ សម្រាប់សិក្សាស្រាវជ្រាវទៅលើដីទៅទឹក ពីវិទ្យាស្ថានខេអាយស៊ីធីផងដែរ ។

លោក ឡៃ ប៉ូទី អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធនៃអាជ្ញាធរជាតិអបស្រា មានប្រសាសន៍ថា ការសិក្សារយៈពេលបីថ្ងៃ អ្នកជំនាញកូរ៉េបានបង្រៀនពីឧបករណ៍បច្ចេកទេសស្កេន ការកិនបង្ហាប់ដីឱ្យត្រូវបច្ចេកទេស ដោយឧបករណ៍មួយចំនួនរបស់កូរ៉េ សម្រាប់ជួសជុលប្រាសាទនៅប្រាសាទលានជល់ដំរី សិក្សាពីស្រទាប់ដីនៅខាងក្រោមដី ដោយរកឃើញមានដីខ្សាច់និងថ្មនៅក្រោមដី និងប្រភពទឹកផងដែរ។លោកបន្ថែមថា ដោយសារលោកមានជំនាញវិស្វករស្រាប់ទើបលោកអាចបានយល់កាន់តែច្បាស់ពាក់ព័ន្ធនិងកិច្ចការស្រាវជ្រាវ លើហេដ្ឋារចនាសម្ព័ន្ធធារាស្ដ្រនេះ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក បូ សាវី

Tags: ទឹកក្រោមដី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មនុស្សជាច្រើនពាន់នាក់ ចូលរួមដង្ហែរក្បួនអបអរពិធីបុណ្យមាឃបូជានៅក្រុងសៀមរាប

មនុស្សជាច្រើនពាន់នាក់ ចូលរួមដង្ហែរក្បួនអបអរពិធីបុណ្យមាឃបូជានៅក្រុងសៀមរាប

សិស្សានុសិស្សសម័យប្រឡងបាក់ឌុប ៥ធ្នូ ២០២២ អាចស្នើសុំវិញ្ញាបនបត្របណ្ដោះអាសន្នបាន តាមប្រព័ន្ធអនឡាញ

សិស្សានុសិស្សសម័យប្រឡងបាក់ឌុប ៥ធ្នូ ២០២២ អាចស្នើសុំវិញ្ញាបនបត្របណ្ដោះអាសន្នបាន តាមប្រព័ន្ធអនឡាញ

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា រៀបចំកម្មវិធីដើរព្រៃលើកទី៥នៅតំបន់អង្គរ

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា រៀបចំកម្មវិធីដើរព្រៃលើកទី៥នៅតំបន់អង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.