Thursday, September 28, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

លោក ហ៊ុយ ភៀ​វ បន្ត​ជាប់ឆ្នោត​ជាប្រធាន​សភាពាណិជ្ជកម្មមណ្ឌល​សៀមរាប​-​ឧត្តរមានជ័យអាណត្តិ​ទី​២លើក​ទី​២

ដោយ Pothe Thun
07/05/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
លោក ហ៊ុយ ភៀ​វ បន្ត​ជាប់ឆ្នោត​ជាប្រធាន​សភាពាណិជ្ជកម្មមណ្ឌល​សៀមរាប​-​ឧត្តរមានជ័យអាណត្តិ​ទី​២លើក​ទី​២
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រសួង​ពាណិជ្ជកម្ម ក្រោម​កិច្ចសហការ​ជាមួយ​សាលាខេត្ត​សៀមរាប បាន​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស សមាជិក​ជ្រើសតាំង​សមាជិក និង​ប្រធានសភា​ពាណិជ្ជកម្ម​មណ្ឌល​សៀមរាប​-​ឧត្តរមានជ័យ សម្រាប់​អណត្តិ​ទី​២ លើក​ទី​២​។​

​ការ​បោះឆ្នោះ​នេះ បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​ពេញ​មួយ​ថ្ងៃ និង​ចែក​ជា​ពី​ដំណាក់កាល ដោយ​ដំណាក់​ទី​១ គឺជា​ការបោះឆ្នោត​ជ្រើសរើស ដោយ​អាជីវករ​ដែល​មាន​វត្ត​មាន​នៅ​ទីនោះ​ចំនួន ១៧៣​នាក់ នៃ​ចំនួន​អាជីវករ​សរុប ចំនួន ២៩៩​នាក់ ដែល​មានឈ្មោះ​ក្នុង​បញ្ជី​ជា​ម្ចាស់​សន្លឹកឆ្នោត ដើម្បី​ជ្រើសរើស សមាជិក​៥​រូប​ថ្មី ជំនួស​សមាជិក​ចាស់ ៥​រូបដែល​ត្រូវផុត​អណត្តិ​។ ដំណាក់កាល​ទី​២ បន្ទាប់ពី​សមាជិក​ថ្មី​៥​រូប​ត្រូវ​បាន​ជាប់ឆ្នោត ពួកគេ​នឹង​ត្រូវ​ចូលទៅ​ក្នុង​សមាជិក​១៥​រូប ដែល​មាន​សិទ្ធ​ឈរ​ឈ្មោះ​ធ្វើ​ជា​ប្រធានសភា​ពាណិជ្ជកម្ម​មណ្ឌល​សៀមរាប​-​ឧត្តរមានជ័យ ជា​លទ្ធផល បន្ទាប់ពី​លោក​ឧកញ៉ា​បណ្ឌិត ហ៊ុយ ភៀ​វ ជាប់ឆ្នោត​ក្នុង​សមាជិក ៥​រូប​ថ្មី​ហើយ លោក​ក៏​ត្រូវ​បាន​ជាប់ឆ្នោត​ជា​ប្រធានសភា​ពាណិជ្ជកម្ម​មណ្ឌល​សៀមរាប​-​ឧត្តរមានជ័យ​បន្តទៀ​ត សម្រាប់​អណត្តិ​ទី​២ លើក​ទី​២​។​

​ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម មានប្រសាសន៍​ពន្យល់​អំពី​ការបោះឆ្នោត​នេះ យ៉ាង​ដូច្នេះ​ថា ៖ (​សម្ភាសន៍ ឯកឧត្តម វ៉េង សុធី មាន​ក្នុង​វីដេអូ​ខាងលើ​)

ព័ត៌មានជាតិ ថ្មីៗ

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

28/09/2023
សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

28/09/2023

​ឯកឧត្តម វ៉េង សុធី បញ្ជាក់​ឲ្យដឹង​ដែរថា ៖ អនុវត្ត​តាម​ច្បាប់ ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត​-​រាជធានី មាន​អណត្តិ​៦​ឆ្នាំ ហើយ​នៅក្នុង​ពាក់កណ្តាល​អណត្តិ ត្រូវ​មាន​ការ​ជម្រុះ​សមាជិក​ជ្រើសតាំង​ផុត​អណត្តិ​ចំនួន​៥០% និង​មាន​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ជ្រើសតាំង​ថ្មី​៥០% បំពេញបន្ថែម​វិញ​ផងដែរ ។ ប្រធានសភា​ពាណិជ្ជកម្ម​ប្រចាំ​មណ្ឌល​ខេត្ត​-​រាជធានី ពុំ​បាន​កំណត់​ចំនួន​អណត្តិ​ឲ្យ​បន្ត​ឈរឈ្មោះ​នោះ​ទេ ដរាបណា​មាន​សមាជិក​គាំទ្រ ប្រធានសភា​ពាណិជ្ជកម្ម​ប្រចាំ​មណ្ឌល​ខេត្ត​-​រាជធានី មាន​សិទ្ធិ​បន្ត​ការ​ឈរឈ្មោះ​បោះឆ្នោត​ជា​ប្រធាន​ដឹកនាំ ជា​រៀង​រាល់​អណត្តិ​ថ្មី ។​

​ឯកឧត្តម វ៉េង សុធី បានបញ្ជាក់​ថា ៖ សភាពាណិជ្ជកម្ម​កើតចេញពី​ការបោះឆ្នោត ដែល​ត្រូវបាន​ការទទួលស្គាល់​ដោយ​អនុក្រឹត ស្ថិត​ក្រោម​ក្រសួង​ពាណិជ្ជកម្ម​ជា​អាណាព្យាបាល គឺជា​ស្ថាប័ន​ដ៏​មាន​សារសំខាន់​ណាស់​ក្នុង​វិស័យ​វិនិយោគ ។ ឋានានុក្រម​របស់​សភា​ពាណិជ្ជកម្ម មាន​តាំងពី​ថ្នាក់​ខេត្ត​-​រាជធានី រហូតដល់​ថ្នាក់​ជាតិ ។ សភាពាណិជ្ជកម្ម​កម្ពុជា មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការគៀងគរ ប្រមូល​អ្នកវិនិយោគទុន​ជាតិ​-​អន្តរជាតិ ។ សភាពាណិជ្ជកម្ម​ថ្នាក់​ខេត្ត​-​រាជធានី ជា​តំណាងឲ្យ​អាជីវករ​ធំៗ​នៅក្នុង​ដែន​រដ្ឋបាល​របស់​ខ្លួន នៅពេលណា​ដែល​អ្នកវិនិយោគទុន​ក្នុងស្រុក​និង​ក្រៅ​ស្រុក មាន​ធុរកិច្ច​បណ្តាក់​ទុន​រកស៊ី គឺ​ស្ថាប័ន​សភា​ពាណិជ្ជកម្ម​នេះ​ហើយ ដែល​ជា​អ្នកសម្របសម្រួល ផ្តល់​ភាព​កក់ក្តៅ​និង​ការជឿ​ទុកចិត្ត​ឲ្យ​គ្នា​ទៅវិញទៅមក ដោះស្រាយ​រាល់​បញ្ហា​ផ្សេងៗ ដើម្បីឲ្យ​ការទំនាក់ទំនង និង​ការវិនិយោគ​លើ​គ្រប់​វិស័យ មាន​ដំណើរការ​បាន​ល្អ​ប្រសើរ ព្រមទាំង​ជា​ស្ពាន​ទំនាក់ទំនង រវាង​វិស័យ​ឯកជន​ជា​មួយ​រាជរដ្ឋាភិបាល​ផង​ដែរ ៕

​អត្ថបទ និង រូបភាព ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: លោក ហ៊ុយ ភៀ​វសភាពាណិជ្ជកម្មសភាពាណិជ្ជកម្ម មណ្ឌល​សៀមរាប​-​ឧត្តរមានជ័យ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្ត​សៀមរាបដឹកនាំ​ប្រតិភូ​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្តចុះហត្ថលេខា​លើ​ក្រាំងមាសអបអរសាទរចំពោះ​ការ​គ្រងរាជ្យ​របស់​ព្រះករុណា ណារ៉ូហ៊ី​តូព្រះ​ចៅ​អធិរាជ​ជប៉ុន​

អភិបាលខេត្ត​សៀមរាបដឹកនាំ​ប្រតិភូ​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្តចុះហត្ថលេខា​លើ​ក្រាំងមាសអបអរសាទរចំពោះ​ការ​គ្រងរាជ្យ​របស់​ព្រះករុណា ណារ៉ូហ៊ី​តូព្រះ​ចៅ​អធិរាជ​ជប៉ុន​

មន្ទីរ​សាធារណការ​ខេត្តសៀមរាបប្រកាស​បើក​វគ្គ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​ឥតគិតថ្លៃ​ដល់​អ្នក​រត់​រ៉ឺម៉ក​កង់​បី​

មន្ទីរ​សាធារណការ​ខេត្តសៀមរាបប្រកាស​បើក​វគ្គ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​ឥតគិតថ្លៃ​ដល់​អ្នក​រត់​រ៉ឺម៉ក​កង់​បី​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ទទួលបាន​ថវិកា​ជិត​៨០​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​ឱកាស​ប្រារព្ធ​មី​ទ្ទិញ​អបអរ​សារ​ខួប​ទី១៥៦ទិវា​ពិភពលោក​កាកបាទ​ក្រហមអឌ្ឍចន្ទ​ក្រហម

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ទទួលបាន​ថវិកា​ជិត​៨០​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​ឱកាស​ប្រារព្ធ​មី​ទ្ទិញ​អបអរ​សារ​ខួប​ទី១៥៦ទិវា​ពិភពលោក​កាកបាទ​ក្រហមអឌ្ឍចន្ទ​ក្រហម

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    182 shares
    Share 73 Tweet 46
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    173 shares
    Share 69 Tweet 43

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,190)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,984)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (810)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (799)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (201)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.