Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ស្លាប់​ម្នាក់និង​រង​របួសស្រាល​០២​នាក់ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ក្រឡាញ់ កាល​ពី​ម្សិលមិញ​

ដោយ Pothe Thun
02/05/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក​វរសេនីយ៍ឯក ជី បេង​ជន អធិការនគរបាល​ស្រុក​ក្រឡាញ់ បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង រវាង​គោយន្ត​កែ​ច្នៃ​ពណ៌​ខៀវ គ្មាន​ផ្លាកលេខ ជាមួយនឹង​ម៉ូតូ នៅលើ​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម ស្ថិតក្នុង​ភូមិ​ស្នួល ឃុំ​ស្នួល ស្រុក​ក្រឡាញ់ បណ្ដាលឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង មនុស្ស​ចំនួន​០២​នាក់​ផ្សេង​ទៀត បាន​រងរបួស​ស្រាល ។​

​លោក ជី បេង​ជន បានឲ្យដឹង​ទៀតថា ករណី​នេះ​គឺ​អ្នកបើកបរ​គោយន្ត​កែច្នៃ​ដឹក​ដី ឈ្មោះ លន់ លីន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ល្បើក ឃុំ​រោង​គោ ស្រុក​ក្រឡាញ់ បាន​បើក​គោយន្ត​ថយក្រោយ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក៏​បាន​បុក​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៦ ពាក់​ផ្លាកលេខ ពោធិសាត់ 1F.7834 បើកបរ​ដោយ​ឈ្មោះ យា​ត យ៉ា ភេទ​ស្រី អាយុ​១៣​ឆ្នាំ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​អ្នកជិះ​ជាមួយ​ពីរ​នាក់​ទៀត គឺ​អ្នក​ទី​១. ឈ្មោះ យា​ត សារិកា ភេទ​ស្រី អាយុ​១៤​ឆ្នាំ រង​របួសស្រាល និង​អ្នក​ទី​២. ឈ្មោះ​ង៉ា វី​សា ភេទ​ប្រុស អាយុ​១១​ឆ្នាំ រង​របួសស្រាល ដែល​អ្នក​ទាំង​៣​នាក់​នេះ រស់នៅ​ភូមិ​ព្រៃ​គាប ឃុំ​រោង​គោ ស្រុក​ក្រឡាញ់ បើក​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង រួច​ឈប់ រីឯ​ម៉ូតូ​ខូចខាត​ធ្ងន់ធ្ងរ ។​

​ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ បាន​ធ្វើ​ការត្រួតពិនិត្យ និង​វាស់វែង និង​បាន​នាំយក​វត្ថុ​តាំង​មក​រក្សាទុក​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក ដើម្បី​កសាង​សុំណុំរឿង និង​ធ្វើ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​បន្ត រីឯ​សាកសព​ជនរងគ្រោះ ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក ថាច់ ពិ​សុទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: គ្រោះថ្នាក់​ចរាចរណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ក្រឡាញ់ស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

សាលា​អន្តរជាតិALAប្រគល់​ប័ណ្ណសរសើរជូន​ដល់​សិស្ស​ពូកែសម្រាប់​ឆមាស​ទី​១ឆ្នាំ​សិក្សា​២០១៨-២០១៩

កងកម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ដឹក​ទឹក​ចែកជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​

កងកម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ដឹក​ទឹក​ចែកជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​

ថ្ងៃនេះ កម្ពុជា​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ក្រោម​ប្រធានបទ តួនាទី​ប្រកបដោយ​សក្តានុពល​របស់​សារព័ត៌មាន ក្នុង​ការគាំទ្រ​សន្តិភាព និង​ប្រជាធិបតេយ្យ​

ថ្ងៃនេះ កម្ពុជា​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ក្រោម​ប្រធានបទ តួនាទី​ប្រកបដោយ​សក្តានុពល​របស់​សារព័ត៌មាន ក្នុង​ការគាំទ្រ​សន្តិភាព និង​ប្រជាធិបតេយ្យ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.