Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

រថយន្ត​ដឹក​ជញ្ជូន​ធនធាន​រ៉ែ​ជាច្រើន​គ្រឿង​ដែល​បើក​ចូល​ក្នុង​ក្រុង​សៀមរាប ត្រូវបាន​ក្រុម​ការងារ​ចម្រុះ ឃាត់ទុក និង អប់រំ​ណែនាំ​ឲ្យ​ដឹក​ជញ្ជូន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​

ដោយ Pothe Thun
26/04/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
រថយន្ត​ដឹក​ជញ្ជូន​ធនធាន​រ៉ែ​ជាច្រើន​គ្រឿង​ដែល​បើក​ចូល​ក្នុង​ក្រុង​សៀមរាប ត្រូវបាន​ក្រុម​ការងារ​ចម្រុះ ឃាត់ទុក និង អប់រំ​ណែនាំ​ឲ្យ​ដឹក​ជញ្ជូន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុង​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៥ និង​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៩​នេះ ក្រុម​ការងារ​ចម្រុះ​ចុះ​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការដឹកជញ្ជូន​ធនធាន​រ៉ែ​ចូល​ក្រុង​សៀមរាប ដឹកនាំ​ដោយ​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការដឹកជញ្ជូន​ធនធាន​រ៉ែ ដូចជា​ដីស ដី​ក្រហម ខ្សាច់ និង ថ្ម ជាដើម នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ត្រង់​ចំណុច​ភូមិ​រលួស​ខាងលិច ឃុំ​រលួស ស្រុក​ប្រាសាទបាគង ហើយ​បាន​ឃាត់​រថយន្ត និង គោយន្ត​កែច្នៃ​ដឹក​ដី ចំនួន​១៣ គ្រឿង ក្នុង​នោះ​រថយន្ត​អត់​មាន​ឈៀក​ចំនួន​០៤​គ្រឿង ដែល​មិន​គោរព​ទៅ​តាម​ការណែនាំ​របស់​អាជ្ញាធរខេត្ត ក្រុង ដែល​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន អនាម័យ សុខភាព​នៅ​តាម ដងផ្លូវ ដោយ​ការធ្លាក់​ដី​ដែល​ជាប់​កង់​រថយន្ត និង ដឹក​ដី​ហៀរ​ធ្លាក់​ពី​រថយន្ត​តាម​ដងផ្លូវ ដែល​បង្ក​ឲ្យមាន​ធូលី​ហ៊ុយ​នៅតាម ដង​ផ្លូវជាតិ​លេខ​៦ និង ដង​វិថី​មួយចំនួន​ក្នុង​ក្រុង​សៀមរាប ។​

​ក្នុងចំណោម​អ្នកបើកបរ​រថយន្ត​ទាំង​១៣​គ្រឿង​នោះ កម្លាំង​នគរបាល​គ្រឿងញៀន​ខេត្ត បាន​ធ្វើតេស្ត​ទឹកនោម ដោយ​រក​ឃើញ​មាន​អ្នក​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ខ្លួន ចំនួន​១​នាក់ ហើយ​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ធ្វើការ​ឃាត់ខ្លួន ហើយ​បញ្ជូន​ខ្លួន​ទៅ​កាន់​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន ។​

​ក្នុងឱកាស​នោះ ក្រុម​ការងារ​ចម្រុះ​បាន​ធ្វើ​ការអប់រំ ណែនាំ ដល់​អ្នកបើកបរ ឬ ម្ចាស់​រថយន្ត​ដែល​គ្មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន បាន​យល់​អំពី​ច្បាប់​ក្នុង​ការដឹកជញ្ជូន​ធនធាន​រ៉ែ , ច្បាប់​ធ្វើ​អាជីវកម្ម និង ត្រូវ​ធ្វើការ​បំពាក់​នូវ​ភ្លើង​សញ្ញា​ចរាចរណ៍ និង ភ្លើង​បំភ្លឺ​ផ្លូវ​ឲ្យបាន​គ្រប់លក្ខណៈ ព្រមទាំង​បាន​ធ្វើ​កំណត់ហេតុ និង កិច្ចសន្យា​ជាមួយ​ម្ចាស់​រថយន្ត ហើយ​ឲ្យ​យក​រថយន្ត​ត្រឡប់​ទៅ​កាន់​ការដ្ឋាន​វិញ ដើម្បី​កាយ​ទំលាក់​អាចម៌ដី​ដែល​លើសនោះ ហើយ​គ្រប​ឲ្យបាន​ត្រឹមត្រូវ តាម​លក្ខណ​:​បច្ចេកទេស មុន​នឹង​ដឹក​ចេញ ពី​ការដ្ឋាន​ចូលទៅ​ក្នុង​ក្រុង ពិសេស​ក្រុម​ការងារ​ក៏​បាន​បញ្ជាក់​ចំពោះ​ម្ចាស់ និង អ្នកបើកបរ​រថយន្ត​ដឹកជញ្ជូន​ធនធាន រ៉ែ​ទាំងអស់ ពេល​ដែល​រថយន្ត​របស់ខ្លួន​ដឹកជញ្ជូន​ដី​ចេញពី​ការដ្ឋាន​មក​ដល់​ផ្លូវ​ជាតិ គឺ​ត្រូវ​ធ្វើការ​បោស​ជម្រះ​ដី​នៅ​ជាប់​រថយន្ត មុន​ពេល​បន្តដំណើរ​ដឹក​ជញ្ជូន​ចូលទៅ​ក្នុង​ក្រុង ដើមី្ ប​ជៀសវាង​ការធ្លាក់​ដី​នៅ​តាម​ដងផ្លូវ ដែល​ធ្វើឲ្យ​ខូច​នូវ​សោភ័ណ ភាព​ក្រុង ៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​រូបថត និង អត្ថបទ ៖ សហការី​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ធនធាន​រ៉ែព័ត៌មានខេត្តសៀមរាបភិបាលរង​ខេត្តសៀមរាបម​ការងារ​ចម្រុះ​ចុះ​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការដឹកជញ្ជូន​ធនធាន​រ៉ែ​ចូល​ក្រុង​សៀមរាបរថយន្ត​ដឹក​ជញ្ជូន​ធនធាន​រ៉ែ​រថយន្ត​ដឹក​ដី​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួង​អប់រំយុវជននិងកីឡាបាន​ចេញ​លិខិត​កំណត់​ពេលវេលា​បង្រៀន និង រៀន ក្នុង​រដូវប្រាំង​ដែល​មាន​អាកាសធាតុ​ក្ដៅ​ខ្លាំង​

ក្រសួង​អប់រំយុវជននិងកីឡាបាន​ចេញ​លិខិត​កំណត់​ពេលវេលា​បង្រៀន និង រៀន ក្នុង​រដូវប្រាំង​ដែល​មាន​អាកាសធាតុ​ក្ដៅ​ខ្លាំង​

លំនៅដ្ឋាន​ពលរដ្ឋ​មួយចំនួន រួម​ទាំង​ដំបូល​សាលារៀន​នៅក្នុង​ស្រុក​ស្រីស្នំ ត្រូវ​ទទួលរង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់ កាល​ពី​ម្សិលមិញ​

លំនៅដ្ឋាន​ពលរដ្ឋ​មួយចំនួន រួម​ទាំង​ដំបូល​សាលារៀន​នៅក្នុង​ស្រុក​ស្រីស្នំ ត្រូវ​ទទួលរង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់ កាល​ពី​ម្សិលមិញ​

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ល្វា​ក្រាំង ស្រុក​វ៉ារិន ជាង​៩០០​គ្រួសារ កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​ក្នុង​រដូវប្រាំង

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ល្វា​ក្រាំង ស្រុក​វ៉ារិន ជាង​៩០០​គ្រួសារ កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​ក្នុង​រដូវប្រាំង

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.