Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ការបាត់បង់ព្រៃឈើ នៅតែជាកម្មវត្ថុក្តៅសម្រាប់ការប្រើប្រាស់វិធានការបង្ក្រាប និងទប់ស្កាត់ 

ដោយ Pothe Thun
23/12/2021
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

របៀបវារៈចំនួន៤ ដែលទាក់ទងទៅនឹងវិធានការបន្សាបបញ្ហាប្រឈម ក្នុងដំណើរទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ អភិរក្សតំបន់ការពារធម្មជាតិ ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិកាសម្របសម្រួលបច្ចេកទេស នៃក្រុមប្រឹក្សាខេត្តសៀមរាប។

នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសនៃក្រុមប្រឹក្សាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ ត្រូវបានកំណត់របៀបវារៈចំនួន៤ ជាសំខាន់ សំដៅទៅលើការប្រើប្រាស់វិធានការចាំបាច់នានា ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ដែលក្នុងនោះ គឺសំដៅទៅលើការធានា លើកកម្ពស់ប្រសិទ្ធភាពបង្ក្រាបបទល្មើស ដើម្បីទប់ស្កាត់ការបាត់បង់ព្រៃឈើបន្តទៀត។

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសនៃក្រុមប្រឹក្សាខេត្តសៀមរាប លើកឡើងថា៖ កិច្ចប្រជុំនេះ គឺជាវេទិកាប្រមូលធាតុចូលពង្រឹងកិច្ចសហការនៃបណ្តាមន្រ្តីជំនាញពាក់ព័ន្ធជាសមាជិក សមត្ថកិច្ច សហគមន៍ និងអាជ្ញាធរមូលដ្ឋាន ព្រោះវាជាភារកិច្ចពហុវិស័យ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ផ្អែកលើនិយមន័យ វិធានការកាត់បន្ថយបញ្ហាប្រឈម កិច្ចប្រជុំបានធ្វើដំណើរលើកការត្រួតពិនិត្យ និងពិភាក្សាអំពីការដឹកជញ្ជូនឈើតាមរទេះ និងតាមគោយន្តកន្រ្តៃនៅក្នុងតំបន់ ឬឆ្លងកាត់តំបន់ការពារធម្មជាតិ ដែលនេះគឺជារៀបវារៈសំខាន់ទី១។ សម្រាប់របៀបវារៈទី២ គឺបញ្ហាការធ្វើឡរធ្យូងក្នុងតំបន់ដែនជម្រកសត្វព្រៃនៅក្នុងភូមិសាស្រ្តនៃស្រុកជីក្រែង។ ការពិក្សាគ្នានៅក្នុងកិច្ចប្រជុំនោះ សកម្មភាពនៃការធ្វើឡធ្យូងមិនត្រឹមតែជាតម្រូវការក្នុងសហគមន៍នោះទេ តែជាស្ថិតក្នុងរូបភាពធ្វើអាជីវកម្មនាំចេញទៅខេត្តកំពង់ធំផងដែរ ដែលត្រូវចាត់វិធានការកាត់បន្ថយ ប្រើវិធានការអប់រំ មុនមានការបង្រ្កាប លុបបំបាត់នោះ។ ដោយឡែករបៀបវារៈទី៣ គឺការពង្រឹងឲ្យអនុវត្តលិខិតជម្រាបរបស់រដ្ឋបាលខេត្តលេខ ១៤៣៧ សជណ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការចាត់វិធានការបញ្ឈប់ទីតាំងរោងម៉ាស៊ីន រោងសន្និធិ និងរោងសិប្បកម្មកែច្នៃឈើនៅក្នុង និងនៅជិតតំបន់ការពារធម្មជាតិ។ កិច្ចការនេះគឺទាមទារឲ្យអាជ្ញាធរក្រុង-ស្រុក មន្ទីរជំនាញ និងសមត្ថកិច្ចសហការអនុវត្ត។ បើយោងតាមតារាងបញ្ជីទន្នន័យទីតាំងកែច្នៃឈើទាំងនោះ នៅក្នុងឬនៅក្បែរតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ ក្នុងភូមិសាស្ត្រខេត្តសៀមរាប គិតត្រឹមខែកញ្ញាឆ្នាំ២០២១ រកឃើញមានចំនួន១៤៦ទីតាំង ក្នុងនេះមានចំនួនតែ៣ទីតាំងប៉ុណ្ណោះ ដែលមានច្បាប់។

ក៏ជាការជម្រុញបន្ថែមផងដែរ នៅក្នុងរបៀបវារៈទី៤ គឺការចាត់វិធានការ ឲ្យបញ្ឈប់ជាបន្ទាន់ និងមោឃភាព នូវរាល់ការចុះហត្ថលេខា ឬការបញ្ជាក់ទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ជាអាទិ៦ ដែលធ្វើឡើងនៅលើដីក្នុងតំបន់ការពារធម្មជាតិ និងក្នុងរបៀងអភិរក្សជីវៈចម្រុះ។ កិច្ចការទាំងនេះ បាននិយាយរួចហើយនៅក្នុងលិខិតលេខ ៦៤៨ សជណ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តសៀមរាប។ កិច្ចការទាំងនេះ ក្រសួងបរិស្ថានក៏បានព្រមានផងដែរ ចំពោះរដ្ឋបាលឃុំ-សង្កាត់ណា ដែលនៅតែបន្តបំពានចុះហត្ថលេខា ផ្តល់ជាកម្មសិទ្ធិឯកជន ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សាជីវៈចម្រុះនៃដែនសមត្ថកិច្ចរបស់ខ្លួន នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់៕

អត្ថបទ និង រូបភាព៖ លោក ងឹន គីមឡេង

Tags: ​បទល្មើស​ព្រៃឈើ​ព្រៃឈើអភិរក្សតំបន់ការពារធម្មជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋខ្វះខាតចំនួន១០គ្រួសារ ក្នុងភូមិវត្តដំណាក់បានទទួលអំណោយពីព្រះសង្ឃ និងគណៈកម្មការវត្តដំណាក់

ប្រជាពលរដ្ឋខ្វះខាតចំនួន១០គ្រួសារ ក្នុងភូមិវត្តដំណាក់បានទទួលអំណោយពីព្រះសង្ឃ និងគណៈកម្មការវត្តដំណាក់

អាជ្ញាធរខេត្តសៀមរាបបញ្ជាក់ថាគ្លីនិកឯកជន ពុំមានសិទ្ធិក្នុងការចេញប័ណ្ណលទ្ធផលធ្វើតេស្តកូវីដ-១៩ សម្រាប់ប្រើប្រាស់ចេញក្រៅប្រទេសឡើយ

អាជ្ញាធរខេត្តសៀមរាបបញ្ជាក់ថាគ្លីនិកឯកជន ពុំមានសិទ្ធិក្នុងការចេញប័ណ្ណលទ្ធផលធ្វើតេស្តកូវីដ-១៩ សម្រាប់ប្រើប្រាស់ចេញក្រៅប្រទេសឡើយ

រាត្រីបុណ្យណូអែល MERRY CHRISTMAS មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ មកដើរលេងកំសាន្ត ខណ:ពេលដែលខេត្តសៀមរាប កំពុងតុបតែងលម្អសម្រាប់ឆ្លងឆ្នាំសកលនាពេលខាងមុខ !

រាត្រីបុណ្យណូអែល MERRY CHRISTMAS មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ មកដើរលេងកំសាន្ត ខណ:ពេលដែលខេត្តសៀមរាប កំពុងតុបតែងលម្អសម្រាប់ឆ្លងឆ្នាំសកលនាពេលខាងមុខ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.