Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គម្រោងទីក្រុងឆ្លាតវៃសៀមរាបជំហានទី២ នឹងចាប់ផ្ដើមខែមេសា ឆ្នាំ២០២២ បន្ទាប់ពីការសិក្សាទិន្នន័យបានបញ្ចប់

ដោយ Pothe Thun
28/12/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
79
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សេចក្ដីព្រាងផែនការមេចង្អុលផ្លូវ ដែលជាការសិក្សាមូលដ្ឋាន សម្រាប់បង្កើតទីក្រុងឆ្លាតវៃសៀមរាប បានមកដល់ដំណាក់កាលចុងក្រោយហើយ ទន្ទឹមនោះគ្រោងបន្ទាប់ដែលជាជំហានទី២ គ្រោងនឹងអនុវត្តន៍នៅខែមេសា ឆ្នាំ២០២២ នេះបើតាមកិច្ចប្រជុំពិភាក្សា និងអនុម័ត ក្រោមវត្តមានឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប អ្នកតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA និងទីប្រឹក្សា និងជាអ្នកតំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននិងទេសចរណ៍ ហៅកាត់ថា MLIT ព្រមទាំងមានការចូលរួមដោយក្រុមអ្នកជំនាញ និងមន្ទីរ អង្គភាពពាក់ព័ន្ធរបស់ភាគីទាំងពីរ តាមរយៈកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ទៀ សីហា លើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋបាលខេត្ត និងភាគីជប៉ុន រយៈពេលជិត២ឆ្នាំកន្លងមកនេះ ក្រុមការងារជំនាញរបស់ក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្ត របស់កម្ពុជា ក៏ដូចជាក្រុមការងាររបស់ JICA បានសិក្សាលើការងារបច្ចេកទេស និងប្រមូលទិន្នន័យ ដែលឈានសម្រេចបាននូវលទ្ធផលដ៏គួរជាទីមោទននេះ។ ទន្ទឹមនោះ ក្រោមការគាំទ្រ ពី MLIT របស់ប្រទេសជប៉ុន ក្រុមអ្នកជំនាញ បាននិងកំពុងសិក្សាលើគម្រោង SMART JAMP ដែលជាមជ្ឈមណ្ឌលរក្សាទិន្នន័យអំពីទីក្រុងឆ្លាតវៃ ដើម្បីធ្វើការបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព រួមនិងគម្រោងឆ្លាតវៃដទៃទៀតផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លើកឡើងក្នុងឱកាសនោះ លោកស្រី អាសុកា សុកាបូអ៊ីគី (Asuka Suboike) អ្នកតំណាង JICA គូសបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ គឺជាកិច្ចប្រជុំរបស់គណៈកម្មាធិការទីក្រុងវៃឆ្លាតលើកទី៦ នៃគម្រោងទីក្រុងវៃឆ្លាតខេត្តសៀមរាប របស់JICA និងជាកិច្ចប្រជុំរួម លើកទី២ របស់គណៈកម្មាធិការ នៃគម្រោង SMART JAMP របស់ MLIT ប្រទេសជប៉ុន។ កិច្ចប្រជុំនេះដែរ នឹងសុំការអនុម័តពីឯកឧត្តមអភិបាលខេត្ត លើផែនទីចង្អុលផ្លូវទីក្រុងឆ្លាតវៃសៀមរាប ដែលបានមកដល់ដំណាក់កាលចុងក្រោយ ហើយគម្រោងសិក្សាជាមូលដ្ឋាននេះ ក៏នឹងត្រូវបញ្ចប់នៅក្នុងមីនា ឆ្នាំ២០២២ ដែលជំនួសមកវិញនូវគម្រោងទី២ ដែលជាកិច្ចសហប្រតិបត្តិការបច្ចេកទេស ដែលឯកឧត្តម បានចុះហត្ថលេខាបន្តគម្រោងជាមួយអ្នកតំណាង JICA កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ។

បន្ទាប់ពីស្ដាប់ការធ្វើបទបង្ហាញ របស់ក្រុមអ្ងកជំនាញ របស់JICA រួចមក ឯកឧត្តម ទៀ សីហា បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ JICA និង MLIT ដែលតែងតែយកចិត្តទុកជំរុញឱ្យក្រុងសៀមរាបក្លាយជាទីក្រុងឆ្លាតវៃនាពេលអនាគត ជាមួយនោះគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់ខេត្តសៀមរាប នឹងជាសមិទ្ធផលជួយពន្លឿនការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងខេត្ត ឱ្យកាន់តែឆាប់រហ័សនាពេលអនាគត។

គួរជម្រាបថា គម្រោងទីក្រុងឆ្លាតវៃសៀមរាប មានទិសដៅឆ្ពោះទៅបង្កើតទីក្រុងប្រកបដោយចីរភាពមួយ ដែលមានផាសុខភាពខ្ពស់ សម្រាប់ប្រជាពលរដ្ឋ និងទីក្រុងដ៏ទាក់ទាញ ដែលទទួលបានការពេញចិត្តខ្លាំងពីភ្ញៀវទេសចរជាមួយនឹងមោទនភាពនៃទីក្រុងបេតិកភណ្ឌ និងទេសចរណ៍អន្តរជាតិ។

អត្ថបទ : សេង ផល្លី
រូបភាព : វី សុវត្ត

Tags: គម្រោងទីក្រុងឆ្លាតវៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រមណីយដ្ឋានទេសចរណ៍ធម្មជាតិ មួយកន្លែងនៅជើងភ្នំគូលេន ក្នុងស្រុកស្វាយលើ កំពុងមានការទាក់ទាញអ្នកទេសចរ 

រមណីយដ្ឋានទេសចរណ៍ធម្មជាតិ មួយកន្លែងនៅជើងភ្នំគូលេន ក្នុងស្រុកស្វាយលើ កំពុងមានការទាក់ទាញអ្នកទេសចរ 

សារមន្ទីរ ព្រះមហាវិមលធម្ម ពិន សែម រាជបូណ៌ នឹងតម្កល់បុរាណវត្ថុមរតកបុព្វបុរសខ្មែរ 

សារមន្ទីរ ព្រះមហាវិមលធម្ម ពិន សែម រាជបូណ៌ នឹងតម្កល់បុរាណវត្ថុមរតកបុព្វបុរសខ្មែរ 

ឯកអគ្គរដ្ឋទូតឡាវចប់អាណត្តិ អរគុណកម្ពុជាដែលបានជួយគំាទ្រប្រទេសឡាវ នៅគ្រប់កាលៈទេសៈ

ឯកអគ្គរដ្ឋទូតឡាវចប់អាណត្តិ អរគុណកម្ពុជាដែលបានជួយគំាទ្រប្រទេសឡាវ នៅគ្រប់កាលៈទេសៈ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.