Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ស៊ីម៉ាក់ នឹងផ្តល់ការហ្វឹកហ្វឺនពង្រឹងសមត្ថភាពដល់មន្ត្រីជំនាញសកម្មភាពកម្ចាត់មីនប្រទេសកូឡុំប៊ីសម្រាប់រយៈពេល៣ឆ្នាំ

ដោយ Pothe Thun
22/09/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ស៊ីម៉ាក់ នឹងផ្តល់ការហ្វឹកហ្វឺនពង្រឹងសមត្ថភាពដល់មន្ត្រីជំនាញសកម្មភាពកម្ចាត់មីនប្រទេសកូឡុំប៊ីសម្រាប់រយៈពេល៣ឆ្នាំ
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រោយសង្គ្រាមស៊ីវិលជាង៥០ឆ្នាំកន្លងមក បច្ចុប្បន្នប្រទេស និងប្រជាជន នៃសាធារណរដ្ឋកូឡុំប៊ី បាននិងកំពុងប្រឈមទៅនឹងបញ្ហា គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន ជាមួយនោះ ដើម្បីពង្រឹងសមត្ថភាពជូនមន្ត្រីជំនាញសកម្មភាពកម្ចាត់មីនកូឡុំប៊ី មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) នឹងផ្ដល់ការហ្វឹកហ្វឺន ដែលមានរយៈពេល ៣ឆ្នាំ គឺចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ក្រោមគ្រោងឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)។

ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពីបញ្ហាប្រឈម ក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីននៅក្រុងសៀមរាប ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បង្ហាញថា រយៈពេល ១សប្ដាហ៍ នៃការបំពេញទស្សនកិច្ចសិក្សា របស់មន្រ្តីជំនាញវិស័យមីននៃសាធារណរដ្ឋកូឡុំប៊ី នៅប្រទេសកម្ពុជា ពួកគេបានស្វែងយល់ពីស្ថានភាពចម្ការមីន និងប្រតិបត្តិការបោសសម្អាតមីនរបស់អង្គភាពCMAC ព្រមទាំងចុះទៅដល់ចម្ការមីន ដែលអង្គភាព CMAC កំពុងប្រតិបត្តិការដោយផ្ទាល់ ដែលមានទីតាំងក្នុងខេត្តពោធិសាត់ និងខេត្តបាត់ដំបង។ ក្នុងដំណើរស្វែងយល់ស្ថានភាពចម្ការមីន និងប្រតិបត្តិការបោសសម្អាតមីននេះ មានការចូលរួមពី ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិជប៉ុន(JICA) និងអង្គភាពមួយចំនួនរបស់ប្រទេសកូឡុំប៊ី ដូចជាកងទ័ពជើងគោក កងទ័ពជើងទឹក មន្រ្តីមកពីការិយាល័យប្រធានាធិបតីដើម្បីសន្តិភាព(OACP) និងអង្គការOAS និងមន្រ្តីជាន់ខ្ពស់មួយរូបមកពីប្រទេសប្រេស៊ីលផងដែរ។

សូមរំលឹកថា ក្រោមការសម្របសម្រួល និងគាំទ្រដោយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន អង្គភាពCMAC ធ្លាប់បានផ្តល់ការហ្វឹកហ្វឺនជំនាញវិស័យសកម្មភាពមីន ដល់មន្រ្តីជំនាញវិស័យមីននៃប្រទេសកូឡុំប៊ីចំនួន២ដំណាក់កាលរួចមកហើយ ដោយដំណាក់កាលទី១ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១១ មានចំនួន៣វគ្គ និងដំណាក់កាលទី២ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ដែលមានចំនួន៧វគ្គ និងមានសិក្ខាកាមសរុបចំនួន ១៧៥នាក់៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

អត្ថបទ និងរូបភាព៖ លោក ឃុត សៅ និងលោក បូ សាវី
កែសម្រួល៖ លោក សេង ផល្លី

Tags: CMACJICA
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

អ្នកជំនាញបន្តការងារជួសជុល និងពង្រឹងខឿនបាកាណប៉ែកអាគ្នេយ៍នៃប្រាសាទអង្គរវត្តឡើងវិញ ដើម្បីពង្រឹងគ្រឹះប្រាសាទឱ្យកាន់រឹងមាំ

អ្នកជំនាញបន្តការងារជួសជុល និងពង្រឹងខឿនបាកាណប៉ែកអាគ្នេយ៍នៃប្រាសាទអង្គរវត្តឡើងវិញ ដើម្បីពង្រឹងគ្រឹះប្រាសាទឱ្យកាន់រឹងមាំ

ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់នៃខេត្តចំនួនពីរ ទទួលបានការបណ្ដុះបណ្ដាលពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ថ្នាក់ក្រោមជាតិ

ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់នៃខេត្តចំនួនពីរ ទទួលបានការបណ្ដុះបណ្ដាលពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ថ្នាក់ក្រោមជាតិ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.