Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សាលា​ពុទ្ធិកវិទ្យាល័យ​រាជ​បូណ៌ក្រុង​សៀមរាប បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី២០១៩-២០២០

ដោយ Pothe Thun
06/05/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
73
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​វិស័យ​ពុទ្ធិកសិក្សា បាន​ដើរតួ​យ៉ាង​សំខាន់ នៅក្នុង​ស្ថាប័ន​ព្រះពុទ្ធសាសនា​និង​សង្គមជាតិ ដោយ​វិស័យនេះ បាន​ផ្តោត​ទៅលើ​ការសិក្សា​រៀនសូត្រ​របស់​បព្វជិត​ពុទ្ធ​សាសនា និង​ពលរដ្ឋ​ទូទៅ ហើយ​សាលា​ពុទ្ធិក​វិទ្យាល័យ​រាជ​បូណ៌ ត្រូវបាន​ចាត់ទុក​ថា ជា​សាលា​អាទិភាព​មួយ​ក្នុងចំណោម​សាលា​ពុទ្ធិក​ទូទាំងប្រទេស នេះ​បើ​តាម​ប្រសាសន៍ នាយ​ឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការ​រង​នគរបាលជាតិ មេបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤​និង​ទី​៥​។​

​មានប្រសាសន៍ ក្នុង​ពិធី​បើក​បវេសនកាល​សាលា​ពុទ្ធិក​វិទ្យាល័យ​រាជ​បូណ៌ ឆ្នាំ​សិក្សា​ថ្មី ២០១៩-២០២០ នៅ​វត្ត​រាជ​បូណ៌ ស្ថិត​ក្រុង​សៀមរាប ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៩ នាយ​ឧត្តមសេនីយ៍ ខេង សុមេធ បាន​មានប្រសាសន៍​បន្ថែម​ថា ៖ យ៉ាងណាក៏ដោយ ព្រះពុទ្ធសាសនា ដែល​រដ្ឋធម្មនុញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចែង​ថា ជា​សាសនា​របស់​រដ្ឋ​នោះ កំពុង​មាន​តួនាទី​យ៉ាងសំខាន់ លើ​ការងារ​អប់រំ​សីលធម៌​នៅក្នុង​សង្គម​ជាតិ​ខ្មែរ និង មាន​ឥទ្ធិពល​ឲ្យ​គ្នា​ទៅវិញទៅមក​ជាមួយ​វិស័យ​អាណាចក្រ ដែល​ធ្វើឲ្យ​វិស័យ​ទាំង​ពីរ​នេះ ( ពុទ្ធិ​ចក្រ និង អាណាចក្រ ) មិន​អាច​កាត់ផ្តាច់​ចេញ​ពី​គ្នា​បាន​នោះឡើយ សម្រាប់​ការកសាង​សង្គម​ខ្មែរ​មួយ ដែល​ប្រកាន់យក​នូវ​សាមគ្គីធម៌ រួមរស់​ជាមួយ​គ្នា​ប្រកបដោយ​ភាពសុខដុមរមនា ស្រឡាញ់​ការពារ​សន្តិភាព ដើម្បី​កិច្ចដំណើរការ​អភិវឌ្ឍ​ជាតិ តែ​ជា​ការពិត គ្រប់​បណ្តា​សាសនា​ទាំងអស់​នៅ​កម្ពុជា ( ព្រះពុទ្ធសាសនា​- គ្រឹស្ទសាសនា និង មូស្លីម​សាសនា ) មានកំណើត​រួមគ្នា​ជា​លើក​ទី​២ ក្នុង​ថ្ងៃ​តែមួយ គឺ ថ្ងៃ​៧ មករា ១៩៧៩ ហើយ​តម្លៃ​នៃ​សន្តិភាព​នេះហើយ គឺជា​កត្តា​សំខាន់​បំផុត ក្នុង​បុព្វបទ នៃ​ការរីកចម្រើន​របស់​បណ្តា​សាសនា​ទាំងឡាយ ដែល​កំពុង​មាន​វត្តមាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នាពេល​បច្ចុប្បន្ន​នេះ ។​

​សូមជម្រាបថា សាលា​ពុទ្ធិកវិទ្យាល័យ​រាជ​បូណ៌ បាន​បង្កើតឡើង​នៅ​ក្នុង ព​.​ស ២៥៤៣ ត្រូវ​នឹង គ​.​ស ២០០០ ។ មកទល់​នឹង​ឆ្នាំ​សិក្សា ២០១៨-២០១៩ មាន​សា​មណ​សិស្ស ១១​ជំនាន់​កន្លងមកហើយ បាន​ប្រឡង​យក​សញ្ញាបត្រ​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ ដែល​ក្នុង​១​ជំនាន់ៗ មាន​សា​មណ​សិស្ស​ប្រមាណ​ជា​៦០​អង្គ ត្រូវ​បាន​ប្រឡង​ជាប់ ។ សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ២០១៩-២០២០ មាន​សា​មណ​សិស្ស និង​សិស្ស​ចូល​សិក្សា នៅ​សាលា​ពុទ្ធិក​វិទ្យាល័យ​រាជ​បូណ៌ ចំនួន ៤៥០ អង្គ​-​នាក់ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សូម​ជម្រាប​ដែរ ក្នុង​ពិធី​បើក​បវេសនកាល​សាលា​ពុទ្ធិក​វិទ្យាល័យ​រាជ​បូណ៌ ឆ្នាំ​សិក្សា​ថ្មី ២០១៩-២០២០ នៅ​វត្ត​រាជ​បូណ៌ ស្ថិត​ក្រុង​សៀមរាប ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ក្រោម​ព្រះ​វត្តមាន ព្រះ​មហាវិមលធម្ម ពិន សែម សិរី​សុ​វណ្ណោ ព្រះ​រាជាគណៈ​ថ្នាក់​ទោ គណៈមហានិកាយ សមាជិក​ថេរ​សភា​សង្ឃ ឧត្តម​ទីប្រឹក្សា​គណៈ​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះ​នាយក​សាលា​ពុទ្ធិក​វិទ្យាល័យ​រាជ​បូណ៌ ព្រះចៅអធិការ​វត្ត​រាជ​បូណ៌ ខេត្តសៀមរាប ។ ក្នុងនោះ បច្ច័យ ៨៨​លាន​រៀល ត្រូវ​បាន​ប្រគេន​ថ្វាយ​ចំពោះ​ព្រះ​វិមលធម្ម ពិន សែម ប្រគេន​ថ្វាយ​ព្រះ​មេគណ​ខេត្ត និង​ព្រះគ្រូ​ចៅអធិការ​វត្ត​ចំនួន​១២​ផ្សេងទៀត​ក្នុង​ខេត្តសៀមរាប ។ សា​មណ​សិស្ស​និង​សិស្ស នៃ​សាលា​ពុទ្ធិក​វិទ្យាល័យ​រាជ​បូណ៌ ចំនួន ៤៥០​អង្គ​-​នាក់ ប្រគេន​និង​ជូន បច្ច័យ​និង​ថវិកា​សារុប ២២​លាន ៥​សែន​រៀល លោកគ្រូ​អ្នកគ្រូ​៤៥​នាក់ ទទួលបាន​ថវិកា​សារុប ៤​លាន ៥​សែន​រៀល អមដោយ សៀវភៅ ក្រម​ង៉ុយ សៀវភៅ​បណ្ឌិត អ៊ូ​ចុង ប៊ិច និង​សៀវភៅសរសេរ ផងដែរ ៕

​អត្ថបទ និង រូបភាព ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ខេត្តសៀមរាប​នាយ​ឧត្តមសេនីយ៍ ខេង សុមេធ​វិស័យ​ពុទ្ធិកសិក្សាសាលា​ពុទ្ធិកវិទ្យាល័យ​រាជ​បូណ៌
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជាស្វែងយល់​អំពី​កិច្ចការ​គ្រប់គ្រង​សំណល់​រឹងនិងទឹក​កខ្វក់​ក្នុង​រមណីយដ្ឋាន​អង្គរ​

សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជាស្វែងយល់​អំពី​កិច្ចការ​គ្រប់គ្រង​សំណល់​រឹងនិងទឹក​កខ្វក់​ក្នុង​រមណីយដ្ឋាន​អង្គរ​

លោក ហ៊ុយ ភៀ​វ បន្ត​ជាប់ឆ្នោត​ជាប្រធាន​សភាពាណិជ្ជកម្មមណ្ឌល​សៀមរាប​-​ឧត្តរមានជ័យអាណត្តិ​ទី​២លើក​ទី​២

លោក ហ៊ុយ ភៀ​វ បន្ត​ជាប់ឆ្នោត​ជាប្រធាន​សភាពាណិជ្ជកម្មមណ្ឌល​សៀមរាប​-​ឧត្តរមានជ័យអាណត្តិ​ទី​២លើក​ទី​២

អភិបាលខេត្ត​សៀមរាបដឹកនាំ​ប្រតិភូ​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្តចុះហត្ថលេខា​លើ​ក្រាំងមាសអបអរសាទរចំពោះ​ការ​គ្រងរាជ្យ​របស់​ព្រះករុណា ណារ៉ូហ៊ី​តូព្រះ​ចៅ​អធិរាជ​ជប៉ុន​

អភិបាលខេត្ត​សៀមរាបដឹកនាំ​ប្រតិភូ​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្តចុះហត្ថលេខា​លើ​ក្រាំងមាសអបអរសាទរចំពោះ​ការ​គ្រងរាជ្យ​របស់​ព្រះករុណា ណារ៉ូហ៊ី​តូព្រះ​ចៅ​អធិរាជ​ជប៉ុន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.