Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមហ៊ុន​ចិន​ចំនួន​១៥វិនិយោគ​ក្នុង​ខេត្តសៀមរាប ស្នើ​អាជ្ញាធរ​ខេត្ត​សៀមរាប​ទប់ស្កាត់​ទំនិញ​ក្លែងបន្លំ​

ដោយ Pothe Thun
29/04/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ផលិតផល​មួយចំនួន ដែល​កំពុង​ធ្វើ​ចរាចរណ៍​ក្នុង​ខេត្ត​សៀមរាប​មាន​ការ​ក្លែងបន្លំ ស្លាក​យីហោ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ការលក់​ផលិតផ​លរបស់​ក្រុមហ៊ុន នេះ​បើ​តាម​ការលើកឡើង​របស់លោក ឡុ យាន​វិន (Lu Yanwen)​ប្រធាន​ក្រុមហ៊ុន យូ​ណាន​គ្រុប​ខូ​អិល​ធី​ឌី តំណាង​ឲ្យ​ក្រុមហ៊ុន​ចិន​ចំនួន​១៥​។​

​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប លោក ឡុ យាន​វិន (Lu Yanwen) បានបង្ហាញ​ថា ក្រុមហ៊ុន​ចិន​ក្នុង​ខេត្ត​សៀមរាប ដែល​ជួប​នូវ​បញ្ហា​ប្រឈម​នេះ បាននិងកំពុង​វិនិយោគ​ទៅលើ វិស័យ​ទេសចរណ៍ សុខាភិបាល និង ពាណិជ្ជកម្ម​។​

​លោក ឡុ យាន​វិន (Lu Yanwen) បាន​គូសបញ្ជាក់ថា ក្នុង​រយៈ ពេល​៣​ខែ​នេះ បើទោះបីជា​ចំនួន​ភ្ញៀវ​ទេសចរណ៍​បរទេស​ចូល​មក​ទស្សនា​នៅក្នុង​ខេត្តសៀមរាប មាន​ការថយចុះ​ក៏ពិតមែន ប៉ុន្ដែ​ពួកលោក កំពុងតែ​ធ្វើ​ការទាក់ទាញ​ដល់​អ្នកវិនិយោគ​ចិន ឲ្យចូល​មក​ខេត្ត​សៀមរាប​បន្ថែមទៀត ដើម្បី​ធ្វើ​ការសិក្សា​អំពី​វិស័យ​ទេ​ចរណ៍ និង កសិកម្ម​ក្នុង​ខេត្ត​មួយ​នេះ​។ ទន្ទឹមនឹងនោះ លោក​បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​សម្រួល​ដល់​ការនាំ​ចូល​ឱសថ​ព្យាបាល​ជំងឺ​គាំងបេះដូង និង​ជួយ​ដោះស្រាយ​បញ្ហា​ខ្វះ​ថាមពល​អគ្គិសនី សម្រាប់​ផ្គត់ផ្គង់​ដល់​រោង​មហោស្រព​អាណាចក្រ​អង្គរ ។​

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​ជា​ការឆ្លើយតប ឯកឧត្តម ទៀ សីហា បានធ្វើការ​ថ្លែង​នូវ​អំណរគុណ ចំពោះ​ក្រុមហ៊ុន​ចិន​ទាំង​១៥ ដែល​បាន​ចូលមក វិនិយោគ​ក្នុង​ខេត្តសៀមរាប ដែល​ជា​ការចូលរួម​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា ព្រមទាំង​បាន​បង្កើន​នូវ​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទៀត​ផង ។​

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​ទៀត​ថា ចំពោះ​បញ្ហា​នៃ​ការ​ក្លែងបន្លំ​ស្លាក​យីហោ​ផលិតផល យើង​នឹង​ជំរុញ​ដល់​មន្ទីរ អង្គភាព​ជំនាញ ចុះ​ធ្វើ​ការត្រួតពិនិត្យ នូវ​រាល់​ផលិតផល​នានា ដែល​បាន​កំពុង​ធ្វើ​ចរាចរណ៍​នៅក្នុង​ទីផ្សារ​នៅ​ខេត្ត សៀមរាប ព្រោះ​វា​ជា​បញ្ហា​ដ៏​ធំ​បំផុត​ចំពោះ​បញ្ហា​សុខភាព​របស់​ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ រីឯ​ការនាំ​ចូល​នូវ​ឱសថ​ព្យាបាល សុំ​ឲ្យ​ក្រុមហ៊ុន​មាន​កិច្ចសហការ​ជាមួយ​វិស័យ​ជំនាញ អំពី​ការធ្វើ​បែបបទ​ទៅតាម​ផ្លូវច្បាប់ ។​

​ឯកឧត្តម​អភិបាលខេត្ត​សៀមរាប បាន​បញ្ជាក់ទៀតថា បញ្ហា​អគ្គិសនី​វិញ ដោយ​ឆ្នាំនេះ​ប្រទេស​កម្ពុជា ទទួលរង​នូវ​រលក​កំដៅ​ក្តៅ​ខ្លាំង ដែល​បាន​ធ្វើឲ្យ​ប៉ះពាល់​តំបន់​ជាច្រើន​ក្នុង​ខេត្ត ដើម្បី​កាត់បន្ថយ​នូវ​កង្វះខាត​ថាមពល​អគ្គិសនី រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជា​ទិញ​ថាមពល​អគ្គិសនី​បន្ថែម​ពី​បណ្ដា​ប្រទេសជិតខាង ទោះបីជា​មាន​ការដោះស្រាយ​យ៉ាងណាក្ដី ក៏​មិន​អាច​បំពេញ​តម្រូវ​របស់​ប្រជាពលរដ្ឋ​ក្នុងអំឡុង​រដូវប្រាំង​ឆ្នាំនេះ បាន​មួយ​ភាគរយ​បាន​ឡើយ ហេតុដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា សូម​ការ​អធ្យាស្រ័យ​ពី​បណ្ដា​អ្នកវិនិយោគ ដោយហេតុ​ថា​នេះ​ជា​បាតុភូត​ធម្មជាតិ​មិន​អាច​ប៉ាន់ស្មាន​បាន និង​កើតឡើង​នៅ​ជុំវិញ​ពិភពលោក​។​

​ឯកឧត្តម ទៀ សីហា បាន​សម្ដែង​នូវ​ការ​សាទរ​ផងដែរ ដែល​ប្រតិភូ​ក្រុមហ៊ុន​ចិន នឹង​បន្ត​ជំរុញ​ដល់​អ្នកវិនិយោគ​ចិន ចូល​មក​ធ្វើ​ការសិក្សា ក្នុង​វិស័យ​ទេសចរណ៍ និង កសិកម្ម ក្នុង​ខេត្ត​សៀមរាប ដែល​វា​នឹង​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត កាន់តែ​មាន​ការរីកចម្រើន​បន្ថែមទៀត ៕

​អត្ថបទ និង រូបភាព​៖ លោក ម៉ី សុខា​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត និង លោក​សេង ផល្លី​

Tags: ក្រុមហ៊ុន​ចិន​ទំនិញ​ក្លែងបន្លំ​​វិនិយោគ​ក្នុង​ខេត្ត​សៀមរាប​អាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា ប្រារព្ធ​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​លើក​ទី​១០នៅ​ខេត្ត​សៀមរាប​

ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា ប្រារព្ធ​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​លើក​ទី​១០នៅ​ខេត្ត​សៀមរាប​

សិស្ស​មកពី​ខេត្ត​ចំនួន​៣និង​រាជធានី​១ជាប់​ជ័យលាភី​លេខ​មួយ ក្នុង​ការប្រឡង​សិស្ស​ពូកែ​ទូទាំងប្រទេស​លើក​ទី ២៦

សិស្ស​មកពី​ខេត្ត​ចំនួន​៣និង​រាជធានី​១ជាប់​ជ័យលាភី​លេខ​មួយ ក្នុង​ការប្រឡង​សិស្ស​ពូកែ​ទូទាំងប្រទេស​លើក​ទី ២៦

ខ្យល់​កន្ត្រាក់​កណ្ដាល​ក្រុង​សៀមរាប បាក់​រលំ​ស្លាក​កាត់ទ​ទឺង​ផ្លូវសង្កត់​រថយន្ត​៤​គ្រឿង​

ខ្យល់​កន្ត្រាក់​កណ្ដាល​ក្រុង​សៀមរាប បាក់​រលំ​ស្លាក​កាត់ទ​ទឺង​ផ្លូវសង្កត់​រថយន្ត​៤​គ្រឿង​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.