Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរ​ស្រុក​ស្វាយ​លើ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​អាជីវករ​លក់​ជាប់​ចិញ្ចើម​ផ្លូវ​ក្នុង​ស្រុក​ស្វាយ​លើ​

ដោយ Pothe Thun
30/04/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរ​ស្រុក​ស្វាយ​លើ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​អាជីវករ​លក់​ជាប់​ចិញ្ចើម​ផ្លូវ​ក្នុង​ស្រុក​ស្វាយ​លើ​
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ដើម្បី​ធានាឲ្យបាន​នូវ​សុខ​សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណ​: និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ អាជ្ញាធរ​ស្រុក​ស្វាយ​លើ​បាន​ជំរុញ​ឲ្យ​អាជីវករ​អ្នកលក់ដូរ​ជាប់​ចិញ្ចើមផ្លូវ នៅ​ភូមិ​ស្វាយ​លើ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ធ្វើការ​រុះរើ​តូប និង​កាត់​សំ​យ៉ាប ផ្ទាំង​ប៉ាយ​យីហោ​តូចធំ ដែល​លយ​ចូលមក​ដល់​ផ្លូវ​សាធារណៈ​ដោយ​ខ្លួនឯង ចៀងវាង​ការខាតបង់​ទ្រព្យសម្បត្តិ​។​

​រសៀល​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៩ គណ​:​បញ្ជាការ​ឯកភាព​ស្រុក​ស្វាយ​លើ ពាក់ព័ន្ធ​ផ្លូវ​សាធារណ​: បាន​ធ្វើ​ការប្រជុំ​ជាមួយ​បងប្អូន​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ និង​លក់ដូរ​នៅតាម​ចិញ្ចើមផ្លូវ ដើម្បី​ធ្វើ​ការណែនាំ និង​ជម្រាប​អំពី​ផលប៉ះពាល់​ដោយ​ការ​យក​ដី​ចំណីផ្លូវ ឬ​ដី​សាធារណរ​បស់​យកមក​ដល់​ដូរ​ប្រចាំថ្ងៃ​។​

​មានប្រសាសន៍​ទៅកាន់​អាជីវករ លោក សាត ពៅ អភិបាលរង​ស្រុក​ស្វាយ​លើ បានបង្ហាញ​ថា ចំពោះ​បញ្ហា​នេះ អាជ្ញាធរ​បាន ជូនដំណឹង​ដល់​អា​ជីករ​នៅ​ទី​នេះ​ជា​ច្រើន​ដង​រួចមកហើយ ដូច្នេះ​វា​មិនមែន​ជា​រឿង​ថ្មី​ទេ​។ ការរៀបចំ​សណ្ដាប់ធ្នាប់​ផ្លូវ​សាធារណ​:​របស់​រដ្ឋ គឺ​ដើម្បី​ចៀសវាង​នូវ​ការកក់ស្ទះ​ចរាច​រណ៏ និង​កាត់បន្ថយ​គ្រោះថ្នាក់​ច​រារ​ច​ណ៍ ដែល​អាច​ឈានទៅដល់​បាត់បង់​អាយុជីវិត​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​តាមរយៈ​ការកំណត់ របស់​អាជ្ញាធរ ប្រជាពលរដ្ឋ​និង​អាជីវករ​នៅ​ទីនេះ ត្រូវ​ទុក​ប្រវែង​ផ្លូវ​ម្ខាងៗ ប្រវែង​១៥​ម៉ែត្រ (​សរុប​ទំហំ​ផ្លូវ​៣០​ម៉ែត្រ​) ដោយ​គិត​ពី​ចំណុច​អ័ក្ស​កណ្តាល​ទ្រូងផ្លូវ ប៉ុន្ដែ​ប្រជាពលរដ្ឋ​បាន​ស្នើសុំ​អាជ្ញាធរ​ទុក​ប្រវែង​ផ្លូវ​ម្ខាងៗ​ត្រឹមតែ ១០​ម៉ែត្រ ដោយសារ​មាន​ផ្ទះ សំណង់​នានា​ភាគច្រើន​សាងសង់​រួចរាល់​ជា​យូរ​មក​ហើយ បើ​មាន​ការ​វាយកំទេច​វា​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគាត់​។ ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋ​និង​អាជីវករ​នៅ​ទីនេះ បាន​សន្យាថា ក្នុង​រយ​:​ពេល​៥​ថ្ងៃ ពួកគាត់​នឹង​រុះរើ​តូប ដាក់តាំង​លក់​នៅ​តាម​ចិញ្ចើមផ្លូវ និង​កាត់​សំ​យ៉ាប ផ្ទាំង​ប៉ាយ​យីហោ​តូចធំ ដែល​លយ​ចូលមក​ដល់​ផ្លូវ​ឲ្យអស់ ។​

​ជា​ការឆ្លើយតប អាជ្ញាធរ​ស្រុក​ស្វាយ​លើ បាន​ឯកភាព​ទៅ​នឹង​សំណើ​ប្រជាពលរដ្ឋ​នា​ពេល​នេះ ក្នុងនោះ​លោក អភិបាលរង​ស្រុក​ស្វាយ​លើ បាន​ណែនាំ​ដល់​អាជីវករ​ថា នៅពេល​បងប្អូន​អាជីវករ បាន​រុះរើ​តូប​ហើយ ពុំ​មាន​កន្លែង​លក់ដូរ​នោះ បងប្អូន​អាច​ទៅ​លក់ដូរ​នៅ​ផ្សារ​ថ្មី​បាន ដែល​នៅ​ទីនោះ​មាន​ផាសុខភាព អនាម័យ និង​មាន​សណ្តាប់ធ្នាប់​ល្អ ងាយស្រួល​ក្នុង​ការលក់ដូរ ហើយក៏​ជា​ឱកាស​ល្អ​សម្រាប់​បងប្អូន​អជីវ​ករ ដែល​ផ្សារ​ថ្មី​នេះ មិន​យក​ថ្លៃ​កន្លែង​លក់ដូរ​ក្នុង​រយ​:​ពេល​៣​ឆ្នាំ បន្ទាប់​មក​ក្រោយ​ពី​៣​ឆ្នាំ​ទើប​គិតថ្លៃ​តូប​មួយ​៤០​ដុល្លា បើ​យើង​គិត​បង់​ប្រចាំ​ថ្ងៃ​នោះ​តូប​មួយ​បង់​ត្រឹមតែ​៥០០០​រៀល​ប៉ុណ្ណោះ​ទេ​។​

​អ្នកស្រី សូ​រ៉ានី អាជីវករ​លក់ដូរ​ជាប់​ចិញ្ចើម​ផ្លូវ​បាន​និយាយថា លោកស្រី​ឯកភាព ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធ​រ​ស្រុក សព្វថ្ងៃ​នៅ​ក្នុង​ផ្សារ​ចាស់​ស្រុក​ស្វាយ​ដែល​ជា​ផ្សារ​ដី​របស់​រដ្ឋ​ប្រសិន​បើ​រដ្ឋ​ត្រូវការ​យក​ដី​ទៅ​សាងសង់​មន្ទីរពេទ្យ​ស្រុក​ពេលណា ពួក​ខ្ញុំ​នឹង​រើចេញ​ពេល​នោះ​ដោយ​គ្មាន​លក្ខណ​ឡើយ​។​

​អ្នកស្រី គឹម ណាវី អាជីវករ​មាន​តូប​លក់ដូរ​ជាប់​ចិញ្ចើម​ផ្លូវ​ដែរ​នោះ​បាន​លើកឡើង​ថា អ្នកស្រី​ទទួលស្គាល់​និង​ឯកភាព​ចំណាត់ការ​របស់​អាជ្ញាធ​រ​ស្រុក ហើយ​អ្នកស្រី​ស្ម័គ្រចិត្ត នឹង​រុះរើ​តូប​ដោយ​ខ្លួនឯង គិត​ចាប់ពី​ថ្ងៃ​ប្រជុំ​រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៩​។

​អត្ថបទ និង រូបភាព​៖ លោក ស៊ាន សុផាត​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: គ្រោះថ្នាក់​ចរាចរណ៍សណ្តាប់ធ្នាប់​សាធារណ​:ស្រុក​ស្វាយ​លើ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រយៈពេល​មួយ​ត្រីមាស​ទី​១​ឆ្នាំ​២០១៩​នេះភ្នាក់ងារ​ទេសចរណ៍ នៃ​អាជ្ញាធរ​ជាតិ​អប្សរាបាន​ជួយ​សង្គ្រោះ​ភ្ញៀវ និង​ប្រគល់​របស់​ជូន​ភ្ញៀវ​ទេសចរ បាន​ចំនួន​២០៦​ករណី និង ហាមឃាត់​ការ ប្រព្រឹត្ត​មិន​សមរម្យ​បាន​ចំនួន​១៦៥​ករណី​

រយៈពេល​មួយ​ត្រីមាស​ទី​១​ឆ្នាំ​២០១៩​នេះភ្នាក់ងារ​ទេសចរណ៍ នៃ​អាជ្ញាធរ​ជាតិ​អប្សរាបាន​ជួយ​សង្គ្រោះ​ភ្ញៀវ និង​ប្រគល់​របស់​ជូន​ភ្ញៀវ​ទេសចរ បាន​ចំនួន​២០៦​ករណី និង ហាមឃាត់​ការ ប្រព្រឹត្ត​មិន​សមរម្យ​បាន​ចំនួន​១៦៥​ករណី​

ផលិតផល​ទេសចរណ៍​ថ្មី​នឹង​លេច​រូបរាង​នៅ​ខេត្ត​សៀមរាប​

ផលិតផល​ទេសចរណ៍​ថ្មី​នឹង​លេច​រូបរាង​នៅ​ខេត្ត​សៀមរាប​

នគរបាល​ស្រុក​ជី​ក្រែង ដឹក​ទឹក​ចែក​ជូន​សិស្សានុសិស្ស​សម្រាប់​ប្រើប្រាស់​នៅ​តាម​សាលារៀន​

នគរបាល​ស្រុក​ជី​ក្រែង ដឹក​ទឹក​ចែក​ជូន​សិស្សានុសិស្ស​សម្រាប់​ប្រើប្រាស់​នៅ​តាម​សាលារៀន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.