Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ថ្ងៃនេះរដ្ឋបាល​ខេត្ត​សៀមរាប រៀបចំ​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់នៅ​ឃុំ​ស្រែ​ណូយ​

ដោយ Pothe Thun
25/04/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៩​នេះ រដ្ឋបាលខេត្ត សៀមរាប បាន​រៀបចំ​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ នៅ​ឃុំ​ស្រែ​ណូយ ក្នុង​ស្រុក​វ៉ារិន ក្រោម​ប្រធានបទ គ្មាន​ជំងឺ​គ្រុន ចាញ់ ផ្ដើមចេញ​ពី​ខ្ញុំ ក្រោម​អធិបតីភាព​លោក ពិន ប្រាកដ អភិបាលរង​ខេត្ត ដោយ​មាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត អភិបាលរង​ស្រុក​មួយចំនួន​ក្នុង​ខេត្ត មន្ត្រីរាជការ​ក្នុងស្រុក​វ៉ារិន សិស្សានុសិស្ស និង បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្រែ​ណូយ ជាច្រើនរូប​ទៀត ។​

​លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា កាលពី​មុន​ក្នុង​អំឡុងពេល​ប្រទេស ជាតិ​មាន​សង្គ្រាម តំបន់​នេះ​ជា​តំបន់​គ្រុនចាញ់​យ៉ាង​ស្រួច ស្រា​ល់ បណ្ដាលឲ្យ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់ ប៉ុន្តែ បច្ចុប្បន្ន​បើ​ទោះបីជា​កើត​មាន​ជំងឺគ្រុនចាញ់​ក៏ពិតមែន ប៉ុន្តែ​មិន​មាន​ករណី​ស្លាប់​នោះ​ទេ ដូច្នេះ ទិវា​នេះ​ប្រារព្ធ​ឡើង ក្នុង​គោលបំណង​ជំរុញ និង បំផុស​ការយល់ដឹង និង​យកចិត្តទុកដាក់​កាន់តែ​ខ្ពស់​បន្ថែមទៀត ក្នុង​ការលើកកម្ពស់​សុខុមាលភាព​សង្គម និង សំដៅ​រួមចំណែក​ដល់​ការថែរក្សា​សុខភាព​របស់​ប្រជាពលរដ្ឋ ខណៈ​ដែល​ជំងឺគ្រុនចាញ់​នៅ មិន​ត្រឹមតែ​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព ការចំណាយ​ថវិកា​ក្នុង​ការព្យាបាល ការខាតបង់​ការងារ ការបាត់បង់​ផលិតភាព និង អាយុជីវិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ក​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​ទៀត​ផង ។​

​តាមរយៈ​សារលិខិត​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ លោក ពិន ប្រាកដ អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ក្រោម​ប្រធានបទ គ្មាន​ជំងឺ​គ្រុនចាញ់ ផ្ដើមចេញ​ពី​ខ្ញុំ​នេះ ស្រប​នឹង​ដំណើរ​ការវិវត្ត​នៃ​សភាពការណ៍​សង្គម សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​កំពុង​ពង្រីក​ការអភិវឌ្ឍ​តាម​ព្រំដែន និង តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ ព្រៃភ្នំ ដែល​ប្រឈម​នឹង​អត្រា​ឈឺ ស្លាប់​ដោយ​ជំងឺគ្រុនចាញ់​នៅឡើយ ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​លោក ពិន ប្រាកដ មានប្រសាសន៍​ទៀត​ថា កម្ពុជា​កំពុង​អនុវត្ត​អភិក្រម​ការងារ​លុបបំបាត់​ជំងឺគ្រុនចាញ់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០១៦-២០២០ ដែល​ជា​ផ្នែក​មួយ​នៃ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ លុប​បំបាត់​ជំងឺ​គ្រុនចាញ់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០១១-២០២៥ ដែល​ជា​ផែនទី​បង្ហាញផ្លូវ និង បង្កលក្ខណៈ​ងាយស្រួល​ដល់​ការប្រតិបត្តិ​ជាក់ស្តែង ឈាន​ទៅ​លុបបំបាត់​ជំងឺគ្រុនចាញ់​ទូទាំងប្រទេស ។​

​លោក ពិន ប្រាកដ មានប្រសាសន៍​បន្ថែម​ទៀត​ថា ទោះបីយ៉ាងណា​ក៏ដោយ ក៏​យើង​មិន​ត្រូវ​ភ្លេចខ្លួន ស្កប់ស្កល់​នឹង​លទ្ធផល​ដែល​យើង​ទទួលបាន​នោះទេ ព្រោះថា ជំងឺគ្រុនចាញ់​នៅតែ​ជា​បន្ទុក​ដ៏​ធ្ងន់​មួយ​របស់​កម្ពុជា ហើយ​បើ​យើង​មិន​ទាន់​លុបបំបាត់​មេរោគ​គ្រុនចាញ់​ឲ្យអស់​ពី​ក្នុង​ខ្លួន​មនុស្ស​គ្រប់ៗ​រូប​ទេនោះ សត្វ​មូស​ដែកគោល​ញី​ដែល​បន្ត​មាន​នៅក្នុង​ព្រៃ និង តំបន់​ជុំវិញ នៅតែ​មាន​ឱកាស​បឺត​ឈាម​ចម្លង​មេរោគ​គ្រុនចាញ់​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយ​ដដែល ដូច្នេះ យើង​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ទាំងអស់គ្នា លើ​ចំណុច​ទាំងនេះ ដើម្បី​លើកកម្ពស់​សុខភាព គុណភាព​នៃ​ការរស់នៅ និង សេចក្តីថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​យើង ។​

​ក្នុងឱកាស​នោះ​ដែរ លោក ពិន ប្រាកដ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង សិស្សានុសិស្ស​ទាំងអស់ ទាំង​នៅក្នុង​កម្មវិធី និង នៅ​ក្នុង​ទូទាំង​ខេត្ត ក្នុង​ករណី​កើតមាន​រោគសញ្ញា​សង្ស័យ​ជំងឺគ្រុនចាញ់ សូម​ប្រញាប់ប្រញាល់​ទៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត ដើម្បី​ទទួល​ការពិនិត្យ និង ព្យាបាល​ជំងឺ ឲ្យបាន​ទាន់​ពេលវេលា ។​

​បើ​តាម​របាយការណ៍រ​បស់​មន្ទីរ​សុខាភិបាល​ខេត្ត បានឲ្យដឹងថា ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩​នេះ ស្ថានភាព​ជំងឺ​គ្រុនចាញ់​មាន​ការថយចុះ បើ​ធៀប​នឹង​ពេល​វេលា​ដូច​គ្នា​នា​ឆ្នាំកន្លងមក
​ដែល​ករណី​គ្រុនចាញ់​វិជ្ជមាន​សរុប​ចំនួន ១០៥​ករណី ក្នុងនោះ ប្រភេទ​ប៉ារ៉ាស៊ីតប្លា​ស់​ស្មូ​ដ្យូ​មហ្វា​ល់​ស៊ីប៉ា​រ៉ូម ចំនួន ០៥​ករណី , ប្រភេទ​ចម្រុះ​ចំនួន ០២​ករណី និង ប្រភេទ​ប៉ារ៉ាស៊ីតប្លា​ស់​ស្មូ​ដ្យូ​ម​វីវ៉ា​ក់​ចំនួន ៩៨​ករណី ប៉ុន្តែ​មិន​មាន​ករណី​ស្លាប់​នោះ​ទេ ៕

​រូបថត : លោក យូ វង្ស​
​អត្ថបទ : លោក លីវ សាន្ត​

Tags: ​ឃុំ​ស្រែ​ណូយ​រដ្ឋបាល​ខេត្ត​សៀមរាបរៀបចំ​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាល​ខេត្ត​សៀមរាប បើក​កិច្ចប្រជុំ​មួយ​ស្ដីពី ការដំឡើង និង ការរុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​នៅក្នុង​ខេត្ត​សៀមរាប​

រដ្ឋបាល​ខេត្ត​សៀមរាប បើក​កិច្ចប្រជុំ​មួយ​ស្ដីពី ការដំឡើង និង ការរុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​នៅក្នុង​ខេត្ត​សៀមរាប​

មន្ត្រី​ជំនាញ​បង្ហាញ​ថា​ម្ហូបអាហារ​ស្រស់​នៅ​ផ្សារ​ក្រោម រក​ពុំ​ឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់​ឡើយ​

មន្ត្រី​ជំនាញ​បង្ហាញ​ថា​ម្ហូបអាហារ​ស្រស់​នៅ​ផ្សារ​ក្រោម រក​ពុំ​ឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់​ឡើយ​

អគ្គនាយកដ្ឋាន​ពន្ធដា​រ រៀបចំ​សិក្ខាសាលា​មួយ​នៅ​ខេត្តសៀមរាប ស្តីពី​ការប្រមូល​ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការផ្ទេរ សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​

អគ្គនាយកដ្ឋាន​ពន្ធដា​រ រៀបចំ​សិក្ខាសាលា​មួយ​នៅ​ខេត្តសៀមរាប ស្តីពី​ការប្រមូល​ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការផ្ទេរ សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.