Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយពីសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ-១៩ និងជួយជនរងគ្រោះ ក្នុងភូមិសាស្ត្រ ខេត្តសៀមរាប !

ដោយ Pothe Thun
27/12/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ នៅសាលាខេត្តសៀមរាបមរាប បានទទួលអំណោយពីសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងមន្ត្រីសាលាខេត្ត។ ម្ចាស់អំណោយមាន ឯកឧត្តម សួន រិនឌី អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងឯកឧត្តមសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគកម្ពុជា និងជាប្រធានសមាគមសហព័ន្ធអភវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា បានចាត់តំណាងរបស់ឯកឧត្តម នាំយកមកប្រគល់ជូនដល់រដ្ឋបាលខេត្តសៀមរាប ក្នុងគោលបំណងបន្តចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវិដ-១៩ និងចែកជូនប្រជាពលរដ្ឋខ្វះខាត និងរងគ្រោះផ្សេងៗ ជាមួយរដ្ឋបាលខេត្តសៀមរាប ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ក្នុងប្រសាសន៍ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប លើកឡើងថា បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបើកប្រទេសឡើងវិញ ខេត្តសៀមរាប បានបង្ហាញនូវសកម្មភាពសេដ្ឋកិច្ច និងវិស័យទេសចរណ៍របស់ខ្លួនរស់ឡើងវិញជាបណ្ដើរៗ។ ទន្ទឹមនោះ រដ្ឋបាលខេត្ត ក៏នៅតែបន្តណែនាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងក្រុមហ៊ុនឯកជននានាក្នុងខេត្ត ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ជានិច្ច ព្រោះជំងឺកូវីដ-១៩ នៅតែបន្តគម្រាមគំហែងដល់ពិភពលោក និងប្រទេសកម្ពុជានៅឡើយទេ ដូចនេះរដ្ឋបាលខេត្តនៅតែបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺនេះយ៉ាងសកម្មដដែល ។

តាមរបាយការណ៍របស់រដ្ឋបាលខេត្ត បង្ហាញថា អំណោយ ដែលទទួលបាននេះ នឹងបន្តយកទៅដាក់សម្រាប់ប្រើប្រាស់ នៅតាមមណ្ឌលចត្តាឡីស័ក និង ប្រជាពលរដ្ឋខ្វះខាតជីវភាព ដោយសារគ្រោះហន្តរាយផ្សេងក្នុងខេត្ត ជាពិសេសនៅតាមក្រុង ស្រុក ។
ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម សួន រិនឌី អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងឯកឧត្តមសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគម ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន និងសមាគម ជាការបង្ហាញពីវប្បធម៌ចែករំលែកជូនប្រជាពលរដ្ឋខ្វះខាត និងរងគ្រោះ ដែលជាកាយវិការមនុស្សធម៌ សម្រាប់សង្គមជាតិ។
គួរជម្រាបថា អំណោយដែលរដ្ឋបាលខេត្តទទួលបាននាពេលនេះរួមមាន អង្ករ ៥០០គ.ក, មីជាតិ៥០កេស, ទឹកស៊ីអុីវ និងទឹកត្រី ៣០០យូរ, ត្រីខ ៥០០កំប៉ុង, ទឹកបរិសុទ្ធ ៥០កេស, ជែលលាងសម្អាតដៃ ៩កេស និងទឹកថ្នាំសម្លាប់មេរោគ ព្រមទាំងម៉ាស៊ីនបាញ់សម្លាប់មេរោគចំនួន ១គ្រឿង៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោកសេង ផល្លី

កែសម្រួលដោយ លីវ សុខុន!!!

Tags: រដ្ឋបាល​ខេត្ត​សៀមរាបអំណោយក្នុងវិបត្តិជំងឺកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋសភាបន្តសម័យប្រជុំនៅព្រឹកថ្ងៃ២៩ធ្នូខាងមុខ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម

រដ្ឋសភាបន្តសម័យប្រជុំនៅព្រឹកថ្ងៃ២៩ធ្នូខាងមុខ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម

លោកយាយចាស់ជរាគ្មាទីពឹងម្នាក់នៅស្រុកជីក្រែង ទទួលផ្ទះមនុស្សធម៌ទី៧៨ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

លោកយាយចាស់ជរាគ្មាទីពឹងម្នាក់នៅស្រុកជីក្រែង ទទួលផ្ទះមនុស្សធម៌ទី៧៨ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

កិច្ចប្រជុំក្រុមប្រឹក្សានិងគណ:កម្មាធិការប្រតិបត្តិ របស់សមាគមក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២១ 

កិច្ចប្រជុំក្រុមប្រឹក្សានិងគណ:កម្មាធិការប្រតិបត្តិ របស់សមាគមក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២១ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.