Thursday, September 28, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រធាន​អង្គការ NPO ឃ្យូ​សេ ហ្វ័​រ​រឹ​ម នាំយក​ថវិកា​សប្បុរស​ជន​ ជនជាតិ​ជប៉ុនប្រគល់​ជូន​គ្រួសារ​សព​អ្នក​រត់​តាក់ស៊ីដែល​ត្រូវ​ជនជាតិ​ជប៉ុន​សម្លាប់​កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា នៅក្នុង​ស្រុក​ពួក​

ដោយ Pothe Thun
26/04/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រធាន​អង្គការ NPO ឃ្យូ​សេ ហ្វ័​រ​រឹ​ម នាំយក​ថវិកា​សប្បុរស​ជន​ ជនជាតិ​ជប៉ុនប្រគល់​ជូន​គ្រួសារ​សព​អ្នក​រត់​តាក់ស៊ីដែល​ត្រូវ​ជនជាតិ​ជប៉ុន​សម្លាប់​កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា នៅក្នុង​ស្រុក​ពួក​
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នា​ព្រឹក​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១៩​នេះ លោក ខាន់​ណា​រី យូ​តា​កាក់ ប្រធាន​អង្គការ NPO ឃ្យូ​សេ ហ្វ័​រ​រឹ​ម ប្រចាំ​ខេត្ត​សៀមរាប បាន​នាំយក​ថវិកា​មួយចំនួន​ដែល​បានមក​ពី​ការចូលរួម​របស់​សប្បុ​រស​ជន​ជនជាតិ​ជប៉ុន ទៅ​ប្រគល់ជូន​គ្រួសារ​សព​លោក ហ៊ឹម ចាន់ ជា​អ្នករត់​តាក់ស៊ី ដែល​ត្រូវបាន​បុរស​ជា​ជនជាតិ​ជប៉ុន​ចំនួន​២​នាក់ ចាក់​សម្លាប់​កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៩ កន្លងទៅ ស្ថិតនៅក្នុង​ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ។​

​ក្នុងឱកាស​នោះ លោក ខាន់​ណា​រី យូ​តា​កាក់ តំណាង​ឲ្យ​ជនជាតិ​ជប៉ុ​ន​ទាំងអស់ សូម​សម្តែង​នូវ​ការសោកស្តាយ​ចំពោះ​ការ​បាត់ បង់​សមាជិកគ្រួសារ​ដ៏​សំខាន់​គឹ លោក ហ៊ឹម ចាន់ ដែល​បាន​ទទួល​មរណភាព​នៅ​ក្នុង​ហេតុការណ៍​ដែល​មិន​អាច​បំភ្លេច​បាន​នាពេលនោះ ហើយ​ដោយ​មាន​ហេតុនេះ​កើតឡើង​មក​លើ​ប្រជាជន​កម្ពុជា អង្គការ NPO ឃ្យូ​សេ ហ្វ័​រ​រឹ​ម ប្រចាំ​ប្រទេស​ជប៉ុន​របស់​ក្រុមហ៊ុន GenKi Group បាន​បង្កើត​កម្មវិធី​មូលនិធិ​មួយ​ឡើង ដែល​មានឈ្មោះ​ថា មូលនិធិ​នៃ​ក្តីស្រលាញ់​( GenKi) ដើម្បី​ប្រមូល​ថវិកា​សម្រាប់​ឧបត្ថម្ភ​ដល់​គ្រួសារ​របស់​លោក ហ៊ឹម ចាន់ ក្នុង​រយៈពេល​៧​ឆ្នាំ ដោយ​ក្នុង​១​ខែ ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន ២៤០​ដុល្លារ​អាមេរិក ។​

​សូមបញ្ជាក់​ថា បុរស​ជនជាតិ​ជប៉ុន​២​នាក់ បាន​ប្លន់​យក​រថយន្ត​ដោយ​សម្លាប់​បុរស​ម្នាក់​ជា​អ្នក​រត់​តាក់ស៊ី កាលពី​វេលា​ម៉ោង​៥ ល្ងាច ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ជញ្ជីញ​ថ្លឹង​រថយន្ត ក្នុង​ទឹកដី​ភូមិ​ពួក​ថ្មី ឃុំ​ពួក ហើយ​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ហ៊ឹ​ង ចាន់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី រស់នៅ​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ។​

ព័ត៌មានជាតិ ថ្មីៗ

យុវជនបោះបង់ការសិក្សាបានចូលរៀនក្នុងគម្រោង ជំនាញដើម្បីភាពជោគជ័យ ទទួលបានការងារ និងជំនាញពិតប្រាកដ

យុវជនបោះបង់ការសិក្សាបានចូលរៀនក្នុងគម្រោង “ជំនាញដើម្បីភាពជោគជ័យ” ទទួលបានការងារ និងជំនាញពិតប្រាកដ

26/09/2023
ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

25/09/2023

​ចំណែក​ជនសង្ស័យ​ចំនួន​២​នាក់ ក្នុង​នោះ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ISHIDA REIMON ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​ជនជាតិ​ជប៉ុន និង​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ NAKA RYUJI ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​ជនជាតិ​ជប៉ុន ហើយ​ជនសង្ស័យ​ជា​ជនជាតិ​ជប៉ុន​ទាំង​២​នាក់​នេះ ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៩​កន្លងទៅនេះ​៕

​រូបថត និង អត្ថបទ ៖ លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
​

Tags: ខេត្តសៀមរាប​ជនជាតិ​ជប៉ុន​អង្គការ NPO ឃ្យូ​សេ ហ្វ័​រ​រឹ​ម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រថយន្ត​ដឹក​ជញ្ជូន​ធនធាន​រ៉ែ​ជាច្រើន​គ្រឿង​ដែល​បើក​ចូល​ក្នុង​ក្រុង​សៀមរាប ត្រូវបាន​ក្រុម​ការងារ​ចម្រុះ ឃាត់ទុក និង អប់រំ​ណែនាំ​ឲ្យ​ដឹក​ជញ្ជូន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​

រថយន្ត​ដឹក​ជញ្ជូន​ធនធាន​រ៉ែ​ជាច្រើន​គ្រឿង​ដែល​បើក​ចូល​ក្នុង​ក្រុង​សៀមរាប ត្រូវបាន​ក្រុម​ការងារ​ចម្រុះ ឃាត់ទុក និង អប់រំ​ណែនាំ​ឲ្យ​ដឹក​ជញ្ជូន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​

ក្រសួង​អប់រំយុវជននិងកីឡាបាន​ចេញ​លិខិត​កំណត់​ពេលវេលា​បង្រៀន និង រៀន ក្នុង​រដូវប្រាំង​ដែល​មាន​អាកាសធាតុ​ក្ដៅ​ខ្លាំង​

ក្រសួង​អប់រំយុវជននិងកីឡាបាន​ចេញ​លិខិត​កំណត់​ពេលវេលា​បង្រៀន និង រៀន ក្នុង​រដូវប្រាំង​ដែល​មាន​អាកាសធាតុ​ក្ដៅ​ខ្លាំង​

លំនៅដ្ឋាន​ពលរដ្ឋ​មួយចំនួន រួម​ទាំង​ដំបូល​សាលារៀន​នៅក្នុង​ស្រុក​ស្រីស្នំ ត្រូវ​ទទួលរង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់ កាល​ពី​ម្សិលមិញ​

លំនៅដ្ឋាន​ពលរដ្ឋ​មួយចំនួន រួម​ទាំង​ដំបូល​សាលារៀន​នៅក្នុង​ស្រុក​ស្រីស្នំ ត្រូវ​ទទួលរង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់ កាល​ពី​ម្សិលមិញ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    174 shares
    Share 70 Tweet 44
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    173 shares
    Share 69 Tweet 43

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (529)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,190)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,980)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (807)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (799)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (200)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.