Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាល​ខេត្ត​សៀមរាប បើក​កិច្ចប្រជុំ​មួយ​ស្ដីពី ការដំឡើង និង ការរុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​នៅក្នុង​ខេត្ត​សៀមរាប​

ដោយ Pothe Thun
25/04/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាល​ខេត្ត​សៀមរាប បើក​កិច្ចប្រជុំ​មួយ​ស្ដីពី ការដំឡើង និង ការរុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​នៅក្នុង​ខេត្ត​សៀមរាប​
40
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នា​ព្រឹក​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ រដ្ឋបាល​ខេត្ត​សៀមរាប ដឹកនាំ​ដោយ​លោក ហែ​ន ពុទ្ធី នាយករង​រដ្ឋបាលខេត្ត​សៀមរាប បាន​បើក​កិច្ចប្រជុំ​មួយ ស្ដី​ពី​ការដំឡើង និង ការរុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​នៅក្នុង​ខេត្ត​សៀមរាប ដោយ​មាន​ការចូលរួម​ពី​សំ​ណា​កើ​លោក លោកស្រី ជា​នាយក​ទីចាត់កា​រង​អន្តរ​វិស័យ , ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្ត , ប្រធាន​អង្គភាព​ច្រកចេញចូល​តែ​មួយ , អភិបាល​-​អភិបាលរងក្រុង​-​ស្រុក , តំណាង​ក្រុមហ៊ុន ,​សណ្ឋាគារ , ផ្ទះសំណាក់ , ភោ​ជ នី​យ ដ្ឋា​ន , សហគ្រាស​ឯកជន , គ្រឹះស្ថាន​ឯកជន និង​អ្នកពាក់ព័ន្ធ​នានា ។​

​គោលបំណង នៃ​កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​រៀបចំ​សោភ័ណភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ ក្នុង​ខេត្ត​សៀមរាប​ឲ្យ​សក្តិសម​ជា​ខេត្ត​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏​រុងរឿង ក៏​ដូចជា​ការរក្សា​នូវ​អត្តសញ្ញាណ​នៃ​វប្បធម៌​ទំនៀមទម្លាប់​ប្រពៃណី និង លើកតម្កើង​កិត្យានុភាព​វប្បធម៌ អក្សរសាស្ត្រ​ជាតិខ្មែរ ខណៈ​កន្លង​មក​រដ្ឋបាល​សៀមរាប បាន​ចេញ​សេចក្ដីជូនដំណឹង​លេខ​១២៤២ ស​ជណ ចុះ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៧ និង​សេចក្ដីណែនាំ​លេខ ០០៥/១៨​ស​ជណ ចុះ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​នឹង​ការលើក​ស្លាក​យីហោ , ប៉ាណូ , របារ​កាត់​ទទឹង​ផ្លូវ , ប្រអប់​ភ្លើង​LED , ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ចល័ត , អចល័ត និង​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ ស្ថិតនៅ​លើ​ជាប់​ជញ្ជាំង​អគារ​ផ្សេងៗ និង​នៅ​ដី​ចំណី​ផ្លូវ​សាធារណៈ ។​

​ដើម្បី​អនុវត្តឲ្យ​សមស្រប​តាម​នីតិវិធី​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន រដ្ឋបាល​ខេត្ត​សៀមរាប សូម​ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែល​មាន​ស្លាក​យីហោ ឬ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​អស់​សុពលភាព ឬ​គ្មាន​លិខិតអនុញ្ញាត ត្រូវ​មក​បំពេញ​បែបបទ​ស្នើសុំ​លិខិតអនុញ្ញាត​ពី​ច្រក​ចេញចូល​តែមួយ នៃ​រដ្ឋបាល​ខេត្ត និង​ច្រកចេញចូល​តែមួយ នៃ​រដ្ឋបាល​ក្រុង​-​ស្រុក ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​រដ្ឋបាល​ខេត្ត​សៀមរាប សូម​ធ្វើ​ការណែនាំ​ដូចខាងក្រោម​៖
១-​ត្រូវ​សរសេរ​អក្សរ​ខ្មែរ ឲ្យ​ធំ​ជាង​អក្សរ​បរទេស​ហើយ​ដាក់​នៅ​ជួរ​ខាងលើ​
២-​អក្សរ​បរទេស ត្រូវ​សរសេរ​នៅ​ជួរ​ខាងក្រោម​និង​មាន​ទំហំ​មួយ​ភាគពីរ (១/២) នៃ​ទំហំ​អក្សរ​ខ្មែរ​
៣-​អក្សរ​ខ្មែរ ត្រូវអនុវត្ត​តាម​វចនានុក្រម​របស់​សម្ដេច​ព្រះ​មហាសុមេធាធិបតី​ជោត​ញ្ញា​ណោ «​ជួន ណាត​»
៤-​ចំពោះ​ការ​ដាក់​តាំង​ស្លាក​យីហោ ឬ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​ដែល​មាន​ទំហំ​ក្រោម ៤​ម៉ែត្រក្រឡា ត្រូវ​មក​បំពេញ​បែបបទ​ស្នេី​សុំ​លិខិត​អនុញ្ញាតពី​ច្រកចេញចូល​តែ​មួយ នៃ​រដ្ឋបាល​ក្រុង​-​ស្រុក និង​ទំហំ​ចាប់ពី ៤​ម៉ែត្រក្រឡា​ឡើងទៅ ត្រូវ​មក​បំពេញ​បែបបទ​ស្នើសុំ​លិខិត​អនុញ្ញតពី​អង្គភាព​ច្រកចេញចូល​តែ​មួយ នៃ​រដ្ឋបាល​ខេត្ត​សៀមរាប ៕

Tags: ខេត្តសៀមរាប​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបរដ្ឋបាល​ខេត្ត​សៀមរាបរុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រី​ជំនាញ​បង្ហាញ​ថា​ម្ហូបអាហារ​ស្រស់​នៅ​ផ្សារ​ក្រោម រក​ពុំ​ឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់​ឡើយ​

មន្ត្រី​ជំនាញ​បង្ហាញ​ថា​ម្ហូបអាហារ​ស្រស់​នៅ​ផ្សារ​ក្រោម រក​ពុំ​ឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់​ឡើយ​

អគ្គនាយកដ្ឋាន​ពន្ធដា​រ រៀបចំ​សិក្ខាសាលា​មួយ​នៅ​ខេត្តសៀមរាប ស្តីពី​ការប្រមូល​ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការផ្ទេរ សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​

អគ្គនាយកដ្ឋាន​ពន្ធដា​រ រៀបចំ​សិក្ខាសាលា​មួយ​នៅ​ខេត្តសៀមរាប ស្តីពី​ការប្រមូល​ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការផ្ទេរ សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​

រដ្ឋបាល​ខេត្ត​សៀមរាប បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស របស់ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ ទី ២

រដ្ឋបាល​ខេត្ត​សៀមរាប បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស របស់ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ ទី ២

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.