Tuesday, November 28, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ភ្លើង​ឆេះ​ម៉ាស៊ីនភ្លើង និង​ស៊ីទែន​ប្រេង​ចំណុះ​៥​ពាន់​លីត្រ ក្នុង​បរិវេណ​ភោជនីយដ្ឋាន​អា​ប៉ូ​ឡូ​ប្លា​ស្សា ក្រុង​សៀមរាប​

ដោយ Pothe Thun
06/05/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
302
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅវេលា​ម៉ោង​ប្រមាណ ៨​និង​២០​នាទី​យប់ ថ្ងៃទី​០៥​ខែ​ឧសភា​ឆ្នាំ​២០១៩ មាន​អគ្គីភ័យ​ឆេះ​ម៉ាស៊ីនភ្លើង និង​ស៊ីទែន​ប្រេង​ចំណុះ​៥​ពាន់​លីត្រ​យ៉ាង​សន្ធោសន្ធៅ នៅក្នុង​បរិវេណ​ភោជនីយដ្ឋាន​អា​ប៉ូ​ឡូ​ប្លា​ស្សា ស្ថិតក្នុង​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខណៈ​ភោជនីយដ្ឋានេះ​កំពុង​រៀបចំ​ពិធី​មង្គលកា​រមួយ និង​មាន​ភ្ញៀវ​នៅក្នុង​អាគារ​ជាច្រើន​រយ​នាក់​។​

​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​ឱ្យដឹង​ថា ករណី​អគ្គីភ័យ​នេះ​បណ្តាលមកពី​ផ្ទុះ​ប្រអប់​ភ្លើង​ដែល​នៅ​ជិត​ម៉ាស៊ីនភ្លើង ហើយ​ឆាប​ទៅ​ឆេះ​ស៊ីទែន​ប្រេងឥន្ធនៈ និង​បន្ត​ឆេះ​ម៉ាស៊ីន និង​រោង​ដាក់​ម៉ាស៊ីនភ្លើង​តែម្តង​។​

​ក្នុងករណី​អគ្គីភ័យ​នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ចុះ​ទៅ​ផ្ទាល់ ដើម្បី​បញ្ជា​កម្លាំង​សមត្ថកិច្ច​ក្នុងការ​ពន្លត់​អគ្គីភ័យ​នេះ។

ព័ត៌មានជាតិ ថ្មីៗ

វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

23/11/2023
ពលរដ្ឋក្នុងខេត្តសៀមរាប រំពឹងថាក្នុងឱកាសពិធីបុណ្យអុំទូកនាពេលខាងមុខ អ្នកទេសចរជាច្រើននឹងមកលេងកំសាន្ដ នៅខេត្ដសៀមរាប

ពលរដ្ឋក្នុងខេត្តសៀមរាប រំពឹងថាក្នុងឱកាសពិធីបុណ្យអុំទូកនាពេលខាងមុខ អ្នកទេសចរជាច្រើននឹងមកលេងកំសាន្ដ នៅខេត្ដសៀមរាប

23/11/2023

​បើ​តាម​របាយការណ៍រ​បស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ក្នុងករណី​អគ្គីភ័យ​នេះ កម្លាំង​សមត្ថកិច្ច​ពន្លត់អគ្គីភ័យ បាន​ប្រើ​រយៈពេល​១​ម៉ោង ប្រើ​រថយន្ត​ពន្លត់​អគ្គីភ័យ ១៤​គ្រឿង និង​ប្រើ​ទឹក​អស់ ២៤​រថយន្ត ទើប​ពន្លត់​បាន​ទាំងស្រុង ក្នុងនោះ រថយន្ត​ពន្លត់​អគ្គីភ័យ ស្នងការ​នរគ​បាល​ខេត្ត​ចំនួន ៥​គ្រឿង រថយន្ត​ពន្លត់​អគ្គីភ័យ កងរាជអាវុធហត្ថ ៤​គ្រឿង រថយន្ត​ពន្លត់​អគ្គីភ័យ​ប៉ូលីស​បេតិកភណ្ឌ ១​គ្រឿង រថយន្ត​ពន្លត់​អគ្គីភ័យ​អធិការដ្ឋាន​នរគ​បាល​ស្រុក​បាគង​ចំនួន ១​គ្រឿង រថយន្ត​ពន្លត់​អគ្គិភ័យ​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​សៀមរាប ១​គ្រឿង រថយន្ត​ពន្លត់​អគ្គិភ័យ​ភូមិ​វប្បធម៌ ២​គ្រឿង​។​

​បើ​តាម​របាយការណ៍​ដ​ដែល​នេះ បាន​ប៉ាន់ស្មាន​ការខូចខាត​រួមមាន ម៉ាស៊ីនភ្លើង​ខ្នាត​ធំ​តម្លៃ​ប្រហែល ៣៨០០០​ដុល្លារ​, ម៉ាស៊ីនភ្លើង​ខ្នាតតូច តម្លៃ​ប្រហែល ២០០០០​ដុល្លារ​, ឧបករណ៍​ផ្លាស់ប្តូរ​អគ្គិសនី​ចំនួន​០៥​គ្រឿង ០១​គ្រឿង​ប្រហែល​តម្លៃ​៥០០​ដុល្លារ​, ប្រេងម៉ាស៊ូត​ចំនួន ១០០០​លីត្រ​, ម៉ូតូ​រ៉ឺម៉ក​ចំនួន​០១​គ្រឿង​តម្លៃ​ប្រហែល ៣០០០​ដុល្លារ រួម​ទាំង​សម្ភារ​មួយចំនួន​។ ក្នុងនោះ ករណី​អគ្គិភ័យ​នេះ ពុំ​បណ្ដាលឲ្យ​មាន​មនុស្សរ​ងបួស ឬ​ស្លាប់​ឡើយ​។​

​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ទាំងអស់គ្នា ព្រោះថា បច្ចុប្បន្ន​នេះ​រដូវប្រាំង មាន​កំដៅ​ក្តៅ​ខ្លាំង ដែល​ងាយ​នឹង​បង្ក​មាន​គ្រោះ​អគ្គីភ័យ​កើតឡើង​។​

​សូមបញ្ជាក់​ថា នៅក្នុង​ឆ្នាំ​២០១៩​នេះ ដោយសារ​តែ​កំដៅ​ឡើង​ខ្លាំង យើង​សង្គេតឃើញថា នៅ​ទូទាំង​ប្រទេស​មាន​ករណី​អគ្គីភ័យ​កើតឡើង​ជា​ញឹក​ពាប់ គួរឱ្យ​ព្រួយបារម្ភ​៕

​អត្ថបទ និង រូបភាព ៖ លោក ជា ស្រស់ និង​លោក ខេង ឧត្តម​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: គ្រោះ​អគ្គីភ័យ​ភោជនីយដ្ឋាន​អា​ប៉ូ​ឡូ​ប្លា​ស្សាភ្លើង​ឆេះ​ម៉ាស៊ីនភ្លើង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្លឹប​អ្នកជិះ​កង់ដើម្បី​សហគមន៍ គ្រោង​ជិះ​កង់​មនុស្សធម៌ដើម្បី​ប្រមូល​ថវិកា​ជួយ​មន្ទីរ​កុមារ​ពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប​

ក្លឹប​អ្នកជិះ​កង់ដើម្បី​សហគមន៍ គ្រោង​ជិះ​កង់​មនុស្សធម៌ដើម្បី​ប្រមូល​ថវិកា​ជួយ​មន្ទីរ​កុមារ​ពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប​

សាលា​ពុទ្ធិកវិទ្យាល័យ​រាជ​បូណ៌ក្រុង​សៀមរាប បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី២០១៩-២០២០

សាលា​ពុទ្ធិកវិទ្យាល័យ​រាជ​បូណ៌ក្រុង​សៀមរាប បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី២០១៩-២០២០

សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជាស្វែងយល់​អំពី​កិច្ចការ​គ្រប់គ្រង​សំណល់​រឹងនិងទឹក​កខ្វក់​ក្នុង​រមណីយដ្ឋាន​អង្គរ​

សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជាស្វែងយល់​អំពី​កិច្ចការ​គ្រប់គ្រង​សំណល់​រឹងនិងទឹក​កខ្វក់​ក្នុង​រមណីយដ្ឋាន​អង្គរ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

    វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

    84 shares
    Share 34 Tweet 21
  • ពលរដ្ឋក្នុងខេត្តសៀមរាប រំពឹងថាក្នុងឱកាសពិធីបុណ្យអុំទូកនាពេលខាងមុខ អ្នកទេសចរជាច្រើននឹងមកលេងកំសាន្ដ នៅខេត្ដសៀមរាប

    83 shares
    Share 33 Tweet 21
  • ស្រុកក្រឡាញ់ ខេត្តសៀមរាប ទទួលបាន ”ជណ្ដើរត្រី” មានតម្លៃជិត ១០ម៉ឹនដុល្លារអាមេរិក

    78 shares
    Share 31 Tweet 20
  • វេទិកាអប់រំផ្លូវចិត្ត និងការចែករំលែកចំណេះដឹងដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទស្តីពី “អាហារផ្លូវចិត្ត”

    69 shares
    Share 28 Tweet 17
  • វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត ៨ពាន់ក្បាលដី ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ជាផ្លូវការ

    62 shares
    Share 25 Tweet 16

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (112)
  • ចំណេះដឹង និង ការអប់រំ (553)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,251)
  • ព័ត៌មានកីឡា (49)
  • ព័ត៌មានជាតិ (5,121)
  • ព័ត៌មានជាតិទូទៅ (208)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (851)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (806)
  • សាសនា និង មនុស្សធម៌ (883)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (209)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.