Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំក្រុមប្រឹក្សានិងគណ:កម្មាធិការប្រតិបត្តិ របស់សមាគមក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២១ 

ដោយ Pothe Thun
27/12/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅក្នុងកិច្ចប្រជុំរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប អណត្តិទី៣ ឆ្នាំ២០២១ បានបញ្ចេញឲ្យដឹងថា ខេត្តសៀមរាបត្រូវបានជ្រើសរើសជាដៃគូ អនុវត្តគម្រោងដោយឡែកមួយ (២០២១-២០២៦) មានឈ្មោះថា ភាពជាដៃគូសម្រាប់គំនិតច្នៃប្រឌិត លើការដឹកនាំរបស់ស្រ្តី នៅមូលដ្ឋាន !

នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប ដោយមានកិច្ចសហការពីរដ្ឋបាលខេត្ត និងមន្រ្តីពាក់ព័ន្ធ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សា និងគណ:កម្មាធិការប្រតិបត្តិ របស់សមាគមក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២១ ក្រោមការចូលរួមដោយប្រធានសាខាសមាគមថ្នាក់ក្រុង-ស្រុកទាំង១២។ លោក សាមឡន ប្រធានក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប បានបង្ហាញអំពីគោលបំណង នៃកិច្ចប្រជុំនេះថា គឺដើម្បីពិនិត្យអនុម័តលទ្ធផលការងារ និងរបាយការណ៍ហិរញវត្ថុឆ្នាំ២០២១ ក៏ត្រូវបានពិនិត្យអនុម័តផងដែរ ផែនការសកម្មភាព និងថវិកាឆ្នាំ២០២២ ព្រមទាំងស្វែងរកប្រសិទ្ធភាពនៃការគាំទ្រ និងលើកទិសដៅសកម្មភាព អនុវត្តបន្តឆ្នាំ២០២២ ខាងមុខ។

ក្នុងមតិចូលរួមរបស់លោក គៀង សេងគី អនុប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា៖ សម្ព័ន្ធភាពជាតិ បានទទួលការគាំទ្រថវិកាមកពីរដ្ឋាភិបាល ប្រទេសកាណាដា តាមរយ:សហព័ន្ធទីក្រុង នៃប្រទេសកាណាដា ដើម្បីអនុវត្តលើគម្រោងមួយ រយ:ពេល៦ឆ្នាំ ( ២០២១-២០២៦ ) ដែលមានឈ្មោះថា ( ភាពជាដៃគូសម្រាប់ គំនិតច្នៃប្រឌិតរបស់ទីក្រុង លើការដឹកនាំរបស់ស្រ្តី )។ ចុងខែតុលា ឆ្នាំ២០២១កន្លងទៅនេះ ខេត្តសៀមរាប កែប កំពត កំពង់ឆ្នាំង និងខេត្តព្រៃវែង ត្រូវបានជ្រើសរើសជាដៃគូ ក្នុងការអនុវត្តគម្រោងនេះនៅមូលដ្ឋាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបានវាយតម្លៃខ្ពស់ផងដែរ ចំពោះការខិតខំប្រឹងប្រែង ជំនះរាល់ការលំបាករបស់ទីប្រឹក្សា និងថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប ក្នុងការអនុវត្តសកម្មភាពស្របតាមលក្ខន្តិក: ដែលបានតំកល់ទុកនៅក្រសួងមហាផ្ទៃ ដើម្បីបំរើសមាជិករបស់ខ្លួនក្នុងឆ្នាំ២០២១កន្លងមក បើទោះជាត្រូវបានជួបបញ្ហាវិបត្តិកូវីដ-១៩ យ៉ាងណាក៏ដោយ។

ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បញ្ជាក់ថា៖ តាមរយ:នៃកិច្ចប្រជុំនេះ បានឆ្លុះបញ្ជាំងឲ្យឃើញអំពីការអនុវត្តយ៉ាងត្រឹមត្រូវនូវលក្ខន្តិក:របស់សមាគម ដែលជានីតិបុគ្គល តំណាងឲ្យសម្លេង និងជាអ្នកការពារផលប្រយោជន៍ក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ក្នុងខេត្តសៀមរាប ព្រមទាំងជាអ្នកអភិវឌ្ឍសមត្ថភាព និងបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម ដែលនេះគឺជាចំណែកនៃការលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាជន លើអភិបាលកិច្ច តាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។

រាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ថា សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាដៃគូដ៏មានសារសំខាន់ ក្នុងដំណើរការរៀបចំ និងអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការកន្លងមក និងត្រូវបន្តចូលរួមកាន់តែសកម្មថែមទៀត ក្នុងដំណើរការរៀបចំ និងអនុវត្តកម្មវិធីជាតិ ដំណាក់កាលទី២ រយ:ពេល១០ឆ្នាំ ( ២០២១-២០៣០ ) ជម្រុញបន្ថែមការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលជាដំណាក់កាលធ្វើទំនើបកម្មប្រព័ន្ធ រចនាសម្ព័ន្ធ និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

តាមរយ:នៃកិច្ចប្រជុំនេះ ក៏បានឲ្យដឹងដែរថា៖ បច្ចុប្បន្ននេះ សមាគមអាជ្ញាធរមូលដ្ឋានពិភពលោកមានបណ្តាប្រទេសចំនួន១១៥ ជាសមាជិក ក្នុងនោះសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាននៃព្រះរាជាណាចក្រកម្ពុជា បានស្ថិតនៅជាសមាជិករបស់សមាគមពិភពលោកនេះដែរ។ ក៏ជាការកត់សម្គាល់ផងដែរ គឺនៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ានទាំង១០ មានតែប្រទេសចំនួន៥ ប៉ុណ្ណោះ ដែលមានសមាគមអាជ្ញាធរមូលដ្ឋាន ក្នុងនោះរួមមាន ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន វៀតណាម និងប្រទេសកម្ពុជា៕

អត្ថបទ និងរូបភាព: លោកងិន គីមឡេង កែសម្រួលដោយ លីវ សុខុន!!!

Tags: សមាគមក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វត្តចំនួន៣ក្នុងក្រុងសៀមរាប បានប័ណ្ណសរសើរប្រតិបត្តិមេត្រីភាពបរិស្ថាន ពីក្រសួងបរិស្ថាន

វត្តចំនួន៣ក្នុងក្រុងសៀមរាប បានប័ណ្ណសរសើរប្រតិបត្តិមេត្រីភាពបរិស្ថាន ពីក្រសួងបរិស្ថាន

គម្រោងទីក្រុងឆ្លាតវៃសៀមរាបជំហានទី២ នឹងចាប់ផ្ដើមខែមេសា ឆ្នាំ២០២២ បន្ទាប់ពីការសិក្សាទិន្នន័យបានបញ្ចប់

គម្រោងទីក្រុងឆ្លាតវៃសៀមរាបជំហានទី២ នឹងចាប់ផ្ដើមខែមេសា ឆ្នាំ២០២២ បន្ទាប់ពីការសិក្សាទិន្នន័យបានបញ្ចប់

រមណីយដ្ឋានទេសចរណ៍ធម្មជាតិ មួយកន្លែងនៅជើងភ្នំគូលេន ក្នុងស្រុកស្វាយលើ កំពុងមានការទាក់ទាញអ្នកទេសចរ 

រមណីយដ្ឋានទេសចរណ៍ធម្មជាតិ មួយកន្លែងនៅជើងភ្នំគូលេន ក្នុងស្រុកស្វាយលើ កំពុងមានការទាក់ទាញអ្នកទេសចរ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.