Saturday, September 30, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រយៈពេល​មួយ​ត្រីមាស​ទី​១​ឆ្នាំ​២០១៩​នេះភ្នាក់ងារ​ទេសចរណ៍ នៃ​អាជ្ញាធរ​ជាតិ​អប្សរាបាន​ជួយ​សង្គ្រោះ​ភ្ញៀវ និង​ប្រគល់​របស់​ជូន​ភ្ញៀវ​ទេសចរ បាន​ចំនួន​២០៦​ករណី និង ហាមឃាត់​ការ ប្រព្រឹត្ត​មិន​សមរម្យ​បាន​ចំនួន​១៦៥​ករណី​

ដោយ Pothe Thun
30/04/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​តាម​របាយការណ៍​របស់​នាយកដ្ឋាន​អភិ​វឌ្ឍន៍​ទេសចរណ៍​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានបង្ហាញ​ថា ក្នុង​រយៈពេល​មួយ​ត្រីមាស ទី​១​ឆ្នាំ​២០១៩​នេះ ក្រុម​ការងារ​ជួយ​សង្គ្រោះ​ភ្ញៀវទេសចរ​ដែល​រងរបួស​ដោយ​រអិល​ឬ​ជំពប់ជើង​ដួល , គ្រិច ,​ថ្លោះ​ដៃជើង , ខ្យល់គរ , វិលមុខ , ចុកពោះ , សត្វ​ស្វា​ខាំ និង​ពុល​អាហារ​ជាដើម បាន​ចំនួន​១១៣​ករណី ខណៈ​ដែល បញ្ហា​ទាំងនេះ ត្រូវបាន​ភ្នាក់ងារ​ទេសចរណ៍​ដែល​មាន​ជំនាញ​សង្គ្រោះ​បឋម និង​មាន​បរិក្ខារ សង្គ្រោះ​បឋម​នៅ​ជាប់​ខ្លួន បាន​ជួយ​សង្គ្រោះ​បឋម​ទាន់ពេលវេលា​នៅ​កន្លែងកើតហេតុ​ក្នុងករណី​ស្រាលៗ និង​សហការ​ជាមួយ​នគរបាល​ទេសចរណ៍ និង​នគរបាល​ការពារ​បេតិកភណ្ឌ បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុងរ​កណី​របួស​ធ្ងន់ធ្ង​រ ។​

​ជាមួយគ្នានេះដែរ ក្រុម​ភ្នាក់ងារទេសចរណ៍ ក៏បាន​រើស​របស់របរ​ភ្ញៀវ​ដែល​ភ្លេច ឬ​ជ្រុះ​នៅ​តាម​ប្រាសាទ បាន​ចំនួន​៩៣​ករណី ដោយ​ក្នុង​នោះ សម្ភារ​ចំនួន​៨៥​ករណី​ត្រូវបាន​រកឃើញ រួមមាន​៖ ទូរ​សព្ទ​ដៃ , អា​យផេត , កាបូប​ស្ពាយ , កាបូប​យួរដៃ , កាបូប លុយ , កាត​វី​សារ និង​ម៉ាស៊ីន​ថត​ជាដើម ហើយ​បាន​រកឃើញ​និង​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​។​

​ដោយឡែក​ក្រៅពី​សកម្មភាព​សង្គ្រោះ និង​ការ​រើស​ប្រគល់​វត្ថុ​ដែល​ភ្ញៀវ​បាត់​ឬ​ភ្លេច​នោះ ក្រុម​ភ្នាក់ងារទេសចរណ៍​ក៏​បាន​ហាមឃាត់​ភ្ញៀវ​ដែល​ប្រព្រឹត្ត​មិន​សមរម្យ​បាន​ចំនួន​១៦៥​ករណី រួមមាន​៖ ការ​បង្ហោះ​ត្រូន (Drone) , ការ​បន្ទោបង់​ក្នុង​បរិវេណ​ប្រាសាទ , ករណី​ជនបរទេស​ថតរូប​អាពាហ៍ពិពាហ៍​ដោយ​គ្មាន​ការអនុញ្ញាត , ការថតរូប​បញ្ចេញ​កាយវិការ​មិន​សមរម្យ (​ថត​បង្ហាញ​ម៉ូត ថត​រូបភាព​មិន​សម​រម្យ​) , ស្លៀកពាក់​មិន​សមរម្យ , សម្តែង សៀក នៅក្នុង​ប្រាសាទ , រៀបចំ​ពិធី​ទទួលទាន​អាហារ​នៅក្នុង​ប្រាសាទ , ការប្រើប្រាស់​ម៉ាស៊ីន​ថត​ខ្នាត​ធំ , ការធ្វើ​ពិធី​សាសនា​ដោយ​គ្មាន​ការអនុញ្ញាត , ការថតរូប​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​និង គូរ​គំនូរ លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដោយ​មិន​មាន​ការអនុញ្ញាត ៕

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

29/09/2023
ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

29/09/2023

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ជួយ​សង្គ្រោះ​ភ្ញៀវនាយកដ្ឋាន​អភិ​វឌ្ឍន៍​ទេសចរណ៍​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរាភ្នាក់ងារ​ទេសចរណ៍អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ផលិតផល​ទេសចរណ៍​ថ្មី​នឹង​លេច​រូបរាង​នៅ​ខេត្ត​សៀមរាប​

ផលិតផល​ទេសចរណ៍​ថ្មី​នឹង​លេច​រូបរាង​នៅ​ខេត្ត​សៀមរាប​

នគរបាល​ស្រុក​ជី​ក្រែង ដឹក​ទឹក​ចែក​ជូន​សិស្សានុសិស្ស​សម្រាប់​ប្រើប្រាស់​នៅ​តាម​សាលារៀន​

នគរបាល​ស្រុក​ជី​ក្រែង ដឹក​ទឹក​ចែក​ជូន​សិស្សានុសិស្ស​សម្រាប់​ប្រើប្រាស់​នៅ​តាម​សាលារៀន​

លោកជំទាវ អោ​ង សាន​ស៊ូ​ជី បាន​អញ្ជើញ​ទស្សនា​ប្រាសាទ​អង្គរ និង ប្រាសាទ​បាយ័ន​

លោកជំទាវ អោ​ង សាន​ស៊ូ​ជី បាន​អញ្ជើញ​ទស្សនា​ប្រាសាទ​អង្គរ និង ប្រាសាទ​បាយ័ន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    482 shares
    Share 193 Tweet 121
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ផ្លូវបេតុងចំនួនបួនខ្សែ ជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    215 shares
    Share 86 Tweet 54
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,991)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (812)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (857)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (202)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.