Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សាលា​អន្តរជាតិALAប្រគល់​ប័ណ្ណសរសើរជូន​ដល់​សិស្ស​ពូកែសម្រាប់​ឆមាស​ទី​១ឆ្នាំ​សិក្សា​២០១៨-២០១៩

ដោយ Pothe Thun
02/05/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ព្រឹក​ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ សាលា​អន្តរជាតិ A.L.A ស្ថិតនៅ​ក្នុង​ក្រុង​សៀមរាប បាន​រៀបចំ​ពិធី​ប្រគល់​ប័ណ្ណសរសើរ ជូន​ដល់​សិស្ស​ពូកែ​សម្រាប់​ឆមាស​ទី​១ ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩ ចំនួន​៧៥​នាក់ ទាំង​ខេមរភាសា និង ភាសា​អង់គ្លេស ក្នុង​នេះ​សិស្ស​ខេមរភាសា​កម្រិត​បឋម មាន​ចំនួន​១៨​នាក់ ខណៈ​ដែល​សាលា​មាន​សិស្ស​ចំនួន​៥៥៥​នាក់ ក្នុង​នេះ​សិស្ស​កុមារ​តូច​កម្រិត​ថ្នាក់​បឋម នៃ​ខេមរភាសា​មាន​ចំនួន ៩៣​នាក់ ក្នុងនោះ​កុមារី​ចំនួន​៤៥​នាក់ ដែល​កំពុង​ទទួលបាន​សិក្សា​តាម​កម្មវិធី​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង កុមារ​តូច​កំពុង​បាន​ទទួល​ការសិក្សា​ភាសា​អង់គ្លេស មាន​ចំនួន ៤៦២​នាក់ ក្នុងនោះ​កុមារី​ចំនួន​២៥៤​នាក់ ។​

​លោក នង វុត្ថា នាយក​សាលា​អន្តរជាតិ A.L.A មានប្រសាសន៍ថា ការបណ្តុះបណ្តាល​ធនធាន​មនុស្ស គឺ​ផ្តើមចេញ​ពី​ការកសាង​សមត្ថភាព និង​ការអប់រំ​សីលធម៌​ដល់​កុមារ បណ្តុះ​បញ្ញា​-​ស្មារតី , ពង្រឹង​សុខភាព​-​កាយសម្បទា និង​បំណិន​ជីវិត ជាមួយនឹង​ការ​ផ្តល់ឲ្យ​ពួកគេ​នូវ​គុណភាព​អប់រំ និង​មាន​សេវា​តម្លៃ​សមរម្យ​ផងដែរ ដែល​នេះ​គឺ​និយាយ​ក្នុង​ក្របខ័ណ្ឌ​នៃ​គ្រឹះស្ថាន​សិក្សា​ឯកជន ដែល​វិនិយោគ​លើ​វិស័យ​អប់រំ ខណៈ​ដែល​វិស័យ​ឯកជន គឺជា​ដៃគូ​មិន​អាច​ខ្វះ​បាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការកសាង​អភិវឌ្ឍ​សង្គមជាតិ ហើយ​មាន​គ្រឹះស្ថានសិក្សា​ឯកជន​ជាច្រើន​ត្រូវបាន​រីកដុះដាល ដោយ​បាន​ជួយ​ទ្រទ្រង់​ដល់​ការរីកចម្រើន​វិស័យ​អប់រំ​នៅ​កម្ពុជា ។​

​លោក នង វុត្ថា មានប្រសាសន៍​ទៀត​ថា ការកសាង​ធនធានមនុស្ស​គឺ​ជា​កត្តា​ចាំបាច់​បំផុត ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង សង្គមជាតិ​ទាំងមូល ហើយ​ការសិក្សាអប់រំ និង ការបណ្តុះបណ្តាល​វិជ្ជាជីវៈ គឺជា​ការងារ​មាន​សារៈសំខាន់ ក្នុង​ការកសាង​ធនធានមនុស្ស ដែល​ក្នុង​សង្គម​ជាតិ​ត្រូវតែ​មាន​ការចូលរួម​វិនិយោគ​ឲ្យបាន​ខ្លាំងក្លា ដោយ​ប្រើប្រាស់​ពេលវេលា​យូរអង្វែង​ជាមួយនឹង​ការអត់ធ្មត់ ការទទួលខុសត្រូវ ប្រកប​ដោយ​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត ដូច្នេះ​ការវិនិយោគ​របស់​វិស័យ​ឯក ជន លើ​វិស័យ​អបរំ វា​មិនមែន​ជា​ការធ្វើ​ជំនួញ​នោះទេ ប៉ុន្តែ​បើ​គិត​ធ្វើ​ជំនួញ ដោយ​ជ្រើសរើស​យក​ការវិនិយោគ​លើ​វិស័យ​អប់រំ​វិញ​នោះ វា​មិន​អាច​ទៅរួច​ទេ សម្រាប់​ការអនុវត្ត​គោល​ន​យោ បាយ​របស់​រាជរដ្ឋាភិបាល គឺ អប់រំ​ដើម្បី​ទាំងអស់គ្នា ទាំងអស់​គ្នា​ដើម្បី​អប់រំ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ប្រគល់​ប័ណ្ណសរសើរជូន​ដល់​សិស្ស​ពូកែសាលា​អន្តរជាតិALA
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កងកម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ដឹក​ទឹក​ចែកជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​

កងកម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ដឹក​ទឹក​ចែកជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​

ថ្ងៃនេះ កម្ពុជា​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ក្រោម​ប្រធានបទ តួនាទី​ប្រកបដោយ​សក្តានុពល​របស់​សារព័ត៌មាន ក្នុង​ការគាំទ្រ​សន្តិភាព និង​ប្រជាធិបតេយ្យ​

ថ្ងៃនេះ កម្ពុជា​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ក្រោម​ប្រធានបទ តួនាទី​ប្រកបដោយ​សក្តានុពល​របស់​សារព័ត៌មាន ក្នុង​ការគាំទ្រ​សន្តិភាព និង​ប្រជាធិបតេយ្យ​

ប្រជាពលរដ្ឋ ៨៥​គ្រួសា​រស់នៅ​ក្នុង​តំបន់​អាជ្ញាធរ​ជាតិ​អប្សរា ទទួលបាន​សិទ្ធ​ជួសជុល​កែលម្អ​លំនៅដ្ឋាន​ឡើងវិញ​

ប្រជាពលរដ្ឋ ៨៥​គ្រួសា​រស់នៅ​ក្នុង​តំបន់​អាជ្ញាធរ​ជាតិ​អប្សរា ទទួលបាន​សិទ្ធ​ជួសជុល​កែលម្អ​លំនៅដ្ឋាន​ឡើងវិញ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.