ស៊ីម៉ាក់ នឹងផ្តល់ការហ្វឹកហ្វឺនពង្រឹងសមត្ថភាពដល់មន្ត្រីជំនាញសកម្មភាពកម្ចាត់មីនប្រទេសកូឡុំប៊ីសម្រាប់រយៈពេល៣ឆ្នាំ
ក្រោយសង្គ្រាមស៊ីវិលជាង៥០ឆ្នាំកន្លងមក បច្ចុប្បន្នប្រទេស និងប្រជាជន នៃសាធារណរដ្ឋកូឡុំប៊ី បាននិងកំពុងប្រឈមទៅនឹងបញ្ហា គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន ជាមួយនោះ ដើម្បីពង្រឹងសមត្ថភាពជូនមន្ត្រីជំនាញសកម្មភាពកម្ចាត់មីនកូឡុំប៊ី មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) នឹងផ្ដល់ការហ្វឹកហ្វឺន ដែលមានរយៈពេល ៣ឆ្នាំ គឺចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ក្រោមគ្រោងឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)។ ...