Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ផ្ទះ​ប្រជាពលរដ្ឋ​០១​ខ្នង​ត្រូវបាន​ភ្លើង​ឆេះ​អស់ នៅក្នុង​សង្កាត់​គោកចក

ដោយ Pothe Thun
01/05/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ណុប សារ៉ាក់ អធិការ​នគរបាល​ក្រុង​សៀមរាប បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១៩​នេះ មាន​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជា ពលរដ្ឋ​មួយ​ខ្នង ធ្វើ​អំពី​ថ្ម​នៅ​ខាងក្រោម ឈើ​លើ ប្រក់​ក្បឿង ទំហំ​១២​ម៉ែត្រ​គុណ​នឹង​១៦​ម៉ែត្រ កម្ពស់​៧​ម៉ែត្រ ជា​របស់​ឈ្មោះ ស ឈ​យ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ​បុគ្គលិក​អង្គការ​ជប៉ុន ត្រូវជា​ប្ដី និងប្រពន្ធ​ឈ្មោះ ស៊ា ផល្លា អាយុ​២៩​ឆ្នាំ មុខរបរ​នៅផ្ទះ មានកូន​ចំនួន​៣​នាក់​ក្នុង​បន្ទុក ក្នុងនោះ​ស្រី​ចំនួន​១​នាក់ នៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​មូលហេតុ​នេះ បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង ខណៈ​ម្ចាស់ផ្ទះ​មិន​បាន​នៅ ដោយ​ប្ដី​ទៅ​ធ្វើការ ចំណែក​ប្រពន្ធ បាន​យក​ម្តាយ​និង​កូន​ទៅ​មើល​ជំងឺ​នៅ​ឯ​ប្រទេស​ថៃ ដោយ​ទុក​ឱ្យ​ម្តាយធំ និង​ក្មួយ​ជួយ​នៅ​មើល​ផ្ទះ​ជំនួស ។​

​បើ​តាម​សាក្សី​ពី​បងប្អូន​ជីដូនមួយ​ដែល​រស់នៅ​ក្នុង​ដី​ឡូតិ៍​ជាមួយគ្នា បានឲ្យដឹងថា មុនពេល​កើតហេតុ​ពួកគាត់​កំពុង​អង្គុយ​លេង​ជាមួយ​ក្រុម​គ្រួសារ នៅខាងមុខ​ផ្ទះល្វែង ពី​មុខ​ផ្លូវ​ចូល​ផ្ទះ​ឆេះ​របស់​ប្អូន ដែល​ខណៈ​ពេល​នោះ ត្រូវបាន​ម្តាយធំ និង ក្មួយ ចុះ​រត់​មក​ប្រាប់ថា ឃើញ​ភ្លើង​ឆេះ​ចេញ​ពី​កន្លែង​កុងម៉ា​ឱ្យ​ពួកគាត់​ជួយ​ផង ហើយ​បន្ទាប់មក​ភ្លាម ពួកគាត់​ក៏​ទូរស័ព្ទ​ទៅ​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​គោកចក ដើម្បី​ឱ្យ​ជួយ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មកជួយ​ផ្ទះ​ប្អូន​គាត់​ផង ព្រោះ​វា​កំពុង​តែ​ឆេះ ហើយ​មួយសន្ទុះ​ក្រោយមក ក៏​ឃើញ​មាន​រថយន្ត​ជាច្រើន​គ្រឿង​មក​ជួយ ដូច​ចិត្ត​ប្រាថ្នា ប៉ុន្តែ​អកុសល​ត្រូវ​ភ្លើង​ឆេះ​ចង់​អស់​ទៅហើយ ព្រោះ​ផ្លូវ​វា​បត់បែន​ច្រើនពេក ។​

​លោក ណុប សារ៉ាក់ បានឲ្យដឹង​ទៀតថា ករណី​អគ្គិភ័យ​នេះ ក្រៅពី​ផ្ទះ​ដែល​ឆេះ​អស់ បណ្តាលឲ្យ​ខូចខាត​អស់​ទ្រព្យសម្បត្តិ និង សម្ភារ រួមមាន : សៀវភៅ​ស្នាក់នៅ , សំបុត្រកំណើត , កាតគ្រី​ឡាន ម៉ូតូ និង​សម្ភារ​ក្នុងផ្ទះ​ទាំងស្រុង សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជាង​៥​ម៉ឺន​ដុល្លារ​អាមេរិក នេះ​បើ​តាម​សម្ដី​របស់​លោក ស ឈ​យ ៕

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

​អត្ថបទ និង រូបថត : លោក ថាច់ ពិ​សុទ្ធ​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: ព័ត៌មានខេត្តសៀមរាបភ្លើង​ឆេះ​លោក ណុប សារ៉ាក់ អធិការ​នគរបាល​ក្រុង​សៀមរាបសង្កាត់​គោកចក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោក លី វណ្ណៈ ត្រូវបាន​ប្រកាស​តែងតាំង​ជា​នាយក​នៃ​វិទ្យាល័យ​អង្គរ ខណៈ​លោក តាំង សុខ​ហួត ត្រូវបាន​ប្រកាស​តែងតាំង​ជា​នាយករង

លោក លី វណ្ណៈ ត្រូវបាន​ប្រកាស​តែងតាំង​ជា​នាយក​នៃ​វិទ្យាល័យ​អង្គរ ខណៈ​លោក តាំង សុខ​ហួត ត្រូវបាន​ប្រកាស​តែងតាំង​ជា​នាយករង

លោកជំទាវ អោ​ង សាន​ស៊ូ​ជី បាន​ធ្វើដំណើរ​មក​ដល់​ខេត្ត​សៀមរាប​ហើយ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោកជំទាវ​

លោកជំទាវ អោ​ង សាន​ស៊ូ​ជី បាន​ធ្វើដំណើរ​មក​ដល់​ខេត្ត​សៀមរាប​ហើយ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោកជំទាវ​

វត្ត​អារញ្ញ​សាគរទើបតែ​បញ្ចប់​ពិធី​ឆ្លង​ភ្នំខ្សាច់​និង​ឆ្លង​ចេត្រ​ឆ្នាំ​២០១៩​នេះ

វត្ត​អារញ្ញ​សាគរទើបតែ​បញ្ចប់​ពិធី​ឆ្លង​ភ្នំខ្សាច់​និង​ឆ្លង​ចេត្រ​ឆ្នាំ​២០១៩​នេះ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.