Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិស្ស​មកពី​ខេត្ត​ចំនួន​៣និង​រាជធានី​១ជាប់​ជ័យលាភី​លេខ​មួយ ក្នុង​ការប្រឡង​សិស្ស​ពូកែ​ទូទាំងប្រទេស​លើក​ទី ២៦

ដោយ Pothe Thun
29/04/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
61
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លទ្ធផល​បិទ​ការប្រឡង​សិស្ស​ពូកែ​ទូទាំងប្រទេស​លើក​ទី ២៦​នេះ ចំណាត់ថ្នាក់​លេខ​មួយ​ផ្នែក​គណិត ថ្នាក់​ទី​១២ បាន​ទៅ​ខេត្ត​កំពង់ចាម និង​ចំណាត់ថ្នាក់​លេខ​មួយ​ផ្នែក​គណិត ថ្នាក់​ទី​៩ បាន​ទៅ​រាជធានី​ភ្នំពេញ ដោយឡែក ផ្នែក​រូបវិទ្យា​ថ្នាក់​ទី​១២ និង​ទី​៩ ចំណាត់ថ្នាក់​លេខ​មួយ បាន​ទៅ​ខេត្ត​ព្រៃវែង​ទាំង​២​កម្រិត រីឯ ផ្នែក​អក្សរសិល្ប៍​ខ្មែរ​ថ្នាក់​ទី​១២ និង​ទី​៩ ក៏​បាន​ទៅ​ខេត្តកណ្ដាល​ទាំង​២​កម្រិត​ផង​ដែរ​។​

​នា​រសៀល​ថ្ងៃ​អាទិត្យ ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ ២០១៩​នេះ ខេត្តសៀមរាប បាន​ប្រារព្ធ​ពិធី​បិទ​ការប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំងប្រទេស​លើក​ទី ២៦ និង​ចែក​រង្វាន់​ដល់​សិស្ស​ជ័យលាភី ក្រោម​អធិបតីភាព​ដ៏​ខ្អង់ខ្ពស់​ឯកឧត្តម​បណ្ឌិតសភា​ចារ្យ ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អបរំ យុវជន និង​កីឡា លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ។​

​នេះ​ជា​ការប្រឡង​ជ្រើសរើស សិស្ស​ពូកែ ក្នុង​ឆ្នាំ​សិក្សា ២០១៨-២០១៩ សម្រាប់ សិស្ស​ពូកែ​ផ្នែក​អក្សរសិល្ប៍​ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា ក្នុង​កម្រិត​ថ្នាក់​ទី ៩ និង​ថ្នាក់​ទី ១២ ទូទាំង​ប្រទេស ។ ការ ប្រឡង​នេះ មាន​រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី ២២ ដល់​២៤ ខែ​មេសា ឆ្នាំ ២០១៩ ដែល​មាន​បេក្ខជន ប្រឡង​សរុប​ចំនួន ៤៨០​នាក់ ស្រី ២៤៦ នាក់ ក្នុងនោះ​បេក្ខជន​ថ្នាក់​ទី ៩ មាន​ចំនួន ២៤០ នាក់ ស្រី ១៣៩ នាក់ បេក្ខជន​ថ្នាក់​ទី ១២ មាន​ចំនួន ២៤០ នាក់ ស្រី ១០៧ ។ ជា​លទ្ធផល​នៃ​ការប្រឡង​សិស្ស​ពូកែ​ទូទាំងប្រទេស​លើក​ទី ២៦ សម្រាប់​ឆ្នាំ ២០១៩​នេះ​រួមមាន​៖
​សម្រាប់​ថ្នាក់​ទី​៩
-​ផ្នែក​អក្សរសិល្ប៍​ខ្មែរ លេខ ១ ឈ្មោះ រ៉ុន រ៉ូនី​តា ភេទ​ស្រី មក​ពី​អនុវិទ្យាល័យ​ព្រះសីហនុ​រាជ ខេត្ត​កណ្តាល​
-​ផ្នែក​គណិតវិទ្យា លេខ​១ ឈ្មោះ តែ ប៊ុន​ម៉េង ភេទ​ប្រុស មក​វិទ្យាល័យ​ប៊ែល​ធី​អន្តរជាតិ​ទី​៥ រាជធានី​ភ្នំពេញ​
-​ផ្នែក​រូបវិទ្យា លេខ​១ ឈ្មោះ មន់ សី​ម៉ា ភេទ​ប្រុស មក​ពី​វិទ្យាល័យ​មេសាង ខេត្ត​ព្រៃវែង ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សម្រាប់​ថ្នាក់​ទី ១២
-​ផ្នែក​អក្សរសិល្ប៍​ខ្មែរ លេខ ១ ឈ្មោះ តែ ហេង​លី ភេទ ស្រី មក​ពី​វិទ្យាល័យ​សុវណ្ណ​ភូមិ ខេត្ត​កណ្តាល
-​ផ្នែក គណិតវិទ្យា​លេខ ១ ឈ្មោះ សាន គឹម​ស័ង ភេទ​ប្រុស មក​ពី​វិទ្យាល័យ​ព្រះសីហនុ ខេត្ត​កំពង់ចាម
-​ផ្នែក​រូបវិទ្យា លេខ ១ ឈ្មោះ កុច តុលា ភេទ​ស្រី មក​ពី​វិទ្យាល័យ​មេសាង ខេត្ត​ព្រៃវែង ។

​ដើម្បី​ជា​ការលើកទឹកចិត្ត សម្រាប់​សិស្ស​ពូកែ​ឆ្នាំ ២០១៩​នេះ រួមមាន​:
– ប្រកាស​ស្តីពី​ការ​ទ​ទូល​ស្គាល់​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ដោយ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ។​
– មេដាយ​មួយគ្រឿង​សម្រាប់​បេក្ខជន​ជ័យលាភី​ចំណាត់ថ្នាក់​លេខ ១ ដល់​លេខ ២
– វិញ្ញាបនបត្រ​បញ្ចាក់​សិស្ស​ពូកែ​ទូទាំង​ប្រទេស​មួយ​ច្បាប់​។​
– ប្រាក់រង្វាន់​លើ​ទឹកចិត្ត​មួយចំនួនទៀត​
– រង្វាន់​កុំព្យូទ័រ​យួរ​ដៃ មួយគ្រឿង សម្រាប់​ជ័យលាភី​ពី​លេខ ១ ដល់​លេខ ១០ ទាំង​៣ ផ្នែក ។
– វត្ថុ​អនុស្សាវរីយ៍​មួយចំនួនទៀត​ពី​សប្បុរសជន​។
​សូម​ជម្រាប​ជូន​ថាៈ នេះ​ជា​ការប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំង​ប្រទេស​លើក​ទី ២៦ និង​ជា​លើក​ទី ៦ ហើយ​ដែល​ខេត្ត​សៀមរាប​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ ពិធី​បិទ​ការប្រឡង​នេះ​រៀបចំ​នៅ​មណ្ឌល​វិទ្យាល័យ ១០ មករា ១៩៧៩ ខេត្តសៀមរាប ។

​អត្ថបទ និង រូបភាព​៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សុខុន និង លោក សេង ផល្លី​

Tags: ក្រសួង​អប់រំ យុវជន និង​កីឡាប្រឡង​សិស្ស​ពូកែ​ទូទាំងប្រទេស​លើក​ទី ២៦សិស្ស​ជ័យលាភី​លេខ​មួយ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខ្យល់​កន្ត្រាក់​កណ្ដាល​ក្រុង​សៀមរាប បាក់​រលំ​ស្លាក​កាត់ទ​ទឺង​ផ្លូវសង្កត់​រថយន្ត​៤​គ្រឿង​

ខ្យល់​កន្ត្រាក់​កណ្ដាល​ក្រុង​សៀមរាប បាក់​រលំ​ស្លាក​កាត់ទ​ទឺង​ផ្លូវសង្កត់​រថយន្ត​៤​គ្រឿង​

ជនជាតិ​ខ្មែរ​ឥស្លាម រៀបចំ​ពិធី​ស្រ​ហាន់​អា​ហ្គា​ម៉ានិង​ទទួល​ស្វាគមន៍​ការមកដល់​ខែ​រ៉​ម៉ា​ដន

ជនជាតិ​ខ្មែរ​ឥស្លាម រៀបចំ​ពិធី​ស្រ​ហាន់​អា​ហ្គា​ម៉ានិង​ទទួល​ស្វាគមន៍​ការមកដល់​ខែ​រ៉​ម៉ា​ដន

ឯកឧត្ដម​ឧត្តមសេនី​យ៍​ឯក ហ៊ុន ម៉ា​ណែ​ត ចុះ​បំពេញការងារ​តាម​បណ្តា​អង្គភាព​កងទ័ព​មួយចំនួនក្នុង​ដែន​ភូមិសាស្ត្រ​យោធភូមិភាគ​ទី​៤

ឯកឧត្ដម​ឧត្តមសេនី​យ៍​ឯក ហ៊ុន ម៉ា​ណែ​ត ចុះ​បំពេញការងារ​តាម​បណ្តា​អង្គភាព​កងទ័ព​មួយចំនួនក្នុង​ដែន​ភូមិសាស្ត្រ​យោធភូមិភាគ​ទី​៤

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.