Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ជនជាតិ​ខ្មែរ​ឥស្លាម រៀបចំ​ពិធី​ស្រ​ហាន់​អា​ហ្គា​ម៉ានិង​ទទួល​ស្វាគមន៍​ការមកដល់​ខែ​រ៉​ម៉ា​ដន

ដោយ Pothe Thun
29/04/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
51
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​រសៀល​ថ្ងៃ​ទី​២៨​ខែ​មេសា​ឆ្នាំ​២០១៩​នេះ​នៅ​វិហារ​ឥស្លាម​អាន់​នៀក​ម៉ាស់​ដែល​ស្ថិតនៅ​ភូមិ ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប បាន​រៀបចំ​ពិធី​អបអរសាទរ​ស្រ​ហាន់​អា​ហ្គា​ម៉ា និង​ទទួល​ស្វាគមន៍​ការមកដល់​ខែ​រ៉​ម៉ា​ឌន​របស់​បងប្អូន​ខ្មែរ​ឥស្លាម ។

​លោក អែល សៀត អនុប្រធាន សាសនា​ខ្មែរឥស្លាម​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ខែ​រ៉ា​ម៉ា​ឌន គឺជា​ខែ​ដ៏​ពិសិដ្ឋ​របស់​ឥស្លាម គ្រប់ទិសទី​នៅលើ​សកលលោក ដែល​អនុវត្ត​នៅ​លើ​ប្រព័ន្ឋ​លំនាំ​ប្រពៃណី​តែមួយ​។​

​លោក​បន្ត​ថា​បួស​រ៉​ម៉ា​ឌន បាន​តម្រូវ​លើ​ជន​មុស្លិម​គ្រប់​រូប​ឲ្យ​អនុវត្តទាំង​ចាស់​ទាំង​ក្មេង ប្រុស​ស្រី សូម្បី​កុមារ​ក៏ត្រូវ​ស្ថិតនៅ​ក្នុង​ការរៀន​បួស តាម​លទ្ធភាព​របស់​ខ្លួន​ដែរ​។ ដើម្បី​ឲ្យ​បួស បាន​ពេញលេញ អ្នកបួស​ត្រូវ​តម​ពី​ការ និយាយស្តី​អាក្រក់ និង​តម​ការធ្វើ​អំពើ​មិន គប្បី តាម​ការ​ធ្វើឲ្យប៉ះពាល់​ដល់អារម្មណ៍​អ្នកដ៏ទៃ​។ បួស​គឺជា​ការ​ដាក់​ខ្លួន​ឲ្យ​ស្មើភាព ដោយ​ចៀសវាង​ពី​ភាព​រើសអើង ឬ​ច្រណែនឈ្នានីស ចំពោះ​សមាជិក ក្នុង​សហគមន៍​ខ្លួន ដើម្បី​បង្កើត​បាន​នូវ​បរិយាកាស​សហការគ្នា លើ​ការជំរុញឲ្យ​ប្រព្រឹត្ត​អំពើ​ល្អ និង​ទប់ស្កាត់​មិនឲ្យ​ធ្វើ​អំពើអាក្រក់​។ ហើយ​ចំពោះ​កា​របួស​មិន​មែន​តែ​ការ​តម​អាហារ​ប៉ុណ្ណោះ​ឡើយ តែ​ត្រូវ​តម​ទាំងអស់​នូវ​រាល់ កាយវិការ​មិន​សម​រ​ម្យ ដូច​ជា​ការ​បៀតបៀន រំលោភ​សិទ្ឋិ​អ្នកដទៃ ការ​កេងប្រវ័ញ្ញ និង អំពើរ​អសីលធម៌​ផ្សេងៗ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក អែល សៀត ក៍​បាន​មានប្រសាសន៍​បញ្ជាក់​បន្ថែម ដោយសារ​គោលនយោបាយ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ទើប​សហគមន៍​ឥស្លាម មាន​ភាព​ក​ក់កក្ដៅ​និង រីកចម្រើន​ជា​បន្តបន្ទាប់ តាម​គោលនយោបាយ​ឈ្នះ​ឈ្នះ និង​ភាពជោគជ័យ​ដ៏​ត្រចះត្រចង់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ខណៈ​កម្ពុជា​ក៏​មាន​បងប្អូន​អ្នក​កាន់​សាសនា​ឥស្លាម​ប្រមាណ​ជាង​៧០​ម៉ឺន​នាក់ បាន​កំពុង​រស់​ក្រោម​ដំបូល​សន្តិភាព​តែមួយ របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​សាសនាព្រះពុទ្ធ​ជា​សាសនា​របស់​រដ្ឋ មិនតែប៉ុណ្ណោះ បងប្អូន​សាសនិក​ឥស្លាម​នៅ​កម្ពុជា ក៏​ទទួលបាន នូវ​គោលនយោបាយ​ល្អ​ល្អ ដើម្បី​បំពេញ នឹង​រាល់​តម្រូវការ​ចាំបាច់ របស់​សហគមន៍​ខ្មែរ​ឥស្លាម ជា​ពិសេស​ការបើក​សិទ្ធ​ទូលំទូលាយ ក្នុង​ការទទួលយក​ការប្រតិបត្តិ តាម​ជំនឿ​សាសនា ទំនៀមទម្លាប់​ប្រពៃណី​របស់ខ្លួន មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​អនុញាត​ឲ្យ​ជន​ខ្មែរឥស្លាម អាច​ទទួលបាន​ការងា​រ ក្នុង​ជួរ​រាជរដ្ឋាភិបាល ដូចជា​រដ្ឋសភា​ព្រឹទ្ធសភា​និង​តាម​អង្គភាព​ក្រសួង​មន្ទីរ​នានា​ផង​ដែរ​។

​នៅក្នុង​ពិធី​អបអរសាទ​ស្រ​ហាន់​អា​ហ្គា​ម៉ា និង​ទទួល​ស្វាគមន៍​ការមកដល់​ខែ​រ៉​ម៉ា​ឌន​ក៏មាន ការឡើង​សូត្រ​ព្រះគម្ពីរ​អាល់​គូរ​អាន និង​មាន​សម្តែង​ចំរៀង​(​ខ​ស៊ី​ដាស់​ឥស្លាម​)​ជា​ក្រុមៗ របស់​ប្អូនៗ​សិស្សានុសិស្ស ដើម្បី​ទទួល​រង្វាន់​លើកទឹកចិត្ត​ពី​សំណាក់​អ្នក​គ្រប់គ្រង​វិហារ​និង​សាលារៀន​ផងដែរ​៕

​អត្ថបទ និង រូបភាព​៖ លោក ទ្រា ពន្លឺ​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ខែ​រ៉​ម៉ា​ដនជនជាតិ​ខ្មែរ​ឥស្លាម​ពិធី​ស្រ​ហាន់​អា​ហ្គា​ម៉ា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្ដម​ឧត្តមសេនី​យ៍​ឯក ហ៊ុន ម៉ា​ណែ​ត ចុះ​បំពេញការងារ​តាម​បណ្តា​អង្គភាព​កងទ័ព​មួយចំនួនក្នុង​ដែន​ភូមិសាស្ត្រ​យោធភូមិភាគ​ទី​៤

ឯកឧត្ដម​ឧត្តមសេនី​យ៍​ឯក ហ៊ុន ម៉ា​ណែ​ត ចុះ​បំពេញការងារ​តាម​បណ្តា​អង្គភាព​កងទ័ព​មួយចំនួនក្នុង​ដែន​ភូមិសាស្ត្រ​យោធភូមិភាគ​ទី​៤

មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់ ដែល​ជាប់​សង្ស័យ​នឹង​ករណី​គ្រឿងញៀនត្រូវ​នគរបាល​គ្រឿងញៀន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​មិញ​នេះ​

មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់ ដែល​ជាប់​សង្ស័យ​នឹង​ករណី​គ្រឿងញៀនត្រូវ​នគរបាល​គ្រឿងញៀន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​មិញ​នេះ​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ប្រគល់​អណ្តូងទឹក​ប្រើ​ដោយ​ម៉ូទ័​រជួយ​ដល់​សហគមន៍​ងាយ​រងគ្រោះ ក្នុងស្រុក​អង្គរធំ និង​ស្រុក​បន្ទាយស្រី​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ប្រគល់​អណ្តូងទឹក​ប្រើ​ដោយ​ម៉ូទ័​រជួយ​ដល់​សហគមន៍​ងាយ​រងគ្រោះ ក្នុងស្រុក​អង្គរធំ និង​ស្រុក​បន្ទាយស្រី​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.