Thursday, November 30, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា ប្តេជ្ញា​ជួយ​ជ្រោមជ្រែង​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​កិច្ច​អភិរក្ស​ប្រាសាទ​ក្នុង​តំបន់​អង្គរ​

ដោយ Pothe Thun
27/04/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុង​ឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា នា​រសៀល​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ លោក​សាស្ត្រាចារ្យ ហ៊ី​រ៉ា​យ៉ាម៉ា សិង​គិ​ជិ ប្រធាន​គណៈកម្មកា​រប​ច្ចេកទេស​គម្រោង​ជួសជុល​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត បាន​លើកឡើង​ថា ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ​មាន​អាយុកាល​ជាង​មួយ​ពាន់​ឆ្នាំ ហើយ​តាមរយៈ​កិច្ចសហការ​ក្នុងការ​អភិរក្ស​និង​ការជួសជុល​កន្លងមក ប្រាង្គ​ប្រាសាទ​ទាំងនេះ​នឹង​នៅតែ​រឹង​នាំ​បាន​រាប់​ពាន់​ឆ្នាំ​ទៅ​មុខ​ទៀត ដូច្នេះ​ក្នុង​គម្រោង​អភិរក្ស​ជួសជុល​ស្ពាន​ហាល​ប្រាសាទ​អង្គរវត្ត​នេះ សូម​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​ផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​សាកលវិទ្យាល័យ សូ​ហ្វី​យ៉ា ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អ្នកជំនាញ​ខ្មែរ​ដែល​បំពេញការងារ​បាន​យ៉ាង​ល្អ និង​បាន​បង្កើន​សមត្ថភាព​ជំនាញ​ដ៏​រឹងមាំ​ក្នុង​ពេល​អនុវត្ត​គម្រោង ហើយ​តាមរយៈ​នេះ សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា ប្តេជ្ញា​ជួយ​ជ្រោមជ្រែង​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​កិច្ច​អភិរក្ស​ប្រាសាទ​ក្នុង​តំបន់​អង្គរ​បន្តទៀត ។​

​ជា​ការឆ្លើយតប ឯកឧត្តម ហង់ ពៅ បាន​សម្តែង​នួវ​ការ​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ​របស់​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា ដែល​បាន​ជួយ​និង​គាំទ្រ​គម្រោង​ការជួសជុល​អភិ​រក្ស​ប្រាង្គ​ប្រាសាទ , ការស្រាវជ្រាវ និង ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ដល់​អ្នកជំនាញ​ខ្មែរ ខណៈ​សមិទ្ធផល​កន្លង​មកនេះ មាន​ទាំង​ការអភិរក្ស​ជួលជុល​ប្រាង្គ​ប្រាសាទ​នៅ​រមណីយដ្ឋាន​អង្គរ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ដែល​ពិតជា​មិន​អាច​ផ្តាច់ចេញ​ពី​កិច្ចសហការ​យ៉ាង​ល្អប្រសើរ​ពី​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​បានឡើយ ដូច្នេះ​ក្នុង​ឱកាស​នេះ សូម​សម្ដែង​នូវ​កោតសរសើរ​ចំពោះ​ទឹកចិត្ត ក្តីស្រឡាញ់ និង​ការលះបង់​របស់​សាស្ត្រាចារ្យ​ជំនាញ​ជាន់ខ្ពស់​គ្រប់​ផ្នែក​ទាំងអស់រ​នៃ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា មិន​ថា​មាន​វ័យ​ចំណាស់​ណាស់​ទៅ​ហើយ មិន​ថា​អាកាសធាតុ​ក្តៅ​យ៉ាងណា ក៏​នៅ​តែ​មក​បំពេញ​ភារកិច្ច​យ៉ាង​ទៀងទាត់ និង​ខ្ជាប់ខ្ជួន​នៅ​រមណីយដ្ឋាន​អង្គរ ដែល​សកម្មភាព​នេះ គឺជា​គំរូ​ដ៏​គួរ​ឲ្យ​កោតគោរព​បំផុត​៕

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងផែនការបើកវគ្គបណ្តុះបណ្តាលស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃថ្នាក់ខេត្តជូនដល់បណ្ដាមន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាប

ក្រសួងផែនការបើកវគ្គបណ្តុះបណ្តាលស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃថ្នាក់ខេត្តជូនដល់បណ្ដាមន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាប

30/11/2023
ក្រសួងអប់រំរៀបចំកម្មវិធីប្រគួតប្រជែងស្នាដៃយុវជន សតវត្សរ៍ទី២១ ក្រោមប្រធានបទ “STEM និងការផលិតអាហារ” នៅខេត្តសៀមរាប

ក្រសួងអប់រំរៀបចំកម្មវិធីប្រគួតប្រជែងស្នាដៃយុវជន សតវត្សរ៍ទី២១ ក្រោមប្រធានបទ “STEM និងការផលិតអាហារ” នៅខេត្តសៀមរាប

30/11/2023
Tags: សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ាអគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរាឯកឧត្តម ហង់ ពៅ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាលា​វេ​សហ្គេត​អន្តរជាតិ​ខេត្ត​សៀមរា​បបានរៀបចំ​តាំងពិព័រណ៍​អប់រំ និង​ការប្រឡងប្រណាំង​អំ​ណាន​ប្រចាំឆ្នាំ ខណៈ​អាជ្ញាធរខេត្ត​ជំរុញ​ឲ្យ​សិស្ស​នៅ​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​យក​ចំណេះដឹង​អភិវឌ្ឍ​ជីវភាព​ផ្ទាល់ខ្លួន​និង​រួម​គ្នា​អភិវឌ្ឍ​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​អនាគត​

សាលា​វេ​សហ្គេត​អន្តរជាតិ​ខេត្ត​សៀមរា​បបានរៀបចំ​តាំងពិព័រណ៍​អប់រំ និង​ការប្រឡងប្រណាំង​អំ​ណាន​ប្រចាំឆ្នាំ ខណៈ​អាជ្ញាធរខេត្ត​ជំរុញ​ឲ្យ​សិស្ស​នៅ​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​យក​ចំណេះដឹង​អភិវឌ្ឍ​ជីវភាព​ផ្ទាល់ខ្លួន​និង​រួម​គ្នា​អភិវឌ្ឍ​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​អនាគត​

ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​នៅក្នុង​ស្រុក​សូទ្រនិគម ត្រូវ​ភ្លើង​ឆេះ​អស់​ទាំងស្រុង កាលពី​រសៀល​ម្សិលមិញ​

ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​នៅក្នុង​ស្រុក​សូទ្រនិគម ត្រូវ​ភ្លើង​ឆេះ​អស់​ទាំងស្រុង កាលពី​រសៀល​ម្សិលមិញ​

ក្រុមហ៊ុន​ចិន​ចំនួន​១៥វិនិយោគ​ក្នុង​ខេត្តសៀមរាប ស្នើ​អាជ្ញាធរ​ខេត្ត​សៀមរាប​ទប់ស្កាត់​ទំនិញ​ក្លែងបន្លំ​

ក្រុមហ៊ុន​ចិន​ចំនួន​១៥វិនិយោគ​ក្នុង​ខេត្តសៀមរាប ស្នើ​អាជ្ញាធរ​ខេត្ត​សៀមរាប​ទប់ស្កាត់​ទំនិញ​ក្លែងបន្លំ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

    វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

    89 shares
    Share 36 Tweet 22
  • ពលរដ្ឋក្នុងខេត្តសៀមរាប រំពឹងថាក្នុងឱកាសពិធីបុណ្យអុំទូកនាពេលខាងមុខ អ្នកទេសចរជាច្រើននឹងមកលេងកំសាន្ដ នៅខេត្ដសៀមរាប

    83 shares
    Share 33 Tweet 21
  • ស្រុកក្រឡាញ់ ខេត្តសៀមរាប ទទួលបាន ”ជណ្ដើរត្រី” មានតម្លៃជិត ១០ម៉ឹនដុល្លារអាមេរិក

    78 shares
    Share 31 Tweet 20
  • វេទិកាអប់រំផ្លូវចិត្ត និងការចែករំលែកចំណេះដឹងដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទស្តីពី “អាហារផ្លូវចិត្ត”

    69 shares
    Share 28 Tweet 17
  • វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត ៨ពាន់ក្បាលដី ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ជាផ្លូវការ

    62 shares
    Share 25 Tweet 16

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (112)
  • ចំណេះដឹង និង ការអប់រំ (555)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,253)
  • ព័ត៌មានកីឡា (49)
  • ព័ត៌មានជាតិ (5,129)
  • ព័ត៌មានជាតិទូទៅ (208)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (854)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (807)
  • សាសនា និង មនុស្សធម៌ (885)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (209)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.