Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ប្រគល់​អណ្តូងទឹក​ប្រើ​ដោយ​ម៉ូទ័​រជួយ​ដល់​សហគមន៍​ងាយ​រងគ្រោះ ក្នុងស្រុក​អង្គរធំ និង​ស្រុក​បន្ទាយស្រី​

ដោយ Pothe Thun
30/04/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ប្រគល់​អណ្តូងទឹក​ប្រើ​ដោយ​ម៉ូទ័​រជួយ​ដល់​សហគមន៍​ងាយ​រងគ្រោះ ក្នុងស្រុក​អង្គរធំ និង​ស្រុក​បន្ទាយស្រី​
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​អណ្តូងទឹក​ដែល​ប្រើប្រាស់​ដោយ​ម៉ូទ័​រ ចំនួន​២​កន្លែង​ដែល​ជា​អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ជួយ​ដល់​សហគមន៍​ងាយ​រងគ្រោះ អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​អង្គរ​ធំ និង បន្ទាយស្រី ខេត្តសៀមរាប ត្រូវបាន​ធ្វើ​ពិធី​សម្ពោធ​កាត់​ខ្សែបូរ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ​២០១៩ ក្រោម​វត្តមាន​របស់​លោកជំទាវ ទា​ង អេង ទៀ សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​ជា​តំណាង​ដ៏​ខ្ពស់​ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ អភិបាលខេត្ត​សៀមរាប និង​ជា​ប្រធាន​គណៈ​កម្មា ធិ ការ សាខា​កាក បាទ​ក្រហម​កម្ពុជា​ខេត្ត និង​សហការី ។​

​តាម​របាយការណ៍​របស់លោក ស៊ុ សំអន នាយក ប្រតិ បត្តិ​សាខា បាន​គូសបញ្ជាក់ថា យោង​តាម​ស្ថានភាព នៃ ការរាំងស្ងួត​រយៈពេល​វែង និង​ការប្រែប្រួល​អា កាស​ធាតុ​ដ៏​គំហុក​ក្នង​ឆ្នាំ​២០១៩​នេះ គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត ដែល មាន​ឯកឧត្តម ទៀ សីហា ជា​ប្រធាន បាន​សម្រេច​ឲ្យ​ពិនិត្យ​នូវ​ស្ថានភាព ក្នុង​ការជីក ខួងអណ្តូង​ទឹក​ខ្នាត​ធំ ដោយ​ប្រើប្រាស់​ម៉ូទ័​រ សម្រាប់​ផ្តល់ និង​ផ្គ​ត់​ផ្គ​ទឹកស្អាត​ជូន​ដល់​ប្រជា ពលរដ្ឋ​ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់​ទាំងពីរ​ស្រុក នៅ ក្នុង រដូវប្រាំង​នេះ ។

​មានប្រសាសន៍​នាឱកាស​នោះ លោកជំទាវ ទា​ង អេង ទៀ​សីហា បាន​ធ្វើការ​សំណេះសំណាល និង ប្រគល់​អណ្តូងទឹក ជូន​ដល់​អនុសាខា​កាកបាទ​ក្រហម​ទាំងពីរ​ស្រុក ដើម្បី​ផ្តល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ ។ ក្នុងនោះ​ដែរ​លោក ជំទាវ ក៏បាន​ពាំនាំ​មក​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏​ដូច​ឯកឧត្តម​ប្រធាន​គណៈ កម្មា​ធិ​ការ​សាខា​កាកបាទក្រហម​ខេត្ត ដែល​តែងតែ យកចិត្តទុកដាក់ ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រ កាន់​វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ នយោបាយ​ណាមួយ​ឡើយ ។ លោកជំទាវ​ក៏បាន​លើកឡើង​ថា បញ្ហា​សុខភាព គឺ ជា​កត្តា​ចម្បង របស់​មនុស្ស​យើង​គ្រប់រូប ដូច្នេះ​ទឹកស្អាត ក៏​ជា​បញ្ហា​ចាំ បាច់​សម្រាប់​មនុស្ស​ជាតិ​យើង​គ្រប់ៗ​រូប ក្នុងការ រស់ នៅ​ប្រចាំថ្ងៃ ដើម្បី​បរិភោគ និង​ប្រើប្រាស់​ជា​អចិ ន្ត្រៃ​យ៍ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោកជំទាវ បាន​បញ្ជាក់ទៀតថា អណ្តូង ទឹក​ដែល​ផ្តល់ជូន​ដល់​សហគមន៍ ទាំងពីរ​ស្រុក​នា​ពេល នេះ គឺ​បាន​ជួយ​សម្រួល​ដល់​ការលំបាក នៃ​ការខ្វះខាត​ទឹក​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ ក្នុងស្ថានភាព​អា កាស​ធាតុ​ក្តៅ​ខ្លាំង​ធ្វើឲ្យ​បងប្អូន​ងាយស្រួលម​ក​មាន​ទឹក​ប្រើប្រាស់​ជា​ធម្មតា​វិញ ។ លោកជំទាវ​ក៏​បាន​ធ្វើ ការលើកទឹកចិត្ត​ដល់​បងប្អូន​ត្រូវ​ចេះ​ដាំ​ដំណាំ​រួមផ្សំ​នៅ​ជិតៗ​ផ្ទះ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ ប្រចាំថ្ងៃ​របស់​បងប្អូន ហើយក៏​មិន​ចាំបាច់​បារ​ម្មណ៍​ពី​ការខ្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់​ដែរ ម្យ៉ាងទៀត​ត្រូវ​ពិសា​ទឹក​ស្អាត ឬ​ទឹក​ដាំ​ពុះ ។

​ក្នុងនោះ​លោក​ជំទាវ​ក៏​បាន​ធ្វើ​ការអំពាវនាវ​ដល់ អាជ្ញាធរ​មូលដ្ឋាន កង កម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជន​កាកបាទ ក្រហម និង ប្រជាពលរដ្ឋ​ស្រុក​ទាំង​ពីរ គឺ​ត្រូវ​ចូលរួម​ក្នុង​ចលនា​នៃ​យុទ្ធនាការ ដាំ​ដុះ​កូនឈើ​ឡើងវិញ ដើម្បី​ទប់ស្កាត់​នូវ​ការ​បម្រែបម្រួល​អាកាសធាតុ និង គ្រោះធម្មជាតិ កុំឲ្យ​កើតមានឡើង​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ព្រមទាំង​បញ្ឈប់ នូវ​ការកាប់​ទន្ទ្រាន​ព្រៃឈើ យក​ដី​ធ្វើ​កម្មសិទ្ធិ ។ បញ្ហា​ការបាត់បង់​ធនធានធម្មជាតិ​ទាំងនេះហើយ ដែល​ធ្វើឲ្យ​យើង​ជួប​នូវ​គ្រោះ​ធម្មជាតិ ព្រមទាំង​ធ្វើឲ្យ​បាត់បង់ នូវ​ទ្រព្យសម្បត្តិ និង អាយុជីវិត​ទៀត​ផង​ដែរ ៕

​អត្ថបទ និង រូបភាព​៖ លោក ម៉ី សុខា​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សុខុន​

Tags: សហគមន៍​ងាយ​រងគ្រោះសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបស្រុកបន្ទាយស្រីស្រុកអង្គរធំអណ្តូងទឹក​ប្រើ​ដោយ​ម៉ូទ័​រ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ស្រុក​ស្វាយ​លើ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​អាជីវករ​លក់​ជាប់​ចិញ្ចើម​ផ្លូវ​ក្នុង​ស្រុក​ស្វាយ​លើ​

អាជ្ញាធរ​ស្រុក​ស្វាយ​លើ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​អាជីវករ​លក់​ជាប់​ចិញ្ចើម​ផ្លូវ​ក្នុង​ស្រុក​ស្វាយ​លើ​

រយៈពេល​មួយ​ត្រីមាស​ទី​១​ឆ្នាំ​២០១៩​នេះភ្នាក់ងារ​ទេសចរណ៍ នៃ​អាជ្ញាធរ​ជាតិ​អប្សរាបាន​ជួយ​សង្គ្រោះ​ភ្ញៀវ និង​ប្រគល់​របស់​ជូន​ភ្ញៀវ​ទេសចរ បាន​ចំនួន​២០៦​ករណី និង ហាមឃាត់​ការ ប្រព្រឹត្ត​មិន​សមរម្យ​បាន​ចំនួន​១៦៥​ករណី​

រយៈពេល​មួយ​ត្រីមាស​ទី​១​ឆ្នាំ​២០១៩​នេះភ្នាក់ងារ​ទេសចរណ៍ នៃ​អាជ្ញាធរ​ជាតិ​អប្សរាបាន​ជួយ​សង្គ្រោះ​ភ្ញៀវ និង​ប្រគល់​របស់​ជូន​ភ្ញៀវ​ទេសចរ បាន​ចំនួន​២០៦​ករណី និង ហាមឃាត់​ការ ប្រព្រឹត្ត​មិន​សមរម្យ​បាន​ចំនួន​១៦៥​ករណី​

ផលិតផល​ទេសចរណ៍​ថ្មី​នឹង​លេច​រូបរាង​នៅ​ខេត្ត​សៀមរាប​

ផលិតផល​ទេសចរណ៍​ថ្មី​នឹង​លេច​រូបរាង​នៅ​ខេត្ត​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.