Saturday, April 25, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កម្មវិធីសុវត្ថិភាព និងយុត្តិធម៌ នឹងជួយជម្រុញឲ្យពលករទេសន្តរប្រវេសន៍ ទទួលបានការការពារកាន់តែប្រសើរ

ដោយ Pothe Thun
28/12/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កម្មវិធីសុវត្ថិភាព និងយុត្តិធម៌ នឹងជួយជម្រុញឲ្យពលករទេសន្តរប្រវេសន៍ ទទួលបានការការពារកាន់តែប្រសើរ
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប វាយតម្លៃថា កម្មវិធីសុវត្ថិភាព និងយុត្តិធម៌ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ Spotlight សម្រាប់ការសម្រេចសិទ្ធិ និងឱកាសដល់ពលករទេសន្តរប្រវេសន៍ ជាស្រ្តីក្នុងតំបន់អាស៊ាន គឺជាកម្មវត្ថុតែមួយ ដែលខេត្តសៀមរាប បាន និងកំពុងអនុវត្ត តាមរយៈនៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចិរភាព។

នៅក្នុងកិច្ចប្រជុំរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការខេត្តសៀមរាប ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រចាំឆ្នាំ២០២១ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នៅសាលាខេត្តនោះ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធាននៃកិច្ចប្រជុំនេះ បានសម្រេចទទួលយកនូវកិច្ចសហការអនុវត្ត ( កម្មវិធីសុវត្ថិភាព និងយុត្តិធម៌ ) ដោយផ្អែកតាមការលើកសំណើរដោយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កម្មវិធីនេះ គ្រោងនឹងចាប់ផ្តើមអនុវត្តពីពាក់កណ្តាលឆ្នាំ២០២២ខាងមុខនេះតទៅ លើបណ្តាស្រុកជាគោលដៅចំនួន៤ រួមមាន ស្រុកស្រីស្នំ ក្រឡាញ់ អង្គរជុំ និងស្រុកពួក ដោយផ្តោតសំខាន់ជាដំបូង គឺការបណ្តុះបណ្តាលគ្រូបង្គោល។ គោលដៅរបស់កម្មវិធីនេះ គឺពលករទេសន្តរប្រវេសន៍ជាស្រ្តី នឹងទទួលបាននូវការការពារកាន់តែប្រសើរអំពីក្របខ័ណ្ឌអភិបាលកិច្ច ទេសន្តរប្រវេសន៍ការងារ ដែលឆ្លើយតបចំពោះយេនឌ័រ កាត់បន្ថយនូវភាពរងគ្រោះដោយអំពើហឹង្សា និងការជួញដូរមនុស្ស ហើយពួកគេនឹងទទួលបានប្រយោជន៍ ពីការផ្តល់សេវាដែលមានគុណភាព ឆ្លើយតប និងមានការសម្របសម្រួលដ៏ល្អផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជារួម កម្មវីធីសុវត្ថិភាព និងយុត្តិធម៌ គឺឆ្ពោះទៅសម្រេចឲ្យបាន នូវសិទ្ធិនិងឱកាសរបស់ពលករទេសន្តរប្រវេសន៍ជាស្រ្តី នៅក្នុងតំបន់អាស៊ាន ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ Spotlight ដើម្បីលុបបំបាត់អំពើហឹង្សាលើស្រ្តី និងក្មេងស្រី ហើយក៏ជាគំនិតផ្តួចផ្តើមសកលអនុវត្តច្រើនឆ្នាំ រវាងសហភាពអ៊ឺរ៉ុប និងអង្គការសហប្រជាជាតិ។ កម្មវិធីនេះ ក៏ត្រូវបានធ្វើឡើងតាមរយៈភាពជាដៃគូ រវាង ILO និង UN Women រួមទាំងមានកិច្ចសហការផងដែរពី UNODC ក្នុងគោលដៅរួម ដើម្បីធានាថា ទេសន្តរប្រវេសន៍ការងារ បានផ្តល់នូវសុវត្ថិភាព និងយុត្តិធម៌ដល់ស្រ្តីគ្រប់រូប ក្នុងតំបន់អាស៊ាន។

សារបាននៃកម្មវិធីនេះ បានបង្ហាញថា ទេសន្តរប្រវេសន៍ការងារអន្តរជាតិមានការកើនឡើងជាបន្តបន្ទាប់ ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ក្នុងចំណោមជនទេសន្តរប្រវេសន៍ ១០ លាននាក់ ជិតពាក់កណ្តាលគឺជាស្រ្តី។ នៅក្នុងវដ្តនៃការធ្វើទេសន្តរប្រវេសន៍ ពលករទេសន្តរប្រវេសន៍ជាស្រ្តី ប្រឈមនឹងអំពើហឹង្សា ការជួញដូរមនុស្ស និងការរើសអើង មិនឲ្យទទួលបានការជ្រើសរើសធ្វើជាពលករដោយយុត្តិធម៌ និងការងារសមរម្យ ពួកគេមានឱកាសតិចតួចប៉ុណ្ណោះ ក្នុងការទទួលបានសេវាការពារ និងគាំទ្រ។

លោកស្រីប្រធានកិច្ចប្រជុំ វាយតម្លៃថា កិច្ចសហការអនុវត្តកម្មវិធីនេះ គឺស្របទៅនឹងទិសដៅដែលបានដាក់ចេញ ដោយលេខាធិការដ្ឋាន នៃគណៈកម្មាធិការខេត្តសៀមរាបប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បន្តពង្រឹងកិច្ចសហការឲ្យបានទូលំទូលាយ ទាំងក្នុងនិងក្រៅប្រទេស ជាមួយមន្ទីរ-អង្គភាព អង្គការដៃគូជាតិ-អន្តរជាតិ ដើម្បីឆ្ពោះទៅគោលដៅរួម គឺការបង្ការ ទប់ស្កាត់ ការពារ និងបង្ក្រាប ឈានទៅលុបបំបាត់ អំពើជួយដូរមនុស្សគ្រប់រូបភាព៕

អត្ថបទ និង រូបភាព៖ លោក ងឹន គីមឡេង

Tags: កម្មវិធីសុវត្ថិភាព និងយុត្តិធម៌ពលករទេសន្តរប្រវេសន៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រួសារកម្មករឡឥដ្ឋ ចំនួន ៥២គ្រួសារ ជួបការលំបាកក្នុងជីវភាពទទួលបានទេយ្យទានពីព្រះសង្ឃ

គ្រួសារកម្មករឡឥដ្ឋ ចំនួន ៥២គ្រួសារ ជួបការលំបាកក្នុងជីវភាពទទួលបានទេយ្យទានពីព្រះសង្ឃ

គ្រាប់ត្នោតប្រមាណជា២០០០គ្រាប់ ត្រូវបានអាជ្ញាធរចុះដាំនៅតាមព្រំប្រទល់តំបន់៣ នៃដែនបឹងទន្លេសាប

គ្រាប់ត្នោតប្រមាណជា២០០០គ្រាប់ ត្រូវបានអាជ្ញាធរចុះដាំនៅតាមព្រំប្រទល់តំបន់៣ នៃដែនបឹងទន្លេសាប

អាជ្ញាធរខេត្តសៀមរាប សហការជាមួយក្រុមការងារក្រសួងរៀបចំដែនដី ចុះពិនិត្យមើលផ្ទាំងផែនទីតំបន់៣ ព្រៃលិចទឹកបឹងទន្លេសាប

អាជ្ញាធរខេត្តសៀមរាប សហការជាមួយក្រុមការងារក្រសួងរៀបចំដែនដី ចុះពិនិត្យមើលផ្ទាំងផែនទីតំបន់៣ ព្រៃលិចទឹកបឹងទន្លេសាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    52 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    9 shares
    Share 4 Tweet 2

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.