Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលរងខេត្តសៀមរាប រំពឹងថាស្រុកសូទ្រនិគមនឹងមានការអភិវឌ្ឍថ្មីៗថែមទៀតនៅពេលខាងមុខ

ដោយ Pothe Thun
11/02/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អភិបាលរងខេត្តសៀមរាប រំពឹងថាស្រុកសូទ្រនិគមនឹងមានការអភិវឌ្ឍថ្មីៗថែមទៀតនៅពេលខាងមុខ
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មានប្រសាសន៍ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៅរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកសូទ្រនិគមកាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ព្រឹកមិញនេះ លោកស្រី យូ សុភា អភិបាល រងខេត្តសៀមរាប បានបញ្ជាក់ថា ស្រុកសូទ្រនិគម ជាស្រុកមួយមានសំណាងជាងគេ ក្នុងចំណោមស្រុកទាំង១១នៅខេត្តសៀមរាប ដោយសារតែស្រុកនេះជាទីតាំងនៃអាកាស យានដ្ឋានអន្តរជាតិថ្មី ដែលនឹងដំណើរការនៅពេលឆាប់ៗខាងមុខនេះ ដូច្នេះការធ្វើដំណើរឆ្លងកាត់របស់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ តិចឬច្រើនពួកគាត់នឹងឈប់ទស្សនានៅតាមតំបន់មួយចំនួននៃស្រុក រួមទាំងការទិញនូវផលិតដែលជាផលិតផលរបស់ស្រុក ហើយចំណូលដែលបានមកពីការលក់លទ្ធផលទាំងអស់នោះ មួយផ្នែកធំនឹងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងតំបន់ ឲ្យកាន់តែប្រសើរឡើង ។

លោកស្រី យូ សុភា មានប្រសាសន៍ទៀតថា ស្រុកសូទ្រនិគមនេះក៏មានសហគមន៍ព្រៃឈើមួយផងដែរនៅឃុំខ្នារពោធិ ដែលបង្កើតជាព្រៃកោងកាងទឹកសាប រួមជាមួយសត្វដំរីដែលបាននាំយកមកពីរមណីយដ្ឋានអង្គរ បានធ្វើឲ្យតំបន់នេះជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិចូលទស្សនាកំសាន្ត ពិសេសសហគមន៍នេះក៏បានបង្កើតឲ្យមានជារទេះគោដឹកភ្ញៀវទេសចរណ៍កម្សាន្តផងដែរ ប៉ុន្តែប្រការសំខាន់សូមឲ្យរៀបចំតុបតែង និងកែលម្អរទេះឲ្យបានមាំទាំនិងស្រស់ស្អាតតាមលក្ខណៈប្រពៃណីពីបុរាណប៉ុន្តែត្រូវបង្វឹកសត្វពាហនៈឱ្យមានភាពស៊ាំទៅនឹងមនុស្សព្រោះជាវាងភាពភ្ញាក់ផ្អើលរបស់សត្វដែលនាំឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ដូច្នេះតាមរយៈនៃការចួលទស្សនារបស់ភ្ញៀវទាំងនោះ នឹងធ្វើឲ្យជីវភាពប្រជាពលរដ្ឋនៅក្នុងឃុំខ្នារពោធិ៍មានការរីកចម្រើនផងដែរ ។

លោកស្រីអភិបាលរងខេត្តសៀមរាប មានប្រសាសន៍ទៀតថាកាលពីម្សិលមិញលោកស្រីបាននាំប្រធានសមាគមអ្នកវិនិយោគអូសាកាមកពីប្រទេសជប៉ុនមកទស្សនាតំបន់សហគមន៍ព្រៃឈើឃុំខ្នារពោធិនេះផងដែរ ដើម្បីរកទីតាំងដីសម្រាប់ដាំដើមមនចិញ្ចឹមនាង ព្រោះថាសមាគមនេះមាន បំណងចង់វិនិយោគលើផលិតផលឡេលាបខ្លួនដែលចំរាញ់ពីវត្ថុធាតុដើមពីសំបុកដង្កូវនាង ដូច្នេះប្រសិនបើមានដីសម្រាប់សមាគមនេះ បោះទីតាំងនៅតំបន់នេះបង្កើតជារោងចក្របាននោះ វាគឺជាឱកាសមួយដ៏ប្រសើរបំផុត ដែលបង្កើនការងារថ្មីដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី យូ សុភា មានប្រសាសន៍បន្ថែមទៀតថា ផ្ដើមចេញពីអ្វីដែលនឹងលេចជារូបរាងនៅពេលខាងមុខនេះថ្ងៃក្រោយស្រុកសូទ្រនិគមនេះ នឹងមានការអភិវឌ្ឍកាន់តែធំជាងនេះហើយជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកនេះកាន់តែមានការរីកចម្រើនផងដែរ ដូច្នេះដើម្បីឈោងចាប់យកឱកាសដ៏ល្អនេះបាន គឺផ្ដើមចេញពីមន្ត្រីទាំងអស់ដែលបានរួមបញ្ចូលគ្នានៅក្នុងរចនាសម្ព័ន្ធថ្មីនាពេលនេះ ត្រូវតែរួមសហការគ្នាមានគំនិតច្នៃប្រឌិតក្នុងការអនុវត្ត ព្រមទាំងបង្កើនសមត្ថភាពទាំងចំណេះដឹងនិងចំណេះធ្វើ ពិសេសត្រូវតែបម្រើការពារ និងថែរក្សាអ្វីដែលប្រជាពលរដ្ឋចង់បាន ត្រូវការចាំបាច់ ឲ្យស័ក្តិសមនូវអ្វីដែលពួកគាត់ បានផ្តល់ឲ្យយើង និងគាំទ្រធ្វើជាតំណាងរបស់ពួកគាត់គ្រប់កាលៈទេសៈ ពិសេសត្រូវលើកកម្ពស់គុណភាព ប្រសិទ្ធភាពការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ទប់ស្កាត់រាល់បទល្មើសនានា ស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ ដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម ៕

អត្ថបទ : លោក លីវ សាន្ត
រូបថត : លោក ឃុត សៅ

Tags: យានដ្ឋានអន្តរជាតិស្រុក​សូទ្រនិគមអភិបាលរង​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ក្នុងកប៉ាល់ទេសចរណ៍នៅជប៉ុន «កើនដល់១៦១នាក់» ក្នុងចំណោមមនុស្សជិះទាំងអស់ជាង៣,៧០០នាក់!

ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ក្នុងកប៉ាល់ទេសចរណ៍នៅជប៉ុន «កើនដល់១៦១នាក់» ក្នុងចំណោមមនុស្សជិះទាំងអស់ជាង៣,៧០០នាក់!

ប្រទេសថៃ ហាមកប៉ាល់ដឹកមនុស្ស២,២០០នាក់ចូលចត ព្រោះតែខ្លាចនៅលើនោះ មានអ្នកផ្ទុកវីរុសកូរ៉ូណា

ប្រទេសថៃ ហាមកប៉ាល់ដឹកមនុស្ស២,២០០នាក់ចូលចត ព្រោះតែខ្លាចនៅលើនោះ មានអ្នកផ្ទុកវីរុសកូរ៉ូណា

សិស្សសាលាមួយចំនួននៅចិន ត្រូវលើកទឹកចិត្តឲ្យរៀនសូត្រនៅផ្ទះជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណាថ្មី

សិស្សសាលាមួយចំនួននៅចិន ត្រូវលើកទឹកចិត្តឲ្យរៀនសូត្រនៅផ្ទះជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណាថ្មី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.