Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

យុវ​សិស្ស​ចំនួន​២០៥​នាក់មក​ពី​វិទ្យាល័យ​ចំនួន​០៣​ក្នុង​ក្រុង​សៀមរាប ត្រូវបាន​បំពាក់​កន្សែង​ជា​យុវជន​កាកបាទក្រហម​កម្ពុជា​

ដោយ Pothe Thun
02/05/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ព្រឹក​ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ យុវ​សិស្ស​ចំនួន​២០៥​នាក់ មក​ពី​វិទ្យាល័យ​ចំនួន​០២ និង អនុវិទ្យាល័យ​ចំនួន​១​ក្នុង​ក្រុង​សៀមរាប រួម​មាន​វិទ្យាល័យ​១០​មករា​១៩៧៩ , វិទ្យាល័យ​អង្គរ និង អនុវិទ្យាល័យ​ព្រះ​ឥ​ន្ធ​កោសា ត្រូវបាន​បំពាក់​កន្សែង​ជា​យុវជន​កាកបាទក្រហម​កម្ពុជា ដើម្បី​បំពេញ​បន្ថែម​សមាជិក​យុវជន​ដែល​បាន​ប្រឡង​ចេញ ឬ ត្រូវ​បន្ត​ការសិក្សា​នៅ​ថ្នាក់​ឧត្តមសិក្សា និង​ដើម្បី​ពង្រីក​សមាជិក​យុវជន​ថ្មី សម្រាប់​បំពេញ​សកម្មភាព​មនុស្សធម៌ ដែល​ពិធី​នេះ បាន​ប្រព្រឹត្តទៅ​នៅ​បរិវេណ​វិទ្យាល័យ​១០​មករា​១៩៧៩ ក្រោម​អធិបតីភាព​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និង ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង លោកជំទាវ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត គណៈ​អភិបាលក្រុង​សៀមរាប លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស​ជា​ច្រើន​រូប ។​

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា ការបំពាក់​កន្សែង​ជា​យុវជន​កាកបាទក្រហម​កម្ពុជា​នៅពេលនេះ គឺ​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ ក្រហម ៨​ឧសភា ២០១៩ ក្រោម​ប្រធានបទ ខ្ញុំ ស្រឡាញ់ កាក បាទ​ក្រហម​កម្ពុជា ហើយ​កាកបាទក្រហមកម្ពុជា បាន​ទទួលស្គាល់ថា យុវជន​កាកបាទក្រហម​កម្ពុជា គឺជា​អ្នកស្ម័គ្រចិត្ត​វ័យក្មេង ដែល​ជា​កម្លាំង​ស្នូល​មួយ​ដ៏​មាន​សារៈសំខាន់ និង សកម្ម​បំផុត ក្នុង​ការផ្ដល់​នូវ​សេវាកម្ម​មនុស្សធម៌ ប្រកប​ដោយ​ការប្ដេជ្ញាចិត្ត​ខ្ពស់ និង​ការលះបង់​ឥត​ងាករេ ស្រប​តាម​ប្រធានបទ “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​” និង “​យុវជន​ជា​ភ្នាក់ងារ​នៃ​ការផ្លាស់ប្តូរ​ឥរិយាបទ​ក្នុងសង្គម​” ។​

​ឯកឧត្តម​មាន​ប្រសាសន៍​ទៀត​ថា នៅ​គ្រប់​សម័យកាល គ្រប់​សង្គម យុវជន​ជា​កម្លាំង​ស្រួច​ដែល​មាន​កម្លាំង​កាយ កម្លាំងចិត្ត និង​ស្មារតី​ភ្លឺស្វាង មាន​ទឹកចិត្ត​ក្លាហាន ពុះពារ​មិន​រារែក​គ្រប់​ឧបស័គ្គ ការលំបាក​នានា ពិសេស​យុវជន​គឺជា​សរសរ​ទ្រូង​របស់​ប្រទេសជាតិ​ទាំង​នៅ​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ដូច្នេះ​ក្នុង​នាម​ជា​យុវជន​កាកបាទក្រហម ត្រូវ​ឈរ​ក្នុងនាម​តំណាងឲ្យ​យុវជន​កាកបាទក្រហមកម្ពុជា គ្រប់​ស្រទាប់​យុវវ័យ និង ជា​ទំពាំង​ស្នង​ឫស្សី ជា​អ្នក​បន្តវេន​ក្នុង​សកម្មភាព​មនុស្សធម៌ ត្រូវ​គោរព​វិន័យ​សាលា និង ខិតខំ​រៀនសូត្រ​ឲ្យបាន​ពូកែ ធ្វើជា​គំរូ​ល្អ​គ្រប់​សម្មភាព​ក្នុង​ស្រទាប់​យុវវ័យ ក្លាយ​ជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ និង​ពលរដ្ឋ ល្អ​ក្នុង​សង្គម ព្រមទាំង​ចូលរួម ក្នុងការ​ផ្សព្វ​ផ្សា​ពី​គោលការណ៍​គ្រឹះ​របស់​ចលនា​អន្តរជាតិ​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម​នៅក្នុង​សាលា និង សហគមន៍ ក្នុង​សកម្មភាព​មនុស្សធម៌ ទាំង​ក្នុង​សាលា និង សហគមន៍​របស់​ខ្លួន ជា​ពិសេស​ត្រូវ​ចាក​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង ត្រូវ​ចេះ​គោរព​ច្បាប់​ចរាចរណ៍​ជើងគោក គឺ​ត្រូវ​ចាប់ផ្តើម​ពី​ខ្លួន​យើង​គ្រប់ៗ​គ្នា​ជា​មុន​ផងដែរ ៕

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

​អត្ថបទ និង រូបថត ៖ លោក មី សុខា​រិទ្ធ , ជា ស្រស់ , ខេង ឧត្ដម និង លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​បំពាក់​កន្សែង​ជា​យុវជន​កាកបាទក្រហម​កម្ពុជា​​យុវជន​កាកបាទក្រហម​កម្ពុជា​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន​២៥​ខ្នងនៅ​ឃុំ​ចំនួន​៣ក្នុង​ស្រុក​ពួក ទទួលរង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់កាល​ពី​ម្សិលមិញ​

លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន​២៥​ខ្នងនៅ​ឃុំ​ចំនួន​៣ក្នុង​ស្រុក​ពួក ទទួលរង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់កាល​ពី​ម្សិលមិញ​

ស្លាប់​ម្នាក់និង​រង​របួសស្រាល​០២​នាក់ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ក្រឡាញ់ កាល​ពី​ម្សិលមិញ​

ស្លាប់​ម្នាក់និង​រង​របួសស្រាល​០២​នាក់ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ក្រឡាញ់ កាល​ពី​ម្សិលមិញ​

សាលា​អន្តរជាតិALAប្រគល់​ប័ណ្ណសរសើរជូន​ដល់​សិស្ស​ពូកែសម្រាប់​ឆមាស​ទី​១ឆ្នាំ​សិក្សា​២០១៨-២០១៩

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.