Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ជប៉ុនសម្រេចផ្ដល់អគារព្យាបាលអ្នកជំងឺមួយខ្នង កម្ពស់៤ជាន់តម្លៃជិត២០លានដុល្លារអាម៉េរិក ជូនដល់មន្ទីរពេទ្យបង្អែកខេត្ដសៀមរាប

ដោយ Pothe Thun
23/12/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ដែលហៅកាត់ថា JICA ក្រោមគម្រោងអភិវឌ្ឍន៍ធ្វើឲ្យប្រសើរឡើងដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានសម្រេចផ្ដល់នូវអគារព្យាបាលអ្នកជំងឺមួយខ្នង កម្ពស់៤ជាន់ មានតម្លៃប្រមាណ១៩លានដុល្លារអាម៉េរិក ជូនដល់មន្ទីរពេទ្យបង្អែកខេត្ដសៀមរាប ដែលមានគ្រែសម្រាប់អ្នកជំងឺជាង២០០គ្រែ ។

ថ្លែងក្នុងឱកាសប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ដសៀមរាប បានឲ្យដឹងថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាមន្ទីរពេទ្យសាធារណៈដែលផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កំរឹត៣ ដែលមានគ្រែអ្នកជំងឺសម្រាកព្យាបាលចំនួន៣៧០គ្រែ ដែលបានផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធិភាព ជូនបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយ ពិសេសបានពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងសេវាបន្ថែមទៀតជាច្រើន ដែលសេវាទាំងនោះ មន្ទីរពេទ្យបង្អែកខេត្តដ៍ទែទៀតមិនអាចធ្វើបាន ប៉ុន្តែមន្ទីរពេទ្យនេះក៏នៅមានចំណុចសំខាន់ៗជាច្រើនទៀតដែលត្រូវធ្វើការពង្រឹង និងពង្រីកសេវាបន្ត ព្រមទាំងតម្រូវការគាំទ្រ ដើម្បីដំណើរការនៃការអភិវឌ្ឍន៍មន្ទីរពេទ្យនេះឱ្យកាន់តែប្រសើរឡើង ពិសេសតម្រូវការចាំបាច់បំពាក់នូវឧបករណ៍សម្ភារៈវេជ្ជសាស្រ្តទំនើបបន្ថែមនៅតាមផ្នែកនីមួយៗ និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធ អគារថ្មីបន្ថែមជាដើម។

លោកបានបន្ដថា ក្រោមការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចទំនាក់ទំនងជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យបង្អែកខេត្តសៀមរាបបានសម្រេចជាផ្លែផ្កា ដោយទទួលបាននូវជំនួយឧបត្ថមពីរដ្ឋាភិបាលជប៉ុននូវអគារមួយខ្នងមានផ្ទៃក្រឡាសំណង់ទំហំ ៧.២៦០ ម៉ែត្រការ៉េ កំពស់៤ជាន់ ប្រវែង២៥ ម៉ែត្រគុណនឹង ៦៩ ម៉ែត្រ ដែលនឹងត្រូវប្រើប្រាស់សម្រាប់សេវាឯកទេស វះកាត់ សេវាសង្រ្គោះបន្ទាន់ និងសេវាពាក់ព័ន្ធផ្សេងៗទៀត ពិសេសអគារមន្ទីរពេទ្យថ្មីនេះមានលក្ខណៈជាស្តង់ដារ ជាមន្ទីរពេទ្យដែលមានផាសុភាព មានកម្រឹតបង្កការ ចំលងរោគកម្រិតទាប មានបំពាក់ជណ្តើរយោង និងមានភាពងាយស្រួលក្នុងការប្រើប្រាស់ ដែលមានចំនួនគ្រែសរុបចំនួន២២០គ្រែ ដែលទទួលអ្នកជំងឺទៅតាមជាន់នីមួយៗ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ថាដាសិ អូហ្គាសាវ៉ារ៉ា (Tadashi Ogasawara) ទីប្រឹក្សាគម្រោង (Project Formulation Advisor) មានប្រសាសន៍ថា ការផ្ដល់អគារនៃមន្ទីរពេទ្យបង្អែកនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃសេវាសុខភាព និងការពង្រីកការគ្របដណ្តប់សេវាសុខភាពនៅក្នុងតំបន់នេះ តាមរយៈការសាងសង់អគារ បំពាក់សម្ភារៈបរិក្ខារទំនើបៗ ក៏ដូចជាការផ្តល់ឧបករណ៍វេជ្ជសាស្ត្រផងដែរ ហើយលោកសង្ឃឹមថា គម្រោងនេះ នឹងក្លាយជាផ្នែកមួយក្នុងការបំពេញតម្រូវការរបស់មន្ទីរពេទ្យនេះ។

មានប្រសាសន៍ក្នុងឱកាសនោះលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយ តាមរយៈ JICA សម្រាប់ការសាងសង់អគារមន្ទីរពេទ្យបង្អែកថ្មីខេត្តសៀមរាបនាពេលនេះ ហើយនេះគឺជាការចូលរួមចំណែកយ៉ាងធំធេង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសជាមួយខេត្ត ក្នុងការលើកកម្ពស់វិស័យសុខាភិបាលខេត្តមួយនេះ ឱ្យកាន់មានភាពទំនើបស៊ីវីល័យ។

សូមជម្រាបថា អគារទំនើបនេះ គឺ ៖
នៅជាន់ផ្ទាល់ដី មានផ្នែកទទួលជំងឺ និងពិគ្រោះជំងឺក្រៅ , ផ្នែកសង្រ្គោះបន្ទាន់ (Emergency) , ផ្នែករូបភាពវេជ្ជសាស្រ្ត (ថតដោយកាំរស្មីអ៊ិច ឆ្លុះអេកូសាស្រ្ត ថតដោយម៉ាស៊ីនស៊ីធីស្កេន) , ផ្តល់ឱសថ និងបញ្ជរបង់ប្រាក់។ ជាន់ទី១ ជាផ្នែកសល្យាសាស្រ្ត និងដាក់ថ្នាំសណ្តំដែលមានបន្ទប់វះកាត់សរុប ៦ បន្ទប់ មានផ្នែកថែទាំក្រោយវះកាត់ ផ្នែកប្រពោធនកម្មវះកាត់ និងមជ្ឈមណ្ឌលស្តេរីលរួម។ ជាន់ទី២ និងទី៣ ខាងលើជាផ្នែកសម្រាកពេទ្យនៃជំងឺវះកាត់ដែលមានបែងចែកតាមឯកទេស ដែលក្នុងនោះផ្នែកវះកាត់ឆ្អឺងសន្លាក់និងរបួសគ្រាំគ្រា (Trauma and Orthopedic surgery) , ផ្នែកវះកាត់ប្រព័ន្ធប្រសាទ(Neurology Surgery) , ផ្នែកវះកាត់សរីរាង្គពោះនិងទ្រូង(Abdominal and thoracic surgery) , ផ្នែកវះកាត់ម៉ូត្រសាស្រ្ត (Urology Surgery) និងផ្នែកត្រចៀក ច្រមុះ បំពង់ក ៕

អត្ថបទ និង រូបភាព ៖ លោក ឈិត សាវី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: JICAមន្ទីរពេទ្យបង្អែកខេត្ដសៀមរាបអគារព្យាបាលអ្នកជំងឺ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្បាលដីចំនួនជាង១.៨០០ក្បាលដីស្ថិតក្នុងភូមិចំនួន២ក្នុងឃុំពួក ត្រូវបានបិទផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដី

ក្បាលដីចំនួនជាង១.៨០០ក្បាលដីស្ថិតក្នុងភូមិចំនួន២ក្នុងឃុំពួក ត្រូវបានបិទផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដី

អាជ្ញាធរជាតិអប្សរានឹងបញ្ចប់ការជួសជុលសសរចំនួន២៣ នៅថែវព្រះពាន់នៃប្រាសាទអង្គរវត្ត នាដំណាច់ឆ្នាំ២០២១

អាជ្ញាធរជាតិអប្សរានឹងបញ្ចប់ការជួសជុលសសរចំនួន២៣ នៅថែវព្រះពាន់នៃប្រាសាទអង្គរវត្ត នាដំណាច់ឆ្នាំ២០២១

ការបាត់បង់ព្រៃឈើ នៅតែជាកម្មវត្ថុក្តៅសម្រាប់ការប្រើប្រាស់វិធានការបង្ក្រាប និងទប់ស្កាត់ 

ការបាត់បង់ព្រៃឈើ នៅតែជាកម្មវត្ថុក្តៅសម្រាប់ការប្រើប្រាស់វិធានការបង្ក្រាប និងទប់ស្កាត់ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.