Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សមាជិកសហគមន៍ទេសចរណ៍នៅជនបទ បានទទួលការបណ្តុះបណ្តាលជំនាញ !

ដោយ Pothe Thun
26/12/2021
នៅក្នុង ព័ត៌មានជាតិទូទៅ
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ទេសចរណ៍គឺជាវិស័យមួយដ៏សំខាន់ ដែលត្រូវបានឈរលើខ្សែបន្ទាត់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋានផងដែរ។ វិស័យនេះ បានផ្តល់ឱកាសការងារធ្វើដល់ប្រជាពលរដ្ឋទាំងប្រយោលផង និងដោយផ្ទាល់ផងដែរ ក៏ប៉ុន្តែអ្វីដែលអាចធានាបាននូវនិរន្តរភាពចំណូលសេដ្ឋកិច្ចតាមរយៈនៃវិស័យនេះ គឺចំណេះជំនាញពិតប្រាកដ។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន បានលើកឡើងយ៉ាងដូច្នេះនារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ នៅភ្នំចង្រ្កានរយ ស្រុកវារិន នៃខេត្តសៀមរាប ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលជំនាញសហគ្រិនភាព ការគ្រប់គ្រងសហគមន៍ ជំនាញទេសចរណ៍ បដិសណ្ឋារកិច្ច និងជំនាញចម្អិនម្ហូបអាហារ។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ រួមមានសិក្ខាកាម៦៥នាក់ មកពីសហគមន៍ទេសចរណ៍ជនបទចំនួន៥ ៖ សហគមន៍អេកូទេសចរណ៍-ចាន់សត្បូង ចាន់សជើង សហគមន៍អេកូទេសចរណ៍-ទឹកជប់ខ្នារពោធិ៍ នៃស្រុកសូទ្រនិគម សហគមន៍ទេសចរណ៍ធម្មជាតិ-ត្រាវកុដិ នៃស្រុកប្រាសាទបាគង និងសហគមន៍ទេសចរណ៍ធម្មជាតិ-ចង្ក្រានរយ នៃស្រុកវារិន្ទ។
ការផ្តាំផ្ញើរបស់គណៈអធិបតី គឺសំដៅឲ្យប្រជាសហគមន៍ដែលបានទទួលយកការបណ្តុះបណ្តាលនេះ យកចំណេះជំនាញទៅប្រើប្រាស់ ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម គុណភាពផលិតផលទេសចរណ៍ បង្កើនទំនុកចិត្តដល់ភ្ញៀវ ស្របពេលដែលខេត្តសៀមរាប ទាញយកបានមកវិញ នូវចរន្តភ្ញៀវទេសចរផ្ទៃក្នុងជាបណ្តើរៗហើយនោះ។ ជោគជ័យនិងវឌ្ឍនភាពសហគមន៍ គឺអាស្រ័យទៅលើការងារគ្រប់គ្រង បដិសណ្ឋារកិច្ច សេវាល្អ ម្ហូបអាហារមានរសជាតិឆ្ងាញ់ មានអនាម័យ តម្លៃសមរម្យ ទាំងអស់នេះ រួមគ្នាបង្កើតបាននូវភាពទាក់ទាញ ហើយភ្ញៀវដែលបានមកម្តងហើយ គឺចង់មកម្តងទៀត ហើយតាមរយៈនៃសម្បទាសេវាល្អនេះ ការផ្សព្វផ្សាយនិងកើតមានដោយស្វ័យប្រវត្តិ ចេញពីការវាយម្លៃរបស់អតិថិជនជាភ្ញៀវ យ៉ាងពិតប្រាកដ។

បង្ហាញនូវក្តីសោមនស្ស កក់ក្តៅ ចំពោះការផ្តល់បណ្តុះបណ្តាលនេះ ដែលសមាជិកសហគមន៍ទែសចរណ៍នៅជនបទ ទើបបានទទួលជាលើកដំបូងនេះ តំណាងសិក្ខាកាម ( លោកស្រី ឈឿន សុឌី ) ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិចង្ក្រានរយ បានលើកឡើងដោយក្តីរំភើបយ៉ាងដូច្នេះថា៖ គ្មានអ្វីក្រៅពីការដឹងគុណ និងយកចំណេះដឹងនេះ ទៅប្រើប្រាស់ឲ្យមានប្រយោជន៍ ចម្រើនលូតលាស់ក្នុងសហគមន៍ និងត្រៀមទទួលភ្ញៀវឲ្យបានល្អបំផុតនៅពេលខាងមុខនេះ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

27/01/2026

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្ត ឧបត្ថម្ភថវិកាដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយសហគ្រិនខ្មែរ។ សូមបញ្ជាក់ដែរថា៖ ក្រសួងទេសចរណ៍ បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយសហគ្រិនខ្មែរ នាចុងខែសីហាឆ្នាំ២០២១ ដោយផ្តោតទៅលើគម្រោងជម្រុញចលនាទេសចរណ៍ផ្ទៃក្នុង និងលើកកម្ពស់សកម្មភាពទេសចរណ៍សហគមន៍ ក្នុងបរិបទកូវីដ-១៩ ក្នុងនោះគឺការរុញច្រានចលនាទេសចរណ៍ ទៅកាន់តំបន់សហគមន៍សំខាន់ៗចំនួន៥ មាននៅសៀមរាប បាត់ដំបង និងពោធិសាត់។ វគ្គបណ្តុះបណ្តាលនេះ គឺជាសកម្មភាពសំខាន់របស់គម្រោង ជាមួយនិងការផ្សព្វផ្សាយអំពីតំបន់សហគមន៍ផងដែរ ក្រោមកិច្ចសហការជាមួយវិស័យឯកជន៕

អត្ថបទ និង រូបភាព ៖ លោក ងិន គឹមឡេង

Tags: ចង្ក្រានរយតំបន់សហគមន៍ព្រៃឈើ និងអេកូទេសចរណ៍ចង្ក្រានរយទេសចរណ៍ទេសចរណ៍ធម្មជាតិ-ចង្ក្រានរយវគ្គបណ្តុះបណ្តាលសមាជិកសហគមន៍ទេសចរណ៍ឯកឧត្តម តុប សុភ័ក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាប ជំរុញនិងលើកទឹកចិត្តដល់បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ទាំងអស់ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងត្រូវគោរពតាមវិន័យ លក្ខខណ្ឌកំណត់

អភិបាលខេត្តសៀមរាប ជំរុញនិងលើកទឹកចិត្តដល់បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ទាំងអស់ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងត្រូវគោរពតាមវិន័យ លក្ខខណ្ឌកំណត់

រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយពីសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ-១៩ និងជួយជនរងគ្រោះ ក្នុងភូមិសាស្ត្រ ខេត្តសៀមរាប !

រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយពីសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ-១៩ និងជួយជនរងគ្រោះ ក្នុងភូមិសាស្ត្រ ខេត្តសៀមរាប !

រដ្ឋសភាបន្តសម័យប្រជុំនៅព្រឹកថ្ងៃ២៩ធ្នូខាងមុខ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម

រដ្ឋសភាបន្តសម័យប្រជុំនៅព្រឹកថ្ងៃ២៩ធ្នូខាងមុខ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.