Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប ត្រៀមថវិកា៣០០លានរៀលបន្ថែម លើគម្រោងសាកល្បងការពារជំនន់ទឹកភ្លៀង ក្នុងតំបន់ផាប់ស្រ្ទីត

ដោយ Pothe Thun
11/02/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ត្រៀមថវិកា៣០០លានរៀលបន្ថែម លើគម្រោងសាកល្បងការពារជំនន់ទឹកភ្លៀង ក្នុងតំបន់ផាប់ស្រ្ទីត
214
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កម្រាលផ្លូវ និងចិញ្ចើមផ្លូវ ស្ថាបនាពីដុំបេតុងជម្រាបទឹកពិសេស មានប្រវែង១០៧ម៉ែត្រ និងទទឹង២០ម៉ែត្រ ដែលជាគម្រោងសាកល្បងការពារទឹកជំនន់ទឹកភ្លៀងក្នុង ក្រុងសៀមរាប ស្ថិតនៅតាមបណ្ដោយផ្លូវ ២ធ្នូ មុខមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងតំបន់ផាប់ស្ទ្រីត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប។

គម្រោងសាកល្បងនេះដែរ រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងបន្តសាងសង់ បន្ថែមទៀតនៅក្នុងតំបន់ផាប់ស្ទ្រីតដដែល ក្នុងទឹកប្រាក់៣០០លានរៀល ខណៈគម្រោងដែលបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ចំណាយអស់ថវិកាសរុប ១៩៥,០០០ដុល្លារ គាំទ្រថវិកាពីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែលហៅកាត់ថា JICA។

លោក ស៊ូកាណូ យូឈី (Sugano Yuichi) ប្រធានអង្គការJICA ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ក្នុងគម្រោងភាពជាដៃគូឯកជនរបស់JICA ពួកយើងមានគោលបំណង ដោះស្រាយបញ្ហាសង្គម និងសេដ្ឋកិច្ចនៅក្នុងប្រទេស កំពុងអភិវឌ្ឍ ទៅលើវិស័យផ្សេងៗ ជាមួយនឹងក្រុមហ៊ុនឯកជនជំនាញ របស់ប្រទេសជប៉ុន។ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨JICA មើលឃើញពីការបង្កើតបណ្តាញទីក្រុងឆ្លាតអាស៊ាន តាមរយៈកិច្ចសហប្រតិបត្តិការថ្មីនេះ និងជួយដោះស្រាយបញ្ហាប្រឈមក្នុងក្រុងសៀមរាប និងឈានទៅពង្រីកវិសាលភាពនៅតាមដងផ្លូវនានាបន្ថែមទៀតនាពេលខាងមុខ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន អ៊ុមុរ៉ា (OMURA CERATEC Co.LTD) របស់ជប៉ុន ដែលបានមកបណ្ដាក់ទុននៅកម្ពុជា និងជឿទុកចិត្ត លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ជាប្រមុខ។ ជាមួយនោះ ក្នុងនីតិកាលទី៦ ក្នុងឆ្នាំ២០១៩នេះ ក្រោមការឧបត្ថម្ភគាំទ្រពីសម្តេចនាយករដ្ឋមន្រ្តី សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាប និងកិច្ចសហការពីឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ព្រមទាំងមន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក និងអាជ្ញាធរមូលដ្ឋាន រដ្ឋបាលខេត្តសៀមរាប បានខិតខំដោះស្រាយបញ្ហាប្រឈមជាច្រើន រហូតទទួលបាននូវសមិទ្ធផលធំៗជាច្រើន។

ឯកឧត្តមអភិបាលខេត្ត សង្ឃឹមថា អង្គការ JICA និងក្រុមហ៊ុនរបស់ប្រទេសជប៉ុន នឹងបន្តនូវការគាំទ្រ និងវិនិយោគបន្ថែមទៀត ដើម្បីចូលរួម ដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ក៏ដូចជាខេត្តសៀមរាបផងដែរ។

សូមជម្រាបថា កម្រាល និងចិញ្ចើមផ្លូវដោយប្រើកម្រាលបេតុងជម្រាបទឹកពិសេសនេះ ប្រើប្រាស់រយៈពេល៤ខែ ដើម្បីសាងសង់ គឺចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០១៩។ ក្នុងនោះ គម្រោងនេះ បានកែសម្រួលគ្រឺះឡើងវិញ និងរៀបចំក្រាលកម្រាលបេតុងប្រភេទជម្រាបទឹក ដោយបែងចែកជា៣ប្រភេទ គឺ ប្រភេទដុំបេតុងលើទ្រូងផ្លូវ ប្រភេទដុំបេតុងលើផ្លូវថ្មើជើង និងកែលំអបណ្តាញលូទឹកភ្លៀង។

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Tags: JICAផាប់ស្ទ្រិតផ្លូវ២ធ្នូ​ផ្លូវខេត្តសៀមរាបរដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្រុកសូទ្រនិគម បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុក

ស្រុកសូទ្រនិគម បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុក

កិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អណត្តិទី៣

កិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អណត្តិទី៣

អភិបាលរងខេត្តសៀមរាប រំពឹងថាស្រុកសូទ្រនិគមនឹងមានការអភិវឌ្ឍថ្មីៗថែមទៀតនៅពេលខាងមុខ

អភិបាលរងខេត្តសៀមរាប រំពឹងថាស្រុកសូទ្រនិគមនឹងមានការអភិវឌ្ឍថ្មីៗថែមទៀតនៅពេលខាងមុខ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.