Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា ប្រារព្ធ​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​លើក​ទី​១០នៅ​ខេត្ត​សៀមរាប​

ដោយ Pothe Thun
29/04/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
54
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​មេសា ឆ្នាំ​២០១៩ ក្រុមប្រឹ ក្សាគ​ណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា និង​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ ខេត្តសៀមរាប សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត និង​អង្គការ​ដៃគូ​ពាក់​ព​ន្ឋ័ បាន​ប្រារព្ធ​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បន្ត​លើ​ក​ទី​១០ ក្រោម​អធិបតីភាព ឯកឧត្តម​សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួង សុខាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី ជា​ប្រធាន​គណៈ​វិជ្ជាជីវៈ វេជ្ជបណ្ឌិត ឱសថ​ការី ទន្តពេទ្យ គិលានុប្បដ្ឋាក ឆ្មប មកពី​បណ្តា​ខេត្ត​នានា សរុប​ប្រមាណ​ជាង​៣០០​នាក់ ។ វេទិកា​នេះ​ធ្វើឡើង ២​ដង​ក្នុង​មួយឆ្នាំ ក្នុង​បំណង​ពង្រឹង​សីលធម៌ វិន័យ​ពេល​បំពេញការងារ និង​លើកកម្ពស់​សមត្ថភាព​ប ច្ចេកទេស​ដល់​គ្រូពេទ្យ​ឲ្យទទួល​បាន​ចំណេះដឹង​ថ្មីៗ បន្ថែមទៀត ដើម្បី​ភាព​កាន់តែ​ប្រសើរ​ឡើង ក្នុងការ បំរើ​សេវា​ពិនិត្យ ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម សាស្ត្រាចារ្យ ធា គ្រុយ បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់ សហ ភាតរ​ទាំងអស់​ដែល​ពុះពារ​ជម្នះ​បញ្ហា​ប្រឈម និង​ការ លំបាក​ជា​ច្រើន​ក្នុង​ការបំពេញ​ភារកិច្ច នា​ពេល​កន្លង មក ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​របស់​ប្រជា ពលរដ្ឋ ក្នុង​ភាពងាយស្រួល​ស្វែងរក​សេវា​ពិនិត្យ ព្យាបាល​សុខភាព បាន​យ៉ាង​ល្អប្រសើរ ។​

​ឯកឧត្តម មានប្រសាសន៍​បន្ត​ថា​៖ ដើម្បី​ឲ្យ​ការ ផ្តល់​សេវា​ពិនិត្យ ព្យាបាល​ថែ ទាំ និង​អ្នកស្វែងរក​សេវា​ព្យាបាល ឲ្យបាន​ប្រសើរ និង​ប្រកបដោយ​គុណ ភាព ត្រូវ​មាន​កត្តា​ជាច្រើន​រួម​បញ្ចូល​គ្នា​ក្នុងនោះ​មាន ក ត្តា​ពីរ​ដែល​ចាំបាច់​គឺ​សមត្ថភាព​បច្ចេកទេស និង​ក្រមសីលធម៌​វិជ្ជាជីវៈរ បស គ្រូពេទ្យ​ជា​កត្ដា​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ ។ ឯកឧត្តម​បាន​ចាត់ទុក​ទិវា​អភិ​វ ឌ្ឍ​ន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ បន្ត ថា​ពិតជា​មាន​សារៈសំខាន់ ណាស់​ក្នុង​ការពង្រឹង និង​បង្កើន​ការពិនិត្យ​តាមដាន​នូវ​អ្វី​ដែល​កើតឡើង ថ្មី និង​ប្រែប្រួល​ពាក់​ព​ន្ឋ័ទៅ​នឹង​វិស័យ​សុខាភិបាល ។ ជា​ក្រម​សីលធម៌​សមាជិក​គណៈ​គ្រូពេទ្យ​ទាំងអស់ ត្រូវមាន​កាតព្វកិច្ច​យក​វិជ្ជាជីវៈ និង​សមត្ថភាព​របស់​ខ្លួន​ទៅ​ធ្វើការ​បណ្តុះបណ្តាល​បន្ត​ជូន​ដល់​គ្រូពេទ្យ​នៅ​តាម​បណ្តា​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ផ្សេងៗ​ទៀត​ទាំងអស់ ។ ឯកឧត្ត ម​បញ្ជាក់​យ៉ាងច្បាស់​ថា​៖ គ្រូពេទ្យ​ទាំងអស់ បើ​ចង់​បន្ត​វិជ្ជាជីវៈ​ជា​គ្រូ​ពេ ទ្យ​នៃ​មណ្ឌល​សុខភាពឬ​មន្ទីរពេទ្យបង្អែក​ខេត្ត​ណាមួយ​ត្រូវ​មាន​កាតព្វកិច្ច​ចុះបញ្ជី​ជា​សមាជិក​គណៈ​គ្រូពេទ្យ​ជាដាច់ខាត បើ​មិន​បាន​ចុះបញ្ជី​ជា​សមាជិក​គណៈ​គ្រូ​ពេ ទ្យ​ទេ មិន​អនុញ្ញាត​ឲ្យ​ពិនិត្យ ព្យាបា​ក​ជំងឺ​ឬ​បើក​កន្លែង​ប្រកប​របរ​វេជ្ជសាស្ត្រ បានទេ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​សូមញ្ជាក់​ជូនថាៈ បច្បុប្បន្ន​ក្រុមប្រឹក្សាគណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា មាន​សមាជិក​ជាង​៨​ពាន់​នាក់​ហើយ ដែល​បាន ចុះបញ្ជី​ការ​រួច នៅ​មាន​តែ​មួយ​ចំនួន​តូច ប៉ុណ្ណោះ​ដែល មិនទាន់​បាន​ចុះបញ្ជី​ជា​សមាជិក​ក្រុម​គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា ក្នុង​ចំនួន​ជាង​៨​ពាន់​នាក់​នេះ ខេត្ត​សៀមរាប​មាន​សមាជិក​ដែល​បាន​ចុះបញ្ជី​ចំនួន​៥៩៤​នាក់​។​

​បើ​តាម​របាយការណ៍រ​បស់​លោក​វេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្តសៀមរាប ឲ្យដឹង​ដែរថា​៖ ខេត្ត​សៀមរាប​នៅ​មាន​គ្រូពេទ្យ​មួយចំនួន​តូច​ទេ​ទាំង​គ្រូពេទ្យ​ខ្មែរ និង​គ្រូពេទ្យ​បរទេស ដែល​មិន​ទាន់​បាន​ចុះបញ្ជី​ការ​នៅឡើយ ហេតុនេះ លោក​បាន​សំណូមពរ​គ្រូពេទ្យ​ដែល​មិនទាន់​ចុះបញ្ជី​ការ សូម​ប្រញាប់​រួសរាន់​ទៅ​ចុះឈ្មោះ ដើម្បី​ឲ្យស្រប​ទៅតាម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា និង​សំណូមពរ​ដល់​សមាជិក​គណៈ​គ្រូពេទ្យ​ទាំងអស់ យកចិត្តទុកដាក់​មក​បន្ត​សុពលភាព​ប្រចាំឆ្នាំ​ឲ្យបាន​ទៀងទាត់​ចៀសវាង បម្រើការ​ដោយ​គ្មាន​សុពលភាព (​បាត់បង់​សមាជិកភាព​) ដែល​អាច​ជួប​នូវ​ផលវិបាក ជាយថាហេតុ​មួយ​ចំនួន​ដោយ​ចៃដន្យ​។

​អត្ថបទ និង រូបភាព​៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សុខុន​

Tags: គ្រូពេទ្យ​ជាតិ​កម្ពុជាទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​លើក​ទី​១០
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិស្ស​មកពី​ខេត្ត​ចំនួន​៣និង​រាជធានី​១ជាប់​ជ័យលាភី​លេខ​មួយ ក្នុង​ការប្រឡង​សិស្ស​ពូកែ​ទូទាំងប្រទេស​លើក​ទី ២៦

សិស្ស​មកពី​ខេត្ត​ចំនួន​៣និង​រាជធានី​១ជាប់​ជ័យលាភី​លេខ​មួយ ក្នុង​ការប្រឡង​សិស្ស​ពូកែ​ទូទាំងប្រទេស​លើក​ទី ២៦

ខ្យល់​កន្ត្រាក់​កណ្ដាល​ក្រុង​សៀមរាប បាក់​រលំ​ស្លាក​កាត់ទ​ទឺង​ផ្លូវសង្កត់​រថយន្ត​៤​គ្រឿង​

ខ្យល់​កន្ត្រាក់​កណ្ដាល​ក្រុង​សៀមរាប បាក់​រលំ​ស្លាក​កាត់ទ​ទឺង​ផ្លូវសង្កត់​រថយន្ត​៤​គ្រឿង​

ជនជាតិ​ខ្មែរ​ឥស្លាម រៀបចំ​ពិធី​ស្រ​ហាន់​អា​ហ្គា​ម៉ានិង​ទទួល​ស្វាគមន៍​ការមកដល់​ខែ​រ៉​ម៉ា​ដន

ជនជាតិ​ខ្មែរ​ឥស្លាម រៀបចំ​ពិធី​ស្រ​ហាន់​អា​ហ្គា​ម៉ានិង​ទទួល​ស្វាគមន៍​ការមកដល់​ខែ​រ៉​ម៉ា​ដន

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.