Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជាស្វែងយល់​អំពី​កិច្ចការ​គ្រប់គ្រង​សំណល់​រឹងនិងទឹក​កខ្វក់​ក្នុង​រមណីយដ្ឋាន​អង្គរ​

ដោយ Pothe Thun
06/05/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ទទួល​ជួប​សំណេះសំណាល​ការងារ​ជាមួយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា ដឹកនាំ​ដោយ​លោក ហ្គី​យ៉ូម ម៉ា​ឡ​តា​វ៉ែន (Guillaume MALTAVARNE) មន្ត្រី​ផ្នែក​ទាក់ទាញ​វិនិយោគ ដើម្បី​ស្វែងយល់​អំពី​កិច្ចការ​គ្រប់គ្រង​សំណល់​រឹង និង ទឹក​កខ្វក់​ក្នុង​រមណីយដ្ឋាន​អង្គរ​។​

​ភាគី​អាជ្ញាធរ​ជាតិ​អប្សរា បានបង្ហាញ​ថា​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​សំណល់​រឹង (​សំរាម​) ទឹក​កខ្វក់​នៅក្នុង​តំបន់​អង្គរ បង្ក​ដោយ​កត្តា​ពីរ គឺ​កត្តា​ភ្ញៀវទេសចរ និង​ប្រជាជន​ក្នុង​មូលដ្ឋាន ដោយសារ​ពួក​គាត់​នៅ​ពុំទាន់​យល់ដឹង​ទូលំទូលាយ អំពី​ផលប៉ះពាល់​ដែល​បង្កឡើង​ដោយ​សំរាម ការខ្វះ​អនាម័យ​ជាដើម​។​

​ចំពោះ​បញ្ហា​នេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន ឲ្យបាន​យល់ដឹង​ពី​តម្លៃ​បេតិកភណ្ឌ ការគ្រប់គ្រង​អនាម័យ​ជុំវិញ​លំនៅដ្ឋាន ផលប៉ះពាល់​នៃ​ការដុត​សំរាម និង​ការ​ចោល​ថង់​ប្លា​ស្ទិច​ពាសវាល​ពាសកាល​។ លើសពីនេះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​មាន​សកម្មភាព​ប្រមូល​សំរាម ប្រមូល​ស្លឹកឈើ​ងាប់ សំណល់​ផ្ទះបាយ ដើម្បី​ផលិត​ជីកំប៉ុស រួម​នឹង​ការសម្អាត​បរិស្ថាន​ដោយ​ក្រុមហ៊ុន​ប្រមូល​សំរាម​ឯកជន​ក្នុង​រមណីដ្ឋាន​តំបន់​អង្គរ និង​តំបន់​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ជា​រៀង​ថ្ងៃ​ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​ក្រោយ​ពី​ពិភាក្សា​ស្វែងយល់​ពី​គ្នា​ទៅវិញទៅមក លោក ហ្គី​យ៉ូម ម៉ា​ឡ​តា​វ៉ែន បាន​លើកឡើង​នូវ​ការងារ​សំខាន់ៗ​ជាច្រើន ហើយ​ការងារ​ដែល​ជា​អាទិភាព​គឺ ការលើកកម្ពស់​ពាណិជ្ជកម្ម ការសិក្សា​អំពី​សេដ្ឋកិច្ច និង​ផ្តោត​សំខាន់​លើ​ការគ្រប់គ្រង​សំណល់​រឹង និង​ទឹក​កខ្វក់ ហើយ​លោក ក៏​បាន​បង្ហាញ​បំណង ចង់​ស្វែងយល់​លទ្ធភាព ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជា​លក្ខណៈ​ស្ថាប័ន​និង​ស្ថាប័ន ឬ​វិស័យ​ឯកជន​ណាមួយ ដើម្បី​ធ្វើ​ការងារ​រួម​គ្នា​លើ​វិស័យ​គ្រប់គ្រង​សំណល់​រឹង និង​គ្រប់គ្រង​ទឹក​កខ្វក់​នៅ​រមណីយដ្ឋាន​អង្គរ​៕

​អត្ថបទ និង រូបភាព ៖ លោក ម៉ាត់ អា​រី​ហ្វីន​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ទឹក​កខ្វក់​នៅក្នុង​តំបន់​អង្គរ​លោក ហ្គី​យ៉ូម ម៉ា​ឡ​តា​វ៉ែន (Guillaume MALTAVARNE)​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជាអាជ្ញាធរជាតិអប្សរាឯកឧត្តម ហង់ ពៅ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោក ហ៊ុយ ភៀ​វ បន្ត​ជាប់ឆ្នោត​ជាប្រធាន​សភាពាណិជ្ជកម្មមណ្ឌល​សៀមរាប​-​ឧត្តរមានជ័យអាណត្តិ​ទី​២លើក​ទី​២

លោក ហ៊ុយ ភៀ​វ បន្ត​ជាប់ឆ្នោត​ជាប្រធាន​សភាពាណិជ្ជកម្មមណ្ឌល​សៀមរាប​-​ឧត្តរមានជ័យអាណត្តិ​ទី​២លើក​ទី​២

អភិបាលខេត្ត​សៀមរាបដឹកនាំ​ប្រតិភូ​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្តចុះហត្ថលេខា​លើ​ក្រាំងមាសអបអរសាទរចំពោះ​ការ​គ្រងរាជ្យ​របស់​ព្រះករុណា ណារ៉ូហ៊ី​តូព្រះ​ចៅ​អធិរាជ​ជប៉ុន​

អភិបាលខេត្ត​សៀមរាបដឹកនាំ​ប្រតិភូ​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្តចុះហត្ថលេខា​លើ​ក្រាំងមាសអបអរសាទរចំពោះ​ការ​គ្រងរាជ្យ​របស់​ព្រះករុណា ណារ៉ូហ៊ី​តូព្រះ​ចៅ​អធិរាជ​ជប៉ុន​

មន្ទីរ​សាធារណការ​ខេត្តសៀមរាបប្រកាស​បើក​វគ្គ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​ឥតគិតថ្លៃ​ដល់​អ្នក​រត់​រ៉ឺម៉ក​កង់​បី​

មន្ទីរ​សាធារណការ​ខេត្តសៀមរាបប្រកាស​បើក​វគ្គ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​ឥតគិតថ្លៃ​ដល់​អ្នក​រត់​រ៉ឺម៉ក​កង់​បី​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.