Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

លោកជំទាវ អោ​ង សាន​ស៊ូ​ជី បាន​ធ្វើដំណើរ​មក​ដល់​ខេត្ត​សៀមរាប​ហើយ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោកជំទាវ​

ដោយ Pothe Thun
01/05/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅវេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ លោកជំទាវ អោ​ង សាន​ស៊ូ​ជី (Aung San Suu Kyi) ទីប្រឹក្សា​រដ្ឋ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បាន​ដឹកនាំ​គណៈប្រតិភូ​មកដល់​ទឹកដី​ខេត្ត​សៀមរាប​ហើយ តាម​យន្តហោះ​ពិសេស ដើម្បី​ទស្សនា​ប្រាង្គ​ប្រាសាទ​អង្គរ ។​

​ទទួល​ស្វាគមន៍​ដំណើរ​មក​ដល់​របស់ លោកជំទាវ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប មាន​ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប , ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​លោកជំទាវ ព្រមទាំង​វត្តមាន​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត , គណៈ​អភិបាលខេត្ត , មេបញ្ជាការ​តំបន់​ប្រតិបត្តិ​សឹក​រង​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត ស្នងការ​នគរបាល​ខេត្ត , ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ​នៃ​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្ត ជាច្រើនរូប​ទៀត ។​

​សូមបញ្ជាក់​ថា លោកជំទាវ អោ​ង សាន​ស៊ូ​ជី បាន​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា​កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៩ ដើម្បី​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​លើកដំបូង​នៅ​កម្ពុជា តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​ពង្រឹង និង​ពង្រីក​ថែមទៀត​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ ព្រមទាំង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​ពហុភាគី ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​ពេញ​មួយ​ថ្ងៃ​ទី​៣០ ខែ​មេសា នេះ លោកជំទាវ បាន​អញ្ជើញ​ទៅ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ និង​ដាក់​កម្រងផ្កា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ។ បន្ទាប់មក បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន , អញ្ជើញ​ចូល​ជួប​សម្តែង​ការគួរសម និង​សំណេះសំណាល​ការងារ​ជាមួយ​សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា , អញ្ជើញ​ជួប​សម្តែង​ការគួរសម និង​សំណេះសំណាល​ការងារ​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា , អញ្ជើញ​ចូល​ក្រាប​បង្គំ​គាល់​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហនុ និង​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិ នរោត្តម មុនិនាថ សីហនុ នៅ​ព្រះបរមរាជវាំង​។​

​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​សៀមរាប សូម​សម្តែង​នូវ​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​លោកជំទាវ អោ​ង សាន​ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន​ម៉ា និង ប្រតិភូ​អមដំណើរ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស​ខេត្ត​សៀមរាប ក្នុង​គោលបំណង​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​មិត្តភាព រវាង​ប្រទេស​យើង​ទាំង​ពីរ​ឱ្យ​កាន់តែ​ប្រសើរឡើង​។​

​គួររំលឹកថា ក្នុង​ថ្ងៃ​ដដែល​នេះ ក្រោយ​ពី​ទស្សនា​ប្រាសាទ​អង្គរ លោកជំទាវ និង ប្រតិភូ​អមដំណើរ នឹង​ចាកចេញ​ពី​ខេត្តសៀមរាប ទៅកាន់​ប្រទេស​របស់​លោកជំទាវ​វិញ ៕
​អត្ថបទ និង រូបថត : លោក យូ វង្ស និង លោក ខេង ឧត្ដម​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: ព័ត៌មានខេត្តសៀមរាបលោកជំទាវ អោ​ង សាន​ស៊ូ​ជី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វត្ត​អារញ្ញ​សាគរទើបតែ​បញ្ចប់​ពិធី​ឆ្លង​ភ្នំខ្សាច់​និង​ឆ្លង​ចេត្រ​ឆ្នាំ​២០១៩​នេះ

វត្ត​អារញ្ញ​សាគរទើបតែ​បញ្ចប់​ពិធី​ឆ្លង​ភ្នំខ្សាច់​និង​ឆ្លង​ចេត្រ​ឆ្នាំ​២០១៩​នេះ

គណ​:​បញ្ជា​ឯកភាព​ស្រុក​អង្គរជុំដឹក​ទឹក​ចែកជូន​ប្រជាពលរដ្ឋ​ឃុំ​គោក​ដូងដែល​កំពុង​រង​ការខ្វះខាត​ទឹក​ប្រើប្រាស់​

គណ​:​បញ្ជា​ឯកភាព​ស្រុក​អង្គរជុំដឹក​ទឹក​ចែកជូន​ប្រជាពលរដ្ឋ​ឃុំ​គោក​ដូងដែល​កំពុង​រង​ការខ្វះខាត​ទឹក​ប្រើប្រាស់​

យុវ​សិស្ស​ចំនួន​២០៥​នាក់មក​ពី​វិទ្យាល័យ​ចំនួន​០៣​ក្នុង​ក្រុង​សៀមរាប ត្រូវបាន​បំពាក់​កន្សែង​ជា​យុវជន​កាកបាទក្រហម​កម្ពុជា​

យុវ​សិស្ស​ចំនួន​២០៥​នាក់មក​ពី​វិទ្យាល័យ​ចំនួន​០៣​ក្នុង​ក្រុង​សៀមរាប ត្រូវបាន​បំពាក់​កន្សែង​ជា​យុវជន​កាកបាទក្រហម​កម្ពុជា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.