Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្ត​សៀមរាបដឹកនាំ​ប្រតិភូ​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្តចុះហត្ថលេខា​លើ​ក្រាំងមាសអបអរសាទរចំពោះ​ការ​គ្រងរាជ្យ​របស់​ព្រះករុណា ណារ៉ូហ៊ី​តូព្រះ​ចៅ​អធិរាជ​ជប៉ុន​

ដោយ Pothe Thun
07/05/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អភិបាលខេត្ត​សៀមរាបដឹកនាំ​ប្រតិភូ​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្តចុះហត្ថលេខា​លើ​ក្រាំងមាសអបអរសាទរចំពោះ​ការ​គ្រងរាជ្យ​របស់​ព្រះករុណា ណារ៉ូហ៊ី​តូព្រះ​ចៅ​អធិរាជ​ជប៉ុន​
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​រសៀល​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​ម្សិលមិញ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​ប្រតិភូ​ជា​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្ត ចុះហត្ថលេខា​លើ​ក្រាំងមាស អបអរសាទ ចំពោះ​ការឡើង​គ្រងរាជ្យ កាលពី​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០១៩ នៃ​ព្រះករុណា ណារ៉ូហ៊ី​តូ ព្រះ​ចៅ​អធិរាជ​ជប៉ុន ដែល​ការចុះហត្ថលេខា​នេះបាន​ធ្វើឡើង​នៅ​ការិយាល័យ​កុងស៊ុល​ជប៉ុន ប្រចាំ​នៅ​ខេត្តសៀមរាប ។​

​បើ​តាម​ការបញ្ជាក់​នៅក្នុង​សារ​របស់​ឯកឧត្តម ហូ​រីណូ​អ៊ុជិ ហ៊ី​ដេ​ហ៊ីសា ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បានឲ្យដឹងថា ទំនាក់ទំនង​រវាង​ព្រះរាជវង្សានុវង្ស​កម្ពុជា ជាមួយ​ជប៉ុន បាន​ចាប់ផ្តើម​ក្នុង​អំឡុងពេល ដែលមាន​ព្រះរាជទស្សនកិច្ច​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅកាន់​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ​១៩៥៣ ។​

​នៅក្នុង​ឆ្នាំ​២០១០ ព្រះករុណា សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​កម្ពុជា បាន​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​ទៅកាន់​ប្រទេស​ជប៉ុន ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​នៅក្នុង​ខែ​មិថុនា ឆ្នាំ​២០១២ នៅពេល​ដែល​ព្រះករុណា ណារ៉ូហ៊ី​តូ នៅ​ជា​ព្រះអង្គម្ចាស់​រាជទាយាទ ព្រះអង្គ​បាន​យាង​មក​បំពេញ​ទស្សនកិច្ច​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ។​

​នៅក្នុង​អំឡុងពេល​នៃ​ដំណើរ​បំពេញ​ព្រះរាជ​ទស្សនកិច្ច​នេះ ព្រះករុណា ណារ៉ូហ៊ី​តូ បាន​យាង​គាល់​ព្រះករុណា សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី និង​បាន​យាង​ជួប​សវនាការ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ព្រមទាំង​បាន​យាង​សំណេះសំណាល​ជាមួយ​និស្សិត ដេ​ប៉ាតឺ​ម៉ង់ ភាសា​ជប៉ុន នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។​

​ព្រះ​កុណា ណារ៉ូហ៊ី​តូ បាន​យាង​ព្រះរាជទស្សនកិច្ច​ប្រាសាទអង្គរវត្ត និង ប្រាសាទ​បាយ័ន ក្នុង​តំបន់​វប្បធម៌​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​របស់​ពិភពលោក ។​

​ឥឡូវនេះ រជ្ជកាល​ថ្មី ( Reiwa ) នឹង​ចាប់ផ្តើម ។ ពាក្យ Reiwa មានន័យ​ថា វប្បធម៌​នឹង​ត្រូវ​បាន​រីកលូតលាស់​ឡើង នៅពេល​ដែល​ឌួង​ចិត្ត​របស់​ប្រជាជន​ទាំង​២ រួម​គ្នា​ជា​ធ្លុង​មួយ ប្រកបដោយ​សុខដុមរមនា ។​

​រជ្ជកាល Reiwa ប្រជាជន​ជប៉ុន និង ប្រជាជន​កម្ពុជា បន្ត​លើកស្ទួយ​មិត្តភាព និង ការផ្លាស់ប្តូរ​វប្បធម៌​ទៅវិញទៅមក ។ ជប៉ុន​នឹង​កម្ពុជា កាន់តែ​ជិតស្និត ក្នុង​រជ្ជកាល​ថ្មី​នេះ ៕

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​

Tags: ណារ៉ូហ៊ី​តូ ព្រះ​ចៅ​អធិរាជ​ជប៉ុន​ព័ត៌មានខេត្តសៀមរាបអភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរ​សាធារណការ​ខេត្តសៀមរាបប្រកាស​បើក​វគ្គ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​ឥតគិតថ្លៃ​ដល់​អ្នក​រត់​រ៉ឺម៉ក​កង់​បី​

មន្ទីរ​សាធារណការ​ខេត្តសៀមរាបប្រកាស​បើក​វគ្គ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​ឥតគិតថ្លៃ​ដល់​អ្នក​រត់​រ៉ឺម៉ក​កង់​បី​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ទទួលបាន​ថវិកា​ជិត​៨០​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​ឱកាស​ប្រារព្ធ​មី​ទ្ទិញ​អបអរ​សារ​ខួប​ទី១៥៦ទិវា​ពិភពលោក​កាកបាទ​ក្រហមអឌ្ឍចន្ទ​ក្រហម

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ទទួលបាន​ថវិកា​ជិត​៨០​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​ឱកាស​ប្រារព្ធ​មី​ទ្ទិញ​អបអរ​សារ​ខួប​ទី១៥៦ទិវា​ពិភពលោក​កាកបាទ​ក្រហមអឌ្ឍចន្ទ​ក្រហម

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចុះ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​២៩​គ្រួសារនៅក្នុង​ស្រុក​ពួកដែល​លំនៅដ្ឋាន​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចុះ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​២៩​គ្រួសារនៅក្នុង​ស្រុក​ពួកដែល​លំនៅដ្ឋាន​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.