Thursday, June 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៩​នេះ JICA នឹង​ចុះ​សិក្សា​ក្នុង​ក្រុង​សៀមរាប ដើម្បី​បង្កើត​ទីក្រុង​វៃឆ្លាត​អាស៊ាន​

ដោយ Pothe Thun
25/04/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៩​នេះ គម្រោង អភិវឌ្ឍន៍​ទីក្រុង​វៃឆ្លាត​អាស៊ាន ក្នុង​ក្រុង​សៀមរាប នឹង​ត្រូវ​ចុះ​ធ្វើ​ការសិក្សា​ជា​លើកដំបូង ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន ហៅ​កាត់​ថា JICA​។​​ទីក្រុង​ចំនួន​៣ រួមមាន រាជធានី​ភ្នំពេញ ក្រុង​បាត់ដំបង និង​ក្រុង​សៀមរាប នឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​គម្រោង​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​រាជរដ្ឋាភិបា​ល​កម្ពុជា​។​

-​អ្វី​ជា​ទីក្រុង​វៃ​ឆ្លាត​?
​ទីក្រុង​ឆ្លាត​វៃ​សំដៅ​ដល់​ការ ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ជា​ចម្បង និង​មាន​និរន្តរភាពដើម្បី​ដោះស្រាយ​ផលប៉ះពាល់​ជូន​ប្រជាពលរដ្ឋ ដែល​បង្កឡើង​ដោយ​ការរីកចម្រើន​ដ៏​ឆាប់រហ័ស​នៃ ការធ្វើ​នគរូបនីយកម្ម ឬ​ការអភិវឌ្ឍ​ទីក្រុង ដូចជា ការកកស្ទះ​ចរា​ចរណ៍ បំពុល​ខ្យល់ ភាពក្រីក្រ គម្លៀត​សង្គម ការបែងចែក​គ្នា​រវាង​ប្រជាជន​ទីក្រុង​និង​ជនបទ រួម​ទាំង​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ផង​។ ហើយ​បណ្តាញ​ទីក្រុង​ឆ្លាត​វៃ​អាស៊ាន​នេះ ក៏​មាន​បំណង​បង្កើន​ការតភ្ជាប់​ក្នុង​តំបន់ ដែល​នឹង​ត្រូវបាន​បង្កើតឡើង​ដោយ​ទីក្រុង​ចំនួន ២៦ ពី​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​។​

 

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះសាកសួរ និងផ្ដល់ព័ត៌មានពីអត្ថប្រយោជន៍នៃបណ្ណសមធម៌ដល់ពលរដ្ឋនៅស្រុកបន្ទាយស្រី

ក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះសាកសួរ និងផ្ដល់ព័ត៌មានពីអត្ថប្រយោជន៍នៃបណ្ណសមធម៌ដល់ពលរដ្ឋនៅស្រុកបន្ទាយស្រី

31/05/2023
គម្រោងសាងសង់ផ្លូវបេតុង និងជុសជុលផ្លូវគ្រួសក្រហម ក្នុងឃុំចំនួន២ នៃស្រុកសូទ្រនិគម បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុង និងជុសជុលផ្លូវគ្រួសក្រហម ក្នុងឃុំចំនួន២ នៃស្រុកសូទ្រនិគម បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

31/05/2023

​បើ​តាម​ជំនួប​ពិភាក្សា កាលពី​ថ្ងៃ​ទី ២៤ ខែ​មេសា ឆ្នាំ ២០១៩​ម្សិលមិញ​នេះ រវាង​ថ្នាក់ដឹកនាំ​ខេត្តសៀមរាប ជាមួយ​ប្រតិភូ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន ហៅ​កាត់​ថា JICA ពាក់ព័ន្ធ នឹង​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​វៃឆ្លាត​អាស៊ាន ក្នុង​ក្រុង​សៀមរាប​នេះ លោក តេ​ស្យូ​ជី ហ្គុ​តុ (Testuji Goto) ទីប្រឹក្សា ជាន់ខ្ពស់ ផ្នែក​រៀបចំ​ផែនការ និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន បានឲ្យដឹងថា គោលបំណង នៃ​ជំនួប​ពិភាក្សា​ការងារ​ក្នុង​ខេត្ត​សៀមរាប​នាពេលនេះ គឺ​ដើម្បី​ជម្រាប​ពី​ការចុះ​សិក្សា​ពី គម្រោង​អភិវឌ្ឍន៍​ទីក្រុង​វៃ​ឆ្លាត អាស៊ាន ក្នុង​ក្រុង​សៀមរាប ហើយក៏​ជា​ជំនួប ដើម្បី​ស្នើសុំ​កិច្ចសហការ​ពី​រដ្ឋបាល​ខេត្ត​សៀមរាប​ផងដែរ ដែល​គម្រោង​សិក្សា​នេះ​គ្រោង​នឹង​បែងចែក​ចេញ​ជា ២ ផ្នែក គឺ ផ្នែក​ទី​១ សិក្សា​ចាប់ពី​ខែ កក្ដ​ដា ដល់ ខែ ធ្នូ ឆ្នាំ ២០១៩ និង​ផ្នែក​ទី​២ នឹង​ចាប់ផ្ដើម អនុវត្ត​គម្រោង ចាប់ពី​ខែ មករា ដល់​ខែ មិថុនា ឆ្នាំ ២០២០​។​

 

​លោក លី សំរិទ្ធ អភិបាលរង​ខេត្តសៀមរាប តំណាង​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​សម្តែង​ការស្វាគមន៍ ចំពោះ​គម្រោង​ចុះ​សិក្សា​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ របស់​ប្រទេស​ជប៉ុន​(JICA)​នា​នេះ លោក​អភិបាលរង​ខេត្ត បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា គម្រោង​អភិវឌ្ឍន៍​នេះ នឹង​ធ្វើ​ការគ្រប់គ្រង​ក្នុង​ខេត្តសៀមរាប មាន​ភាពងាយស្រួល តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ព្រមទាំង​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​នឹង​អាច​កើតមានឡើង ដោយសារ​ការរៀបចំ​អភិវឌ្ឍន៍​ក្រុង​សៀមរាប​នាពេល​អនាគត​។​

 

​ទន្ទឹមនឹងនោះ លោក​អភិបាលរង​ខេត្ត បង្ហាញ​នូវ​កិច្ចសហការ​យ៉ាង​ពេញទំហឹង ដើម្បី​សម្របសម្រួល​ធ្វើយ៉ាងណា ឲ្យ​គម្រោង​អភិវឌ្ឍន៍​នេះ​ដំណើរការ​ដោយ​រលូន និង​ជោគជ័យ ដើម្បី​ផលប្រយោជន៍ និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា និង​ប្រជាជាតិ​សមាគម​អាស៊ាន​ទាំងមូល​។​

​អត្ថបទ និង រូបភាព ៖ លោក អ៊ិន សី​ហ​រិទ្ធ និង​លោក សេង ផល្លី​

Tags: JICAទីក្រុង​វៃឆ្លាត​អាស៊ាន​​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្ងៃនេះរដ្ឋបាល​ខេត្ត​សៀមរាប រៀបចំ​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់នៅ​ឃុំ​ស្រែ​ណូយ​

ថ្ងៃនេះរដ្ឋបាល​ខេត្ត​សៀមរាប រៀបចំ​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់នៅ​ឃុំ​ស្រែ​ណូយ​

រដ្ឋបាល​ខេត្ត​សៀមរាប បើក​កិច្ចប្រជុំ​មួយ​ស្ដីពី ការដំឡើង និង ការរុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​នៅក្នុង​ខេត្ត​សៀមរាប​

រដ្ឋបាល​ខេត្ត​សៀមរាប បើក​កិច្ចប្រជុំ​មួយ​ស្ដីពី ការដំឡើង និង ការរុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​នៅក្នុង​ខេត្ត​សៀមរាប​

មន្ត្រី​ជំនាញ​បង្ហាញ​ថា​ម្ហូបអាហារ​ស្រស់​នៅ​ផ្សារ​ក្រោម រក​ពុំ​ឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់​ឡើយ​

មន្ត្រី​ជំនាញ​បង្ហាញ​ថា​ម្ហូបអាហារ​ស្រស់​នៅ​ផ្សារ​ក្រោម រក​ពុំ​ឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់​ឡើយ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    644 shares
    Share 258 Tweet 161
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

    87 shares
    Share 35 Tweet 22

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (491)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,071)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,729)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (730)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (787)
  • សាសនា និង មនុស្សធម៌ (830)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.