Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ផលិតផល​ទេសចរណ៍​ថ្មី​នឹង​លេច​រូបរាង​នៅ​ខេត្ត​សៀមរាប​

ដោយ Pothe Thun
30/04/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ផលិតផល​ទេសចរណ៍​ថ្មី​នឹង​លេច​រូបរាង​នៅ​ខេត្ត​សៀមរាប​
167
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ របស់​ក្រសួង​ទេសចរណ៍ បានឲ្យដឹងថា នា​ល្ងាច​ថ្ងៃទី ២៩ ខែ​មេសា ឆ្នាំ​២០១៩ ឯកឧត្តម ទិត ចន្ថា រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ទេសចរណ៍ រួម​ជាមួយ​ឯកឧត្តម Michael Newbill ឯកអគ្គរដ្ឋទូត​ស្តីទី​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា និង​តំណាង​ក្រុមហ៊ុន Angkor Wildlife & Aquarium បាន​អញ្ជើញ​បើកសម្ពោធ​ដំណើរការ​សាងសង់ ជល​វប្បដ្ឋាន​ត្រី​ទឹកសាប​-​ទឹកប្រៃ និង​ជម្រប​អភិរក្ស​សត្វ ដោយ​មាន​ការចូលរួម​ពី​តំណាង​រដ្ឋបាល​ខេត្ត​សៀមរាប ផ្នែក​ឯកជន និង​សមាគម​នានា​។​

​នេះ​ជា​គម្រោង​វិនិយោគ​ដ៏​ធំ​របស់​ក្រុមហ៊ុន Angkor Wildlife & Aquarium ដែល​បង្កើតឡើង​ក្នុង​ទម្រង់​ជា​ដៃគូ​រវាង​វិនិយោគិន​កម្ពុជា និង​វិនិយោគិន​ជប៉ុន ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន ICM Inc. International Concept Management Inc.) មកពី​សហរដ្ឋអាមេរិក​។​

​គម្រោង​នេះ​មាន​ទំហំ​វិនិយោគ​សរុប ប្រមាណ ៧០​លាន​ដុល្លារ​អាមេរិក (​ស្ថិត​នៅលើ​ផ្ទះ​ដី​ទំហំ ១០០​ហិកតា នៅ​ខេត្ត​សៀមរាប​) ដោយ​ចែកចេញជា ០៣​ដំណាក់កាល ហើយ​ដំណាក់កាល​ទីមួយ គ្រោង​ចំណាយ​អស់​ប្រមាណ ១៨​លាន​ដុល្លារ​អាមេរិក​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ការសាងសង់​ក្នុង​ដំណាក់កាល​ទី​១ នឹង​ប្រើ​រយៈពេល ០២​ឆ្នាំ ដោយ​ចាប់ផ្តើម​ពី​ខែ​ឧសភា ឆ្នាំ​២០១៩ និង​បញ្ចប់​នៅ​ខែ​ឧសភា ឆ្នាំ​២០២១​។ គម្រោង​នេះ​នឹង​នាំមក​នូវ​មជ្ឈមណ្ឌល ជល​វប្បដ្ឋាន​ត្រី​ទឹកសាប​-​ទឹកប្រៃ និង​ជម្រក​អភិរក្ស​សត្វ ដើម្បី​បម្រើ​សេចក្តីត្រូវការ និង​ការសិក្សាអប់រំ​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​ខេត្តសៀមរាប​។​

​ជាងនេះទៀត គម្រោង​វិនិយោគ​នេះ គឺ​ជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយទៀត​សម្រាប់​ខេត្តសៀមរាប ដែល​នឹង​ក្លាយ​ជា​គោលដៅ​ទាក់ទាញ​បំផុត​ទី​ពីរ បន្ទាប់​ពី​អង្គរវត្ត ពិសេស គឺជា​ការបង្កើត​ភាព​ទាក់ទាញ​ថ្មី​ដែល​នឹង​ជម្រុញ​ឲ្យ​ទេសចរ​មកកាន់​ខេត្ត​សៀមរាប​បន្ត​ការ​ស្នាក់នៅ​ជា​មធ្យម​ពាក់កណ្តាល​ថ្ងៃ​ទៀតផង ៕

​អត្ថបទ ៖ Facebook ក្រសួង​ទេសចរណ៍

រូបភាព៖google

Tags: Angkor Wildlife & AquariumICM Inc. International Concept Management Inc.ជល​វប្បដ្ឋាន​ត្រី​ទឹកសាប​-​ទឹកប្រៃ និង​ជម្រប​អភិរក្ស​សត្វ​ទេសចរណ៍​ថ្មី​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
នគរបាល​ស្រុក​ជី​ក្រែង ដឹក​ទឹក​ចែក​ជូន​សិស្សានុសិស្ស​សម្រាប់​ប្រើប្រាស់​នៅ​តាម​សាលារៀន​

នគរបាល​ស្រុក​ជី​ក្រែង ដឹក​ទឹក​ចែក​ជូន​សិស្សានុសិស្ស​សម្រាប់​ប្រើប្រាស់​នៅ​តាម​សាលារៀន​

លោកជំទាវ អោ​ង សាន​ស៊ូ​ជី បាន​អញ្ជើញ​ទស្សនា​ប្រាសាទ​អង្គរ និង ប្រាសាទ​បាយ័ន​

លោកជំទាវ អោ​ង សាន​ស៊ូ​ជី បាន​អញ្ជើញ​ទស្សនា​ប្រាសាទ​អង្គរ និង ប្រាសាទ​បាយ័ន​

ផ្ទះ​ប្រជាពលរដ្ឋ​០១​ខ្នង​ត្រូវបាន​ភ្លើង​ឆេះ​អស់ នៅក្នុង​សង្កាត់​គោកចក

ផ្ទះ​ប្រជាពលរដ្ឋ​០១​ខ្នង​ត្រូវបាន​ភ្លើង​ឆេះ​អស់ នៅក្នុង​សង្កាត់​គោកចក

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.