Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ល្វា​ក្រាំង ស្រុក​វ៉ារិន ជាង​៩០០​គ្រួសារ កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​ក្នុង​រដូវប្រាំង

ដោយ Pothe Thun
27/04/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋ​ជាង​៩០០​គ្រួសារ រស់នៅ​ក្នុងភូមិ​ចំនួន​៣ នៃ​ឃុំ​ល្វា​ក្រាំង ស្រុក​វ៉ារិន ខេត្តសៀមរាប តែងតែ​ជួប​ការលំបាក​ក្នុង​រដូវប្រាំង ដោយ​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​មួយ​នេះ​។​

​លោក ងិ សុគា ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​គោគ​ចាន់ បាន​និយាយថា​រូបលោក ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុងភូមិ​ដទៃទៀត ត្រូវ​ទៅ​ដឹក​ទឹក​ពី​កន្លែង​ឆ្ងាយៗ ហើយ​ត្រូវ​ប្រឹង​យួរ​ប៊ីដុង​ដាក់​ទឹក​ចំណុះ​៣០​លីត្រ​ពី​ក្នុង​ស្រះ​ឡើង​មក​ផ្នែក​ខាងលើ​មាត់​ស្រះ និង​ដោយសារ​ប្រឹង​ដងទឹក​ខ្លាំងពេក បាន​ធ្វើឲ្យ​លោក​ឈឺ​ដើមទ្រូង មិន​អាច​ចុះ​ទៅ​ដងទឹក​ពី​ក្នុង​ស្រះ​បាន​ទៀត​ទេ ។​

​ដោយឡែក អ្នកស្រី ចំរើន ធិ រស់នៅ​ភូមិ​ឱ​ទ័យ បានឲ្យ​ដឹង​ដែរថា ក្នុងភូមិ​របស់​អ្នកស្រី ក៏​មាន​ការខ្វះខាត​ទឹក​ប្រើប្រាស់​ដែរ ហើយ​ពេល​ត្រូវការ​ប្រើ​ទឹក​ម្តងៗ ត្រូវ​ទៅ​ដង​នៅ​កន្លែង​ឆ្ងាយៗ ឬ​ទិញ​ទឹក​ពី​គេ ហើយ​ក្នុង​ភូមិសាស្ត្រ​នេះ ជា​កន្លែង​ដែល​ខ្វះ​ប្រភពទឹក​ក្រោម​ដី បើ​ទោះ​ជា​ពួកគាត់​ចង់​បុក​អណ្តូងស្នប់​ក៏​ពុំមាន​លទ្ធភាព​ដែរ ព្រោះ​ការបុក​អណ្តូងស្នប់​មួយ​ត្រូវ​ចំណាយ មិន​ក្រោម​១.០០០​ដុល្លា​នោះ​ទេ ដូច្នេះ​អ្នកស្រី សំណូមពរ​ដល់​អាជ្ញាធរ​ស្រុក ឬ​សប្បុរសជន សូម​ជួយ​បុក​អណ្តូង ដើម្បី​ឲ្យ​ពួកគាត់​មាន​ទឹក​ប្រើប្រាស់​សម្រាប់​ឆ្នាំ​ក្រោយ​ទៀត​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ភូ សំអាត អភិបាល​ស្រុក​វ៉ារិន បានឲ្យដឹងថា នៅ​ក្នុង​រដូវប្រាំង​នេះ អាជ្ញាធរ​តែងតែ​ចុះ​ទៅ​ស្រង់​ស្ថិតិ អំពី​ស្ថានភាព​ទឹក​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ជា​ប្រចាំ ហើយ​ចំពោះ​ស្ថានភាព​នៅ​ឃុំ​ល្វា​ក្រាំង​នេះ ពលរដ្ឋ​នៅ​មាន​សេសសល់​ទឹក​អាច​ប្រើប្រាស់​បាន ហើយ​ការសុំ​ឲ្យ​អាជ្ញាធរ​ជួយ​បុក​អណ្តូងនោះ អាជ្ញាធរ​មិន​ទាន់​បាន​ឃើញ​មាន​លិខិត​ស្នាម​របស់​ប្រជាពលរដ្ឋ​ស្នើសុំ​នៅឡើយ​ទេ ប៉ុន្តែ​ប្រសិនបើ​មាន​ជំនួយ​ជា​អណ្តូងទឹក​នោះ អាជ្ញាធរ​ស្រុក នឹង​ចុះ​ទៅ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង ដើម្បី​ផ្តល់ជូន​ពួកគាត់​ភ្លាម ។​

​សូមជម្រាបថា ក្នុង​ឆ្នាំ​២០១៩​នេះ ប្រទេស​កម្ពុជា​ទទួលរ​ង​នូវ​ឥ​ទិ្ធ​ពល​បាតុភូត​អែល​នី​ណូ​(​ដោយ​ប្រយោល​) ដែល​ធ្វើឲ្យ​អាកាសធាតុ​ក្តៅ​ហួតហែង​អាច​ឡើង​កំដៅ​រហូតដល់​៤២​អង្សា​សេ ការខ្វះខាត​ទឹក​ប្រើប្រាស់​គឺជា​បញ្ហា​ចម្បង​របស់​ប្រជាពលរដ្ឋ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នេះ ក្រុម​មន្ត្រី​ជំនាញ​ទឹកស្អាត របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តសៀមរាប បាន​ចុះ​ធ្វើការ​ជួសជុល និង​ផ្លុំ​ស្តារ​អណ្តូងស្នប់​អា​ហ្វី​ដេស ដែល​ខូចខាត​ក្នុងភូមិ​នីមួយៗ នៃ​ស្រុក​បន្ទាយស្រី រួម​មាន​ឃុំ​ព្រះ​ដាក់ និង​ឃុំ​ខ្នារ​សណ្តាយ ចាប់ពី​ថ្ងៃ​ទី​២៣ រហូត​ដល់​ថ្ងៃ​ទី​២៦​ខែ​មេសា​ឆ្នាំ​២០១៩ ៕

​រូបភាព និង អត្ថបទ ៖ លោក ជា ស្រស់ និង​លោក ខេង ឧត្តម​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ខេត្តសៀមរាបខ្វះខាតទឹកឃុំ​ល្វា​ក្រាំង ស្រុក​វ៉ារិន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រតិភូ​អន្តរជាតិ ធ្វើ​ទស្សនកិច្ច​នៅ​សហគមន៍​មួយ​ក្នុងស្រុក​ជី​ក្រែង កាល​ពី​ម្សិលមិញ​នេះ​

ប្រតិភូ​អន្តរជាតិ ធ្វើ​ទស្សនកិច្ច​នៅ​សហគមន៍​មួយ​ក្នុងស្រុក​ជី​ក្រែង កាល​ពី​ម្សិលមិញ​នេះ​

ប្រតិភូ​អន្តរជាតិ បាន​ជួបពិភាក្សា​ផ្លាស់ប្តូរ​បទពិសោធន៍រ​វាង​ប្រតិភូ​ថៃ ជាមួយ​គណៈ កម្មា​ធិ​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តសៀមរា​ប

ប្រតិភូ​អន្តរជាតិ បាន​ជួបពិភាក្សា​ផ្លាស់ប្តូរ​បទពិសោធន៍រ​វាង​ប្រតិភូ​ថៃ ជាមួយ​គណៈ កម្មា​ធិ​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តសៀមរា​ប

សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា ប្តេជ្ញា​ជួយ​ជ្រោមជ្រែង​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​កិច្ច​អភិរក្ស​ប្រាសាទ​ក្នុង​តំបន់​អង្គរ​

សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា ប្តេជ្ញា​ជួយ​ជ្រោមជ្រែង​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​កិច្ច​អភិរក្ស​ប្រាសាទ​ក្នុង​តំបន់​អង្គរ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.