Friday, March 31, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

វត្ត​អារញ្ញ​សាគរទើបតែ​បញ្ចប់​ពិធី​ឆ្លង​ភ្នំខ្សាច់​និង​ឆ្លង​ចេត្រ​ឆ្នាំ​២០១៩​នេះ

ដោយ Pothe Thun
02/05/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
78
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​វត្ត​អារញ្ញ​សាគរ ស្ថិតនៅ​ក្នុង​ក្រុង​សៀមរាប បានបញ្ចប់​ពិធី​ឆ្លង​ភ្នំខ្សាច់​និង​ឆ្លង​ចេត្រ​ឆ្នាំ​២០១៩ កាលពី​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ បន្ទាប់ពី​បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៩ ខែ​មេសា កន្លងទៅ ដោយ​មាន​រៀបចំ​កម្មវិធី​កំសាន្ត​ប្លែកៗ​ជាច្រើន​ផងដែរ ។​

​បើ​តាម​ថេរដិ​ការបស់ព្រះ​តេជ​គុណវិសា​រ​ទរ ហ៊ាក់ គឹម​ហ៊ត់ ព្រះគ្រូ​ចៅអធិការ​វត្ត​អារញ្ញ​សាគរ បានឲ្យដឹងថា ពិធីបុណ្យ ឆ្លង​ភ្នំខ្សាច់ និង​ឆ្លង​ចេត្រ​នេះ ជា​ពិធី​ប្រពៃណី​តាម​ទំនៀមទម្លាប់​បែប​ព្រះពុទ្ឋសាសនា​ពី​បុរម​បុរាណ ដែល​បុព្វបុរស​ខ្មែរ​បាន​បន្សល់​ទុក​មក ហើយ​កូនចៅ​ជំនាន់​ក្រោយៗ​នៅ​មូលដ្ឋាន​នេះ និយម​ធ្វើ​តៗ​គ្នា នាំគ្នា​ប្រារព្ឋ​តាម​លំអា​ន​ក្រោម​ការដឹកនាំ​ធ្វើ​ពី​ចាស់​ព្រឹទ្ឋាចារ្យ​ក្នុង​មូលដ្ឋាន ហើយ​ពិធី​នេះ ក៏​ពុំ​ពាក់ព័ន្ធ​ទៅនឹង​ពិធី​ស្រង់​ព្រះ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ដែល​ទើបតែ​កន្លងផុត​ថ្មីៗ​នេះ​ទេ បានសេចក្ដីថា​ពិធីបុណ្យ​ឆ្លង​ភ្នំខ្សាច់ គឺជា​ពិធី​មួយ​ដែល​ប្រជា​ពុទ្ឋបរិស័ទ ធ្វើឡើង​ដើម្បី​សុំ​សេចក្តីសុខ​ចម្រើន និង សុំ​ខមាទោស ផ្តាច់​កម្ម​ពៀរ​វេរា​ពី​ឆ្នាំ​ចាស់ ដែល​បាន​ប្រព្រឹត្ត​ពុំគប្បី ដោយ​ចេតនា​ក្តី ដោយ​អ​ចេតនា​ក្តី លើ​សព្វ​សត្វ​តូច​ធំ​ផង​ទាំងឡាយ ដើម្បី​រំដោះ​វេរា ឬ​បាប​អកុសល​ផ្សេងៗ​ក្នុង​ឆ្នាំ​ចាស់ ផ្លាស់​យក​នូវ​ជោគជ័យ​សិរី​មង្គល សម្រាប់​ឆ្នាំ​ថ្មី ។​

​ព្រះ​តេជគុណ​មាន​សង្ឃដិកា​ទៀត​ថា ចំណែកឯ​ពាក្យ​ថា ឆ្លង​ចេត្រ គឺ​ចង់​សំដៅ​ពិធីបុណ្យ​ឆ្លង ផ្លាស់​ពី​ខែ​ចេត្រ ចូល​ទៅ​ខែ​ពិសាខ គឺ​មានន័យថា ផ្លាស់​ពី​រដូវប្រាំង ឈាន​ចូល​រដូវវស្សា ជា​រដូវ​ដែល​កសិករ​យើង​ត្រូវ​ធ្វើ​ស្រែ ហើយ​តម្រូវ​ឲ្យ​បងប្អូន​ប្រជា​កសិករ គាត់​នឹង​ត្រូវ​បម្រុង​នូវ​ឧបករណ៍​សម្រាប់​ធ្វើ​កសិកម្ម មានដូចជា​ន័ង្គល រនា​ស់ រទេះ និង​សត្វពាហនៈ​ជាដើម ។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

30/03/2023
វត្ថុយក្សចំនួន៧នឹងមានវត្ដមាននៅភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣នេះ

វត្ថុយក្សចំនួន៧នឹងមានវត្ដមាននៅភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣នេះ

30/03/2023

​ព្រះ​តេជគុណ​វិសារទ​រ ហ៊ាក់ គឹម​ហ៊ត់ មាន​សង្ឃដិកា​បន្ថែមទៀតថា បុណ្យ​ឆ្លង​ភ្នំ​ខ្សាច់ និង​ឆ្លង​ចេត្រ​នៅ​វត្ត​អារញ្ញ​សាគរ​ឆ្នាំនេះ ប្លែក​ជាង​បណ្តា​ឆ្នាំមុនៗ ដោយសារ​ចៅអធិការ​វត្ត គណៈកម្មការ​វត្ត និង​អ្នកភូមិ​ជិតខាង បាន​ឯកភាពគ្នា​ឱ្យ​រៀបចំ​ពិធី​ដល់​ទៅ​បី​ថ្ងៃ​បី​យប់ ដោយ​ក្នុង​ពេល​រាត្រី មាន​ជួល​តន្ត្រី​ស្គរ​ដៃ​ស្រុកស្រែ​រាំលេង​កំសាន្ត មាន​ល្ខោនបាសាក់​រហូត​ដល់​ពាក់​កណ្តាល​អាធ្រា​ត្រ និង​មាន​ល្បែង​ប្រជាប្រិយ​ដូចជា វាយ​ក្អម ទាញ​ព្រ័ត្រ ជា​ពិសេស​បង្កើត​កម្មវិធី​ឱ្យ​ចាស់ៗ ធ្វើ​នំចំណី​លក់​បែប​សាមញ្ញៗ​នៅក្នុង​វត្ត​តែម្តង មានដូចជា​នំ​បញ្ចុក បាញ់​ឆែវ នំ​គ្រក់ បង្អែម ទឹក​ក​ឈូស ជាដើម ដើម្បី​បង្កើន​ភាព​រីករាយ ស្និទ្ឋស្នាល និង​បាន​បង្ហាញ​អំពី​របៀប​ធ្វើ​ងាយៗ​ដែល​យុវជន យុវនារី អាច​ធ្វើ​ជូន​ម៉ែ​ជូន​ពុក​របស់​ខ្លួន​ពិសា​នៅផ្ទះ​បាន ហើយ​ថវិកា​សល់​ពី​ការចំណាយ​លើ​ដើមទុន ពួកគាត់​បរិច្ចាក​មក​វត្ត​ទាំង​អស់​សម្រាប់​ចំណាយ​រៀបចំ​ពិធី ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​ពិធី​ឆ្លង​ភ្នំខ្សាច់​និង​ឆ្លង​ចេត្រពិធី​ឆ្លង​ភ្នំខ្សាច់​និង​ឆ្លង​ចេត្រ​នៅ​វត្ត​អារញ្ញ​សាគរ​វត្ត​អារញ្ញ​សាគរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណ​:​បញ្ជា​ឯកភាព​ស្រុក​អង្គរជុំដឹក​ទឹក​ចែកជូន​ប្រជាពលរដ្ឋ​ឃុំ​គោក​ដូងដែល​កំពុង​រង​ការខ្វះខាត​ទឹក​ប្រើប្រាស់​

គណ​:​បញ្ជា​ឯកភាព​ស្រុក​អង្គរជុំដឹក​ទឹក​ចែកជូន​ប្រជាពលរដ្ឋ​ឃុំ​គោក​ដូងដែល​កំពុង​រង​ការខ្វះខាត​ទឹក​ប្រើប្រាស់​

យុវ​សិស្ស​ចំនួន​២០៥​នាក់មក​ពី​វិទ្យាល័យ​ចំនួន​០៣​ក្នុង​ក្រុង​សៀមរាប ត្រូវបាន​បំពាក់​កន្សែង​ជា​យុវជន​កាកបាទក្រហម​កម្ពុជា​

យុវ​សិស្ស​ចំនួន​២០៥​នាក់មក​ពី​វិទ្យាល័យ​ចំនួន​០៣​ក្នុង​ក្រុង​សៀមរាប ត្រូវបាន​បំពាក់​កន្សែង​ជា​យុវជន​កាកបាទក្រហម​កម្ពុជា​

លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន​២៥​ខ្នងនៅ​ឃុំ​ចំនួន​៣ក្នុង​ស្រុក​ពួក ទទួលរង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់កាល​ពី​ម្សិលមិញ​

លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន​២៥​ខ្នងនៅ​ឃុំ​ចំនួន​៣ក្នុង​ស្រុក​ពួក ទទួលរង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់កាល​ពី​ម្សិលមិញ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1380 shares
    Share 552 Tweet 345
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    889 shares
    Share 356 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145
  • សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារសពជនរងគ្រោះដោយសាររលំប៉ាណូសង្កត់ ក្នុងក្រុងសៀមរាប

    538 shares
    Share 215 Tweet 135

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (101)
  • ចំណេះដឹង និង ការអប់រំ (478)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,034)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,638)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (704)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (784)
  • សាសនា និង មនុស្សធម៌ (805)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.