Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ថ្ងៃនេះ កម្ពុជា​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ក្រោម​ប្រធានបទ តួនាទី​ប្រកបដោយ​សក្តានុពល​របស់​សារព័ត៌មាន ក្នុង​ការគាំទ្រ​សន្តិភាព និង​ប្រជាធិបតេយ្យ​

ដោយ Pothe Thun
03/05/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ក្រសួង​ព័ត៌មាន សហការ​ជាមួយ​អង្គការ USAID ប្រចាំ​កម្ពុជា បាន​រៀបចំ​ពិធី​អបអរសាទរ ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ តួនាទី​ប្រកបដោយ​សក្តានុពល​របស់​សារព័ត៌មាន ក្នុង​ការគាំទ្រ​សន្តិភាព និង​ប្រជាធិបតេយ្យ នៅ​សណ្ឋាគារ រ៉ា​ហ្វិល ឡឺ​រ៉ូយ៉ាល់ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន ដោយ​មាន​ការចូលរួម​ពី​សំណាក់​លោក Sardar Umar Alam តំណាង​អង្គការ USAID ប្រចាំ​កម្ពុជា , លោក Andreas Johansson លេខា​ទី​១ នៃ​ស្ថានទូត​ស៊ុយ​អ៊ែត ប្រចាំ​កម្ពុជា និង ឯកឧត្ដម លោកជំទាវ លោក លោកស្រី លោកជំទាវ ជា​រដ្ឋលេខាធិការ , អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ព័ត៌មាន ប្រធាន​មន្ទីរ​ព័ត៌មាន​រាជធានី ខេត្ត​ទាំង​២៥ ព្រម​ទាំង​អ្នកសារព័ត៌មាន​ជាតិ អន្ដរជាតិ​ជាច្រើន​រូប​ទៀត​ផង​ដែរ ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន បានបញ្ជាក់​ថា ក្នុងនាម​ក្រសួង​ព័ត៌មាន សូម​សម្ដែង​នូវ​ការគាំទ្រ​ទាំងស្រុង​ចំពោះ​សារលិខិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក លើក​ទី​២៦ នា​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ហើយ​នៅ​ថ្ងៃ​ខាង​មុខ ក្រសួង​ព័ត៌មាន​នឹង​រៀបចំ​ច្បាប់​កាត្វកិច្ច ស្តីពី​ការកែតម្រូវ​របស់​អ្នកកាសែត ប្រសិនបើ​យល់ថា​អ្នកកាសែត​មាន​ចំណុច​ខុសឆ្គង និង ចំពោះ​ចា​ហ្វាង ត្រូវមាន​ចំណេះដឹង​ខ្ពស់​ចាប់ពី​បរិញ្ញាបត្រ​ឡើងទៅ ឬ​បទ​ពិសោធន៍​ធ្វើ​កាសែត​រយៈពេល​៥​ឆ្នាំ ។​

​គួររំលឹកថា នៅក្នុង​ថ្ងៃ​អបអរសាទរ​ទិវា​សេរីភាព​សារព័ត៌មាន​សាកលលោក​៣​ឧសភា លើក​ទី​២៦​នេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​សារលិខិត​មួយ ក្រើនរំលឹក​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ ត្រូវ​ស្មោះត្រង់​ក្នុង​វិជ្ជាជីវៈ ក្លាហាន​ហ៊ាន​និយាយ​ការពិត រិះគន់​ក្នុង​ន័យ​ស្ថាបនា និង ត្រូវធ្វើ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ឲ្យឃើញ​តថភាព​សង្គម ដើម្បី​ជួយ​កសាង​យុត្តិធម៌​សង្គម រក្សា​សុខ​សន្តិភាព និង​អភិវឌ្ឍ​ប្រទេសជាតិ និង ឲ្យ​អ្នកសារព័ត៌មាន ត្រូវ​បន្ត​ខិតខំ​អភិវឌ្ឍ​ខ្លួន​ឲ្យមាន​សមត្ថភាព ក្នុង​ការវិភាគ​សភាព​ការណ៍​ទាំង​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​ឲ្យបាន​ស៊ីជម្រៅ ដើម្បី​ដើរ​ទាន់​ការវិវឌ្ឍ​សភាពការណ៍​ទាំង​នៅក្នុង​ប្រទេស នៅក្នុង​តំបន់ និង​នៅលើ​សកលលោក​នាពេល​បច្ចុប្បន្ន​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​អំពាវនាវ​ឲ្យ​អ្នកសារព័ត៌មាន រួម​គ្នា​ប្រយុទ្ធប្រឆាំង​ទៅ​នឹង​ព័ត៌មាន​ក្លែងក្លាយ ដែល​បង្កឡើង​ដោយ​ជន​អគតិ​មួយចំនួន ដើម្បី​បំរើ​មហិច្ឆតា​លោភលន់​របស់ខ្លួន ដែល​កំពុង​តែ​គំរាមកំហែង​សុខសន្តិភាព ប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​នៅលើ​សកលលោក​ទាំងមូល ៕
​អត្ថបទ ៖ លោក លីវ សាន្ត​
​រូបថត ៖ លោក លីវ សុខុន​

Tags: ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោកព័ត៌មានខេត្តសៀមរាប​អង្គការ USAID
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋ ៨៥​គ្រួសា​រស់នៅ​ក្នុង​តំបន់​អាជ្ញាធរ​ជាតិ​អប្សរា ទទួលបាន​សិទ្ធ​ជួសជុល​កែលម្អ​លំនៅដ្ឋាន​ឡើងវិញ​

ប្រជាពលរដ្ឋ ៨៥​គ្រួសា​រស់នៅ​ក្នុង​តំបន់​អាជ្ញាធរ​ជាតិ​អប្សរា ទទួលបាន​សិទ្ធ​ជួសជុល​កែលម្អ​លំនៅដ្ឋាន​ឡើងវិញ​

កងកម្លាំង​នគរបាល​អន្តរាគមន៍ការពារ​ព្រំដែន៥០០​នាក់ទទួល​វគ្គ​ហ្វឹកហ្វឺន​លើ​មុខ​ជំនាញ យុទ្ធវិធី​ប្រតិបត្តិការ​

កងកម្លាំង​នគរបាល​អន្តរាគមន៍ការពារ​ព្រំដែន៥០០​នាក់ទទួល​វគ្គ​ហ្វឹកហ្វឺន​លើ​មុខ​ជំនាញ យុទ្ធវិធី​ប្រតិបត្តិការ​

ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា និង​តំណាង​ស្ថានទូត​បារាំង ចុះ​ពិនិត្យ​ការជួសជុល​ប្រាសាទមេបុណ្យខាងលិច​

ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា និង​តំណាង​ស្ថានទូត​បារាំង ចុះ​ពិនិត្យ​ការជួសជុល​ប្រាសាទមេបុណ្យខាងលិច​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.