Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រមណីយដ្ឋានទេសចរណ៍ធម្មជាតិ មួយកន្លែងនៅជើងភ្នំគូលេន ក្នុងស្រុកស្វាយលើ កំពុងមានការទាក់ទាញអ្នកទេសចរ 

ដោយ Pothe Thun
28/12/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 ខណ:ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបើកប្រទេសឲ្យដំណើរការលើគ្រប់វិស័យ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចឡើងវិញ កាលពីពេលថ្មីៗកន្លងមកនេះ គេសង្កេតឃើញវិស័យទេសចរណ៍បានត្រៀមខ្លួនបម្រើសេវាកម្មយ៉ាងល្អប្រសើរ និងមានភាពទាក់ទាញ។ រមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយកន្លែង ស្ថិតនៅខាងកើតជាប់ជើងភ្នំគូលេន ក្នុងស្រុកស្វាយលើ កំពុងមានការទាក់ទាញអ្នកទេសចរទៅទស្សនា និងសំរាកកំសាន្ដទាំងថ្ងៃទាំងយប់ ខណ: ដែលកន្លែងនោះ មានការរៀបចំដោយទេសភាពធម្មជាតិពិតៗ ជាពិសេសមានការបោះតង់ អមដោយទេសភាពព្រៃភ្នំ ពើងថ្ម ពើងភ្នំ និងគំនូរពីបុរាណ។កន្លែងទេសចរណ៍នោះ មានឈ្មោះថា សួនផ្កាធិស័ក្ដិ ស្ថិតនៅភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ មានចំង៉ាយប្រមាណ៧០គីឡូម៉ែត្រពីខេត្ដសៀមរាប។

លោក ប៉ែន រតនា អ្នកគ្រប់គ្រងសួនផ្កាធិស័ក្ដិ បានឱ្យដឹងកាលពីថ្ងៃទី២៧ ខែធ្នូនេះថា ដោយមើលឃើញពីសក្តានុពលរបស់ភ្នំគូលែន មានលក្ខណ:អំណោយផលនេះ ម្ចាស់សួនផ្កាលោកឈ្មោះ សៀក គឹមសាត បានបង្កើតតំបន់ទេសចរណ៍នេះឡើង ក្នុងគោលបំណងជួយលើកស្ទួយវិស័យទេសចរណ៍នៅក្នុងស្រុក តាមការណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេសធ្វើយ៉ាងណាជួយផ្ដល់ការងារឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន មានប្រាក់ចំណូលក្នុងគ្រួសារ។ លោកបានបន្ដថា ទៅកន្លែងនោះ មានសួនផ្កា មានកញ្ចុះម្លប់ឬស្សី សម្រាប់ការអង្គុយកំសាន្ដ មានកន្លែងបោះតង់រាប់រយតង់ បោះតង់ជាលកល្ខណ:គ្រួសារ មានរីសតតង់លំដាប់ផ្កាយ៥ នៅជាប់លើជើងភ្នំគូលេន ប្រកបដោយផាសុកភាព មានការជិះកង់ហាត់ប្រាណទៅលេងពើងគំនូរទីនោះផងដែរ។ ជាមួយគ្នានោះដែរ កន្លែងទេសចរណ៍នេះ មានលក្ខណ:ជាធម្មជាតិសម្បូរទៅដោយព្រៃភ្នំក្រំថ្មបែបធម្មជាតិ មានប្រាង្គប្រាសាទ ចម្លាក់សិលា ដូចជាចម្លាក់ពើងថ្ម និងបុរាណដ្ឋានដ៏ច្រើនកន្លែង មានស្ទឹងប្រវត្តិសាស្ត្រ មានពយភ្នំដែលកើតឡើងពីធម្មជាតិ ទេសភាពនៅលើគិរីបុព្វតាដ៏ស្រស់ត្រកាល ជាពិសេសអ្នកទេសចរអាចស្នាក់កំសាន្ដនៅក្នុងរីសតតង់តាមជើងភ្នំគូលេន ហើយបន្ដទៅទស្សនាទឹកធ្លាក់លើភ្នំគូលេន ជិះកង់ទៅលេងពើងគំនូរ និងប្រាសាទបុរាណជាច្រើនទៀតនៅឧទ្យានជាតិភ្នំគូលេននេះ។ លោកបានបន្ដទៀតថា ទីនោះអ្នកទេសចរគ្រប់វ័យអាចទៅកំសាន្ដនៅទីនោះ បានសប្បាយរីករាយ និងផាសុខភាពផងដែរ។

លោក ប៉ែន រតនា បានឱ្យដឹងដែរថា កន្លែងទេសចរដ៏ស្រស់ស្អាតនេះ បានរៀបចំឡើងជាងមួយឆ្នាំមកហើយ ដោយមានទាំងភោជនីយដ្ឋានផងដែរ ប៉ុន្ដែទើបបើកដំណើរការជាងមួយខែប៉ុណ្ណោះ។ ការរៀបចំតំបន់ទេសចរណ៍ស្រស់ស្អាតនេះ នៅលើផ្ទៃដី ចំនួន៣០ហិកតា ក្នុងចំណោមផ្ទៃដីសរុប ៦០ហិកតា ជាប់នឹងជើងភ្នំគូលេន។ លោកបានបន្ថែមថា កន្លែងទេសចរណ៍នេះ លោកនឹងបន្ដរៀបចំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យមានការពេញចិត្ដពីអ្នកទេសចរ ដែលទៅកំសាន្ដ ខណ:ដែលតំបន់ទេសចរណ៍ ដ៏ស្រស់ស្អាតនោះ ត្រូវបានចំណាយរាប់លានដុល្លា ដើម្បីធ្វើឱ្យតំបន់នោះក្លាយជាទេសចរទាក់ទាញពិតៗគ្រប់រដូវកាល។លោកបានអំពាវនាវ ដល់អ្នកទេសចរ ទៅទស្សនាទេសភាព ព្រមទាំងសម្រាកកំសាន្ដនៅសួនផ្កាជើងភ្នំគូលេននេះ នាឱកាសពិធីឆ្លងឆ្នាំ២០២១នេះ ដើម្បីជាការគាំទ្រដល់តំបន់ទេសចរណ៍ធម្មជាតិ ដែលបានរៀបចំដោយពលរដ្ឋខ្មែរ។ សូមជម្រាបថា កន្លងមក ក្រសួងទេសចរណ៍ ណែនាំឱ្យស្ថាប័នពាក់ព័ន្ធ មានការឱ្យរៀបចំតំបន់ភ្នំគូលែន ខេត្តសៀមរាប ទៅជា«តំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិ» និង«ទេសចរណ៍បែបផ្សងព្រេង»ផងដែរ។ ជាមួយគ្នានោះ ក្រសួង ក៏បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធរួមគ្នាបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែម សម្រាប់ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ ដូចជាការរៀបចំ ច្នៃប្រឌិត និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ថ្មី នៅភ្នំគូលែននេះ ស្របតាមស្ដង់ដាជាតិ និងអន្តរជាតិ ខណ:ដែលភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប ពួកគេក៏ត្រូវការផលិតផលទេសចរណ៍ផ្សេងៗទៀតក្រៅពីប្រាសាទអង្គរវត្ត ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!!

Tags: ជើងភ្នំគូលេនរមណីយដ្ឋានទេសចរណ៍ធម្មជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សារមន្ទីរ ព្រះមហាវិមលធម្ម ពិន សែម រាជបូណ៌ នឹងតម្កល់បុរាណវត្ថុមរតកបុព្វបុរសខ្មែរ 

សារមន្ទីរ ព្រះមហាវិមលធម្ម ពិន សែម រាជបូណ៌ នឹងតម្កល់បុរាណវត្ថុមរតកបុព្វបុរសខ្មែរ 

ឯកអគ្គរដ្ឋទូតឡាវចប់អាណត្តិ អរគុណកម្ពុជាដែលបានជួយគំាទ្រប្រទេសឡាវ នៅគ្រប់កាលៈទេសៈ

ឯកអគ្គរដ្ឋទូតឡាវចប់អាណត្តិ អរគុណកម្ពុជាដែលបានជួយគំាទ្រប្រទេសឡាវ នៅគ្រប់កាលៈទេសៈ

កម្មវិធីសុវត្ថិភាព និងយុត្តិធម៌ នឹងជួយជម្រុញឲ្យពលករទេសន្តរប្រវេសន៍ ទទួលបានការការពារកាន់តែប្រសើរ

កម្មវិធីសុវត្ថិភាព និងយុត្តិធម៌ នឹងជួយជម្រុញឲ្យពលករទេសន្តរប្រវេសន៍ ទទួលបានការការពារកាន់តែប្រសើរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.