Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋខ្វះខាតចំនួន១០គ្រួសារ ក្នុងភូមិវត្តដំណាក់បានទទួលអំណោយពីព្រះសង្ឃ និងគណៈកម្មការវត្តដំណាក់

ដោយ Pothe Thun
24/12/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រជាពលរដ្ឋខ្វះខាតចំនួន១០គ្រួសារ ក្នុងភូមិវត្តដំណាក់បានទទួលអំណោយពីព្រះសង្ឃ និងគណៈកម្មការវត្តដំណាក់
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ ប្រជាពលរដ្ឋខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃចំនួន ១០គ្រួសារ ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលក្នុងនោះគ្រួសារខ្លះប្រភេទក្រ១ និងក្រ២ និងគ្រួសារខ្លះជាចាស់ជរា ស្ត្រីម៉េម៉ាយកូនច្រើន បានទទួលអំណោយជាថវិកា និងសម្ភារប្រើប្រាស់ផ្ទះបាយ រួមនឹងស្បៀងអាហារមួយចំនួន ដើមម្បីយកទៅដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃ។ ដោយអំណោយទាំងអស់នេះដែរ បានមកពីការផ្ដួចផ្ដើមពីព្រះគ្រូធម្មវិសុទ្ឋិរង្សី ឡាច ចន្ថា ចៅអធិការវត្តដំណាក់ ក្រុងសៀមរាប ព្រះតេជគុណ ពេជ្រ តារា គ្រូសូត្រស្តាំ គណៈកម្មការវត្ត ព្រះសមុហ៍គណខេត្ត ព្រះវិន័យធរគណខេត្ត ព្រះរាជាគណៈ និងព្រះចៅអធិការវត្តមួយចំនួនក្នុងក្រុងសៀមរាប រួមនឹងលោក សាម ឡន ចៅសង្កាត់សាលាកំរើក និងសប្បុរសជនជាច្រើននាក់ផង។

ព្រះគ្រូធម្មវិសុទ្ឋិរង្សី ឡាច ចន្ថា មានសង្ឃដីកាថា សម្ភារដែលយកមកចែកជូននេះ គឺទទួលបានពីសប្បុរសជន និងញាតិញោមជិតឆ្ងាយយកមកប្រគេន ហើយព្រះសង្ឃ និងគណៈកម្មការវត្តបានបែងចែកទុកជូនពួកគាត់ ដោយក្នុងមួយគ្រួសារទទួលបាន ថវិកាចំនួន ៨ម៉ឹនរៀល អង្ករ ៥០គីឡូក្រាម ,ទឹកសុទ្ឋ ១យួរ ,មី ១កេស ,ទឹកស៊ីអ៊ីវ ,ទឹកត្រី និងសម្ភារប្រើប្រាស់សម្រាប់ផ្ទះបាយមួយចំនួនទៀត។

បើតាមព្រះគ្រូមុនីបញ្ញាញាណ ស៊ុម ពិសិទ្ធិ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសមុហ៍គណខេត្ត និងជាព្រះចៅអធិការវត្តប្រាសាទចន្ទរង្សី ហៅវត្តគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង បានបង្ហាញនូវព្រះទ័យគិតគូពីសុខទុក្ខ និងការលំបាករបស់បងប្អូនពុទ្ឋបរិស័ទដែលមានជីវភាពខ្វះខាត ដោយសាររងនូវផលប៉ះពាល់នៃជំងឺកូវីដ-១៩ បណ្តាលឱ្យកូនចៅ និងសមាជិកគ្រួសារមួយចំនួនបាត់បង់ការងារ បាត់បង់ប្រាក់ចំណូលក្នុងគ្រួសារជាដើម។ ព្រះអង្គបានចាត់ទុក ក្តីលំបាកលំបាកទាំងអម្បាលមាណរបស់ប្រជាពុទ្ឋបរិស័ទក៍ជាទុក្ខ និងក្តីលំបាកលំបាករបស់ព្រះសង្ឃដែរ ព្រោះថា ព្រះសង្ឃអាស្រ័យភោជន និងចតុបច្ច័យពីប្រជាពុទ្ឋបរិស័ទៗជាអ្នកមានគុណចំពោះភិក្ខុសង្ឃ បើពួកគាត់ជួបទុក្ខលំបាកហើយព្រះសង្ឃក៍មិនអាចនៅស្ងៀមបាន គឺតែងតែប្រមូលគៀរគរសម្ភារស្បៀងអាហារយកមកចែកជូនទៅតាមលទ្ឋភាពដែលក្រុមព្រះសង្ឃមាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះដែរ លោក សាម ឡន ចៅសង្កាត់សាលាកំរើក ក្រុងសៀមរាប បានមានប្រសាសន៍ថ្លែងអំណរព្រះគុណនូវការយកព្រះទ័យទុកដាក់របស់ព្រះសង្ឃ និងគណៈកម្មការវត្តដំណាក់ សម្រាប់ជួយសម្រួលដោះស្រាយការលំបាកដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនលើកច្រើនគ្រាមកហើយ ស្របពេលបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់នេះមួយចំនួន ពួកគាត់ពិតជាជួបការលំបាកក្នុងជីវភាពមែន ទាំងការងារ និងកិច្ចការជួញដូររបស់ពួកគាត់ខ្លះត្រូវបានផ្អាក ឬមិនដំណើរការ ចំណូលគ្រួសារតិចជាដើម។ បើទោះជារាជរដ្ឋាភិបាលបើកដំណើរការប្រទេសឡើងវិញ ជាមួយនឹងយុទ្ឋសាស្ត្ររៀនរស់តាមគន្លងថ្មីជាមួយកូវីដ-១៩ក្តី ក៍គ្រួសារខ្លះនៅជួបផលប៉ះពាល់ទៅនឹងអាជីវកម្មរបស់ពួកគាត់ផងដែរ។ តែយ៉ាងណាក៍អាជ្ញាធរសង្កាត់តែងតែខ្វល់ខ្វាយ និងគិតគូរគៀងគរការចូលរួម ពីសប្បុរសជននានាទោះតិចក្តីច្រើនក្តី យកមកឧបត្ថម្ភជូនដល់ពួកគាត់ដែរជាបន្តបន្ទាប់។

លោក សាម ឡន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវចូលរួមក្នុងការរៀនរស់តាមបែបគន្លងថ្មីជាមួយកូវីដ-១៩ ទាំងអស់ ជាពិសេស កុំភ្លេចបន្តរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត សេចក្តីអំពាវនាវនានា របស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ និង៣កុំ ក្នុងការទប់ស្កាត់ដល់ការឆ្លងជំងឺកូវីដ-១៩ ត្រូវប្រកាន់ខ្ជាប់នូវការរក្សា សំអាតអនាម័យស្អាត ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល និងត្រូវរក្សាគម្លាតសុវត្ថិភាពសង្គមជាដើម៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ប្រជាពលរដ្ឋខ្វះខាតវត្ត​ដំណាក់​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាបបញ្ជាក់ថាគ្លីនិកឯកជន ពុំមានសិទ្ធិក្នុងការចេញប័ណ្ណលទ្ធផលធ្វើតេស្តកូវីដ-១៩ សម្រាប់ប្រើប្រាស់ចេញក្រៅប្រទេសឡើយ

អាជ្ញាធរខេត្តសៀមរាបបញ្ជាក់ថាគ្លីនិកឯកជន ពុំមានសិទ្ធិក្នុងការចេញប័ណ្ណលទ្ធផលធ្វើតេស្តកូវីដ-១៩ សម្រាប់ប្រើប្រាស់ចេញក្រៅប្រទេសឡើយ

រាត្រីបុណ្យណូអែល MERRY CHRISTMAS មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ មកដើរលេងកំសាន្ត ខណ:ពេលដែលខេត្តសៀមរាប កំពុងតុបតែងលម្អសម្រាប់ឆ្លងឆ្នាំសកលនាពេលខាងមុខ !

រាត្រីបុណ្យណូអែល MERRY CHRISTMAS មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ មកដើរលេងកំសាន្ត ខណ:ពេលដែលខេត្តសៀមរាប កំពុងតុបតែងលម្អសម្រាប់ឆ្លងឆ្នាំសកលនាពេលខាងមុខ !

សមាជិកសហគមន៍ទេសចរណ៍នៅជនបទ បានទទួលការបណ្តុះបណ្តាលជំនាញ !

សមាជិកសហគមន៍ទេសចរណ៍នៅជនបទ បានទទួលការបណ្តុះបណ្តាលជំនាញ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.