Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អគ្គនាយកដ្ឋាន​ពន្ធដា​រ រៀបចំ​សិក្ខាសាលា​មួយ​នៅ​ខេត្តសៀមរាប ស្តីពី​ការប្រមូល​ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការផ្ទេរ សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​

ដោយ Pothe Thun
25/04/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
53
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នា​ព្រឹក​ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ​២០១៩​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​សៀមរាប បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​មួយ​នៅ​សាលាខេត្ត​សៀមរាប ស្តីពី​ការប្រមូល​ពន្ធ​ប្រថាប់ត្រា ចំពោះ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ពន្ធ​លើ​អចលនទ្រព្យ និង ការត្រៀម​អនុវត្ត​ប្រកាស​ស្តីពី​ការ​កំណត់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា ចំពោះ​ការផ្ទេរសិទ្ធិ ឬ សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ក្រោម​អធិបតីភាព​ឯកឧត្តម ហេង សុខ​ណា​ង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ និង លោក លី សំរឹទ្ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ។​

​គោលបំណង​សំខាន់​នៃ​សិក្ខាសាលា​នេះ គឺ​ជំរុញ​ដល់​កម្ម សិទ្ធិ​ករ ឬ​អ្នក​ទទួល​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ សំខាន់​ចំពោះ​ម្ចាស់​អចលនទ្រព្យ​ដែល​ពុំ​ទាន់​ចុះបញ្ជី ដែល​បាន​ផ្ទេរសិទ្ធិ​កាន់កាប់ នៅ​ថ្នាក់​ក្រុង ស្រុក ឃុំ​សង្កាត់ ឲ្យចូល​ទៅ​បង់ពន្ធ​ប្រថាប់ត្រា​នៅ​រដ្ឋបាល​សារពើពន្ធ និង ពង្រឹង​កិច្ច​សហការ​ប្រមូល​ពន្ធ ដែល​ជា​គុណប្រយោជន៍​សម្រាប់​អភិវឌ្ឍន៍​មូលដ្ឋាន របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឲ្យអស់​សក្តានុពល ពន្ធ​លើ​ដីធ្លី​មិន​បាន​ប្រើប្រាស់ និង ពន្ធ​លើ​អចល​ន ទ្រព្យ​ជា​ដើម ដោយ​ត្រូវ​លើកទឹកចិត្ត​ឲ្យ​កម្មសិទ្ធិករ អ្នក​កាន់ កាប់​អចលនទ្រព្យ​ក្នុង​មូលដ្ឋាន បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​បាន​ទាន់ពេលវេលា ។​

​គួររំលឹកថា រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ធ្វើ​បច្ចុប្បន្នភាព​ឡើងវិញ នូវ​ឧបសម្ព័ន្ធ​ស្តីពី​ការ​បែងចែក ភូមិសាស្ត្រ និង តម្លៃ​អចលនទ្រព្យ សម្រាប់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា ដែល​បាន​កំពុង​អនុវត្ត​ជិត​១០​ឆ្នាំ​មកនេះ ដើម្បី​ឲ្យស្រប​តាម​ការ រីក ចម្រើន​ខាង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន ខណៈ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏​បាន​ចេញប្រកាស ស្តីពី​ការកំណត់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា ចំពោះ​ការផ្ទេរសិទ្ធិ ឬ សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ដែល​នឹង​ត្រូវ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​០១ កក្កដា ឆ្នាំ ២០១៩​នេះ ដើម្បី​ពង្រឹង​ការប្រមូល​ចំណូល​ពន្ធ​លើ​វិស័យ​អចលនទ្រព្យ​នៅ​ខេត្តសៀមរាប ដែល​ជា​ចំណូល​ថវិកា​ថ្នាក់ក្រោម​ជាតិ សម្រាប់​អភិវឌ្ឍន៍​មូលដ្ឋាន ឲ្យ​កាន់តែ​រីក ចម្រើន​ថែមទៀត ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សូមបញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៨ ខេត្តសៀមរាប ទទួលបាន​ចំណូល​ពី​ពន្ធ​ប្រថាប់ត្រា លើ​ការផ្ទេរ​កម្មសិទ្ធិ ឬ សិទ្ធិ​កាន់កាប់​អចលនទ្រព្យ មាន​ចំនួន​ប្រមាណ ៣៦​ប៊ី​លាន​រៀល ស្មើ​ប្រមាណ ៩​លាន​ដុល្លា លើ​ចំនួន​អចលនទ្រព្យ​ប្រមាណ ១១​ពាន់​១៨៤​មូលដ្ឋាន និង បន្ទាប់​ពី​ទទួលបាន​ការណែនាំ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក្រសួង​ក៏​បាន​ពិនិត្យ​កែសម្រួល​ឧបសម្ព័ន្ធ និង កោះប្រជុំ​អនុគណៈកម្មការ​វាយតម្លៃ​អចលនទ្រព្យ​ខេត្ត ដើម្បី​ពិនិត្យ ដោយ​កំណត់​យក​តម្លៃ​ថ្មី​មិន​លើសពី​៧០​ភាគរយ នៃ​តម្លៃ​ទីផ្សារ​ជាក់ស្តែង ហើយ​ក្នុង​ការធ្វើ​បច្ចុប្បន្នភាព​តម្លៃ មាន​ការកែសម្រួល​ភូមិសាស្ត្រ និង បន្ថែម​ឬ​កែសម្រួល​កំណត់​ផ្លូវ​មេ តំបន់​អភិវឌ្ឍន៍ ឬ បុរី​ដែល​ទើប កើត​ថ្មី និង ទីប្រជុំជន ដើម្បី​ងាយស្រួល​ក្នុង​ការអនុវត្ត និង កាត់បន្ថយ​កម្រិត​លម្អៀង​តម្លៃ សំដៅ​ធានាបាន​នូវ​សមធម៌ ៕

​អត្ថបទ និង រូបថត : លោក ម៉ី សុខា​រិទ្ធ​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: ខេត្តសៀមរាប​ពន្ធ​សិក្ខាសាលា​មួយ​នៅ​ខេត្តសៀមរាប ស្តីពី​ការប្រមូល​ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការផ្ទរ សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​​អគ្គនាយកដ្ឋាន​ពន្ធដារ​អចលនទ្រព្យ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាល​ខេត្ត​សៀមរាប បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស របស់ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ ទី ២

រដ្ឋបាល​ខេត្ត​សៀមរាប បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស របស់ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ ទី ២

ប្រធាន​អង្គការ NPO ឃ្យូ​សេ ហ្វ័​រ​រឹ​ម នាំយក​ថវិកា​សប្បុរស​ជន​ ជនជាតិ​ជប៉ុនប្រគល់​ជូន​គ្រួសារ​សព​អ្នក​រត់​តាក់ស៊ីដែល​ត្រូវ​ជនជាតិ​ជប៉ុន​សម្លាប់​កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា នៅក្នុង​ស្រុក​ពួក​

ប្រធាន​អង្គការ NPO ឃ្យូ​សេ ហ្វ័​រ​រឹ​ម នាំយក​ថវិកា​សប្បុរស​ជន​ ជនជាតិ​ជប៉ុនប្រគល់​ជូន​គ្រួសារ​សព​អ្នក​រត់​តាក់ស៊ីដែល​ត្រូវ​ជនជាតិ​ជប៉ុន​សម្លាប់​កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា នៅក្នុង​ស្រុក​ពួក​

រថយន្ត​ដឹក​ជញ្ជូន​ធនធាន​រ៉ែ​ជាច្រើន​គ្រឿង​ដែល​បើក​ចូល​ក្នុង​ក្រុង​សៀមរាប ត្រូវបាន​ក្រុម​ការងារ​ចម្រុះ ឃាត់ទុក និង អប់រំ​ណែនាំ​ឲ្យ​ដឹក​ជញ្ជូន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​

រថយន្ត​ដឹក​ជញ្ជូន​ធនធាន​រ៉ែ​ជាច្រើន​គ្រឿង​ដែល​បើក​ចូល​ក្នុង​ក្រុង​សៀមរាប ត្រូវបាន​ក្រុម​ការងារ​ចម្រុះ ឃាត់ទុក និង អប់រំ​ណែនាំ​ឲ្យ​ដឹក​ជញ្ជូន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.