Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កងកម្លាំង​នគរបាល​អន្តរាគមន៍ការពារ​ព្រំដែន៥០០​នាក់ទទួល​វគ្គ​ហ្វឹកហ្វឺន​លើ​មុខ​ជំនាញ យុទ្ធវិធី​ប្រតិបត្តិការ​

ដោយ Pothe Thun
03/05/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
129
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កម្លាំង​អង្គភាព​ថ្មី ( នគរបាល​អន្តរាគមន៍​ការពារ​ព្រំដែន ) ប្រមាណ​ជិត​៥០០​នាក់ទទួល​ការហ្វឹកហ្វឺន​មុខជំនាញ យុទ្ធវិធី​ប្រតិបត្តិការ វគ្គ​ទី​៩ លើក​ទី​២ ឆ្នាំ​២០១៩ រយៈពេល​៣​ខែ នៅ​បញ្ជាការដ្ឋាន​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤​។​

​នាយ​នគរបាល នាយ​នគរបាល​រង និង ពល​នគរបាល ប្រមាណ​ជិត​៥០០​នាក់ ដែល​ទទួលបាន​នូវ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​នគរបាល​រយៈពេល​៤​ខែ និង​ទទួល​បាន​ការ​តាំងស៊ប់​កន្លងមក បាន​បន្ត​ការហ្វឹកហ្វឺន​យុទ្ធវិធី​ប្រតិបត្តិការ​រយៈពេល​៣​ខែ​បន្ថែមទៀត មុន​ចូល​ទៅ​បម្រើ​ក្នុង​អង្គភាព​វរ​សេនា​តូច​នគរបាល​អន្តរាគ​មន៍​ការពារ​ព្រំដែន ដែល​ការហ្វឹកហ្វឺន​នេះ ត្រូវ​ប្រារព្ធ​ពិធី​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​បញ្ជាការដ្ឋាន​នគរបាល​ជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ ។​

​នាយ​ឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការ​រង​នគរបាលជាតិ មេបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤​និង​ទី​៥ មានប្រសាសន៍​ឲ្យដឹងថា ៖ ដោយយោង​តាម​ការអនុញ្ញាតិ​របស់​រាជរដ្ឋាភិបាល ក្រសួង​មហាផ្ទៃ​បាន​សម្រេច​ជ្រើសរើស​និង​បង្កើត​អង្គភាព​ថ្មី ដើម្បី​បំពេញ​សំណូមពរ​ការងារ ស្របតាម​ដំណាក់កាល​បច្ចុប្បន្ន​នេះ ។ នាយ​ឧត្តមសេនីយ៍ ខេង សុមេធ បញ្ចាក់​ច្បាស់​ថា ចាប់ពី​ពេលនេះ​តទៅ នាយ​-​នាយរង និង ពល​នគរបាល ដែល​បាន​ឆ្លងកាត់​វគ្គ​ហ្វឹកហ្វឹន​នេះនឹង​ត្រូវ​បាន​បំពេញ​តួនាទី​-​ភារកិច្ច​ក្នុង​អង្គភាព​មួយ​ដ៏​ជាក់លាក់​ដែល​មានឈ្មោះ​ថា ( វរ​សេនា​តូច​នគរបាល​អន្តរាគ​មន៍​ការពារ​ព្រំដែន ) ។ អង្គភាព​នេះបង្កើតឡើង​ដើម្បី​បំពេញភារកិច្ច​អន្តរាគមន៍ ជួយ​ដល់​អង្គភាព​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទូទាំងប្រទេស រួមចំណែក​ការពារ​បូរណភាព​ដែនដីទប់ស្កាត់​អំពើ​ឧក្រឹដ្ឋ​កម្ម​ឆ្លងដែន អំពើ​ភេ​វរ​កម្ម បាតុកម្ម កុប្បកម្ម ឬ​អំពើហឹង្សា​ដែល​បណ្តាលឲ្យ​មាន​ផលប៉ះពាល់​ដល់​សន្តិសុ​ខ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​នាយ​ឧត្តមសេនីយ៍​មេបញ្ជាកា​រ បញ្ជាក់បន្ថែម​ថា ទោះជា​យ៉ាងណា​ក៏ដោយ កងកម្លាំង​នគរបាលជាតិ​បាន​ប្តេជ្ញាចិត្ត​ខ្ពស់​រួចមកហើយ មុះមុត​ដាច់ខាត ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ព្រះមហាក្សត្រ និង ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ទប់ស្កាត់​ឲ្យបាន​ទាន់ពេ​ល​វេលា នូវ​ឧបាយកល សកម្មភាព​បដិវត្ត​ពណ៌ និង​ការប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល ដែល​ប្រសូត្រ​ចេញពី​ឆន្ទៈ​របស់​រាស្ត្រ តាមរយៈ​នៃ​ការបោះឆ្នោត ។​

​បើ​តាម​របាយការណ៍រ​បស់ ឧត្តមសេនីយ៍ឯក សុខ ធឿន មេ​បញ្ចា​ការ​រង​នៃ​បញ្ជាការដ្ឋាន​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង ជា​ប្រធាន​គណ​គ្រប់គ្រង​វគ្គ បានឲ្យដឹងថា នេះ​គឺជា​វគ្គ​ទី​៩ លើក​ទី​២ ប្រចាំឆ្នាំ​២០១៩ ហ្វឹកហ្វឺន​យុទ្ឌវិធី​ប្រតិបត្តិការ​ជូន​ដល់​កងកម្លាំង​នគរបាល​អន្តរាគមន៍​ការពារ​ព្រំដែន មាន​រយៈពេល​៣​ខែ​សម្រាប់​ការហ្វឹកហ្វឺន ដោយ​ចែកចេញជា​៥​ដំណាក់កាល រួមមាន វិន័យ​-​បទបញ្ជា​និង​សណ្តាប់ធ្នាប់​កង​ជួរ យល់ដឹង​អំពី​ផែនទី​ភូមិសាស្ត្រ​និង​ឧបករណ៍​កំណត់​ទីតាំង​នៃ​ផែនទី លំ​ហាត់​ក្បាច់គុន​អំពី​យុទ្ធវិធី​បង្ការ​ទប់ស្កាត់​បាតុកម្ម​-​កូដកម្ម ប្រតិបត្តិការ​ចិត្តសាស្ត្រ​និង​ការស្វែងយល់​អំពី​អាវុធ​ធុន​ស្រាល និង យុទ្ធវិធី​អន្តរាគមន៍ ទ័ពព្រៃ​និង​កិច្ច​ដំបូង​របស់​យុទ្ធជន ៕

​អត្ថបទ និង រូបភាព ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: នគរបាល​អន្តរាគមន៍​ការពារ​ព្រំដែន​នាយ​ឧត្តមសេនីយ៍ ខេង សុមេធព័ត៌មានខេត្ដសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា និង​តំណាង​ស្ថានទូត​បារាំង ចុះ​ពិនិត្យ​ការជួសជុល​ប្រាសាទមេបុណ្យខាងលិច​

ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា និង​តំណាង​ស្ថានទូត​បារាំង ចុះ​ពិនិត្យ​ការជួសជុល​ប្រាសាទមេបុណ្យខាងលិច​

ភ្លើង​ឆេះ​ម៉ាស៊ីនភ្លើង និង​ស៊ីទែន​ប្រេង​ចំណុះ​៥​ពាន់​លីត្រ ក្នុង​បរិវេណ​ភោជនីយដ្ឋាន​អា​ប៉ូ​ឡូ​ប្លា​ស្សា ក្រុង​សៀមរាប​

ភ្លើង​ឆេះ​ម៉ាស៊ីនភ្លើង និង​ស៊ីទែន​ប្រេង​ចំណុះ​៥​ពាន់​លីត្រ ក្នុង​បរិវេណ​ភោជនីយដ្ឋាន​អា​ប៉ូ​ឡូ​ប្លា​ស្សា ក្រុង​សៀមរាប​

ក្លឹប​អ្នកជិះ​កង់ដើម្បី​សហគមន៍ គ្រោង​ជិះ​កង់​មនុស្សធម៌ដើម្បី​ប្រមូល​ថវិកា​ជួយ​មន្ទីរ​កុមារ​ពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប​

ក្លឹប​អ្នកជិះ​កង់ដើម្បី​សហគមន៍ គ្រោង​ជិះ​កង់​មនុស្សធម៌ដើម្បី​ប្រមូល​ថវិកា​ជួយ​មន្ទីរ​កុមារ​ពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.