Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

គ្រួសារកម្មករឡឥដ្ឋ ចំនួន ៥២គ្រួសារ ជួបការលំបាកក្នុងជីវភាពទទួលបានទេយ្យទានពីព្រះសង្ឃ

ដោយ Pothe Thun
28/12/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
គ្រួសារកម្មករឡឥដ្ឋ ចំនួន ៥២គ្រួសារ ជួបការលំបាកក្នុងជីវភាពទទួលបានទេយ្យទានពីព្រះសង្ឃ
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បងប្អូនគ្រួសារកម្មករឡឥដ្ឋ ចំនួន ៥២គ្រួសារស្ថិតនៅ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដែលជួប ការលំបាកផ្នែកជីវភាព ទទួលបានការឧបត្ថម្ភសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ក្រោមការផ្តួចផ្តើមរបស់ព្រះវិបុលសត្ថា រី សាត ព្រះរាជាគណៈ ថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិការវត្តកេសរារាម និង ព្រះសច្ចានុបាល ភទ្ទកោ នឿម វុទ្ធី ព្រះរាជាគណៈកិត្តិយស ទីប្រឹក្សាសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការ វត្តបារាយមហានទីរតនារាម (ស្វាយរមៀត ) និង គណៈកម្មការអាចារ្យវត្តកេសរាម រួមជាមួយសិលវ័ន សីលវត្តី បាននិមន្ត និង អញ្ជើញនាំយកជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ចែកជូនដល់ពួកគាត់នៅសាលា ឃុំលាងដៃ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។

លោក ថាន់ អាន់ អភិបាលរងស្រុកអង្គរធំ បានថ្លែងអំណរព្រះគុណ និងអរគុណនូវការយកព្រះទ័យ និងយកចិត្តទុកដាក់របស់ព្រះសង្ឃ និងគណៈកម្មការវត្តនេះ ចំពោះសុខទុក្ខនិងការលំបាក របស់បងប្អូនកម្មករឡឥដ្ឋក្នុងមូលដ្ឋាននេះ ដោយបានប្រឹងប្រែង គៀងរគររកជំនួយសប្បុរសធម៌ពីសប្បុរសជនជិតឆ្ងាយ សម្រាប់ជួយសម្រួលដោះស្រាយការលំបាកដល់បងប្អូនប្រជាពលរដ្ឋ ទាំង ៥២គ្រួសារដែលេពួកគាត់ជួបការលំបាកផ្នែកជីវភាព។ លោក អភិបាលរងស្រុក ក៍បានបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ រៀនរស់តាមបែបគន្លងថ្មីជាមួយកូវីដ-១៩ ជាពិសេសកុំភ្លេចបន្តរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត សេចក្តីអំពាវនាវនានា របស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារនិង៣កុំ ក្នុងការទប់ស្កាត់ដល់ការឆ្លងជំងឺកូវីដ-១៩ ត្រូវប្រកាន់ខ្ជាប់នូវការរក្សា សំអាតអនាម័យស្អាត ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ លាងដៃជាមួយសាប៊ូ អាល់កុលឬជែល និងត្រូវរក្សាគម្លាតសុវត្ថិភាពសង្គមជាដើម។

មានសង្ឃដិកានាឱកាសនោះព្រះវិបុលសត្ថា រី សាត មានសង្ឃដីកាថា៖សម្លៀកបំពាក់ អំណោយនិងថវិកាទាំងនេះ គឺ បានមកពីកម្លាំងសាមគ្គីរបស់បងប្អូនពុទ្ធបរិស័ទ គណៈកម្មការអាចារ្យវត្ត និងសីលវ័ន្តសីលវត្តី បានប្រមូលត្រៀមបម្រុងទុក សម្រាប់ចែករំលែកជូនដល់គ្រួសារខ្វះខាតជាក់ស្តែង ឬអាជ្ញាធរមូលដ្ឋានណា ដែលជួបហានិភ័យ ដោយប្រការផ្សេងៗ សម្រាប់ចូលរួមជួយសម្រាលការលំបាកក្នុងគ្រចាំបាច់ពីព្រោះថា ការលំបាករបស់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពុទ្ឋបរិស័ទ ក៏ជាទុក្ខលំបាករបស់ព្រះសង្ឃដែរ។ ហេតុដូច្នេះហើយក្នុងនាមមិត្តរួមជាតិ មិត្តរួមសាសន៍ គឺតែងតែជួយគិតគូរ និងផ្តល់ជូនដល់គ្នាគ្នាទៅវិញទៅមក ទៅតាមលទ្ឋភាពដែលក្រុមព្រះសង្ឃ និង ពុទ្ធបរិស័ទអាចធ្វើបាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ព្រះអង្គបន្តថា ជារឿយៗ ក្រុមមន្ត្រីសង្ឃសាលាគណខេត្ត ក៏ដូចជាព្រះសង្ឃតាមបណ្តាអារាមផ្សេងៗ រួមជាមួយសីលវ័ន្តសីលវត្តីនានា តែងតែនាំយកស្បៀងអាហារ និង ថវិកាតិចក្តីច្រើនក្តី ដើម្បីចែករំលែកនិងផ្តល់ជូនដល់គ្រួសារដែលជួបហានីភ័យ ជួបការលំបាកដោយសារជម្ងឺ ដោយសារគ្រោះធម្មជាតិផ្សេងៗ ស្របតាមពុទ្ឋឱវាទរបស់ព្រះសម្មាសម្ពុទ្ឋបរមគ្រូនៃយើង ដែលបានទូន្មានទុក ឲ្យយើងទាំងអស់គ្នាត្រូវចេះរួមសុខរួមទុក្ខ ជួយទុក្ខធុរ:សង្គ្រោះ និង សម្រាលទុក្ខលំបាកគ្នាទៅវិញទៅមក។

ព្រះវិបុលសត្ថា រី សាត ក៏បានជំរុញនិងណែនាំដល់បងប្អូនគ្រួសារកម្មករ ឡឥដ្ឋ ក៏ដូចសីលវ័ន្ត សីលវត្តីឲ្យត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដែលជាយ័នការពារដ៍សាកសិទ្ឋដើម្បី ការពារការឆ្លងជំងឺកូវីដ-១៩ ទោះបីបងប្អូនញាតិញោមទាំងអស់ បានទទួលការចាក់វ៉ាក់សាំងបានគ្រប់ដូសហើយពិតមែន ក៏ត្រូវតែបន្តការអនុវត្តវិធានការ ៣កុំ ៣ការពារ និង ត្រូវចេះរៀនរស់នៅទៅ តាមគន្លងបែបថ្មី ជាមួយកូវិដ ពីព្រោះថាយើងអាចប្រហែសភ្លេចកូវីដ-១៩តែកូវីដ-១៩មិនភ្លេចយើងទេ។

សូមបញ្ជាក់ថា កម្មករឡឥដ្ឋទាំង ៥២គ្រួសារ ក្នុងមួយគ្រួសារទទួលបានដូចជា៖ អង្ករ២០គ.ក្រ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ិវ សម្លៀកបំពាក់ ស្បែកជើង ជាដើមផង៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស និង ស៊ាន សុផាត

Tags: កម្មករឡឥដ្ឋវត្ត​កេស​រ៉ា​រាម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រាប់ត្នោតប្រមាណជា២០០០គ្រាប់ ត្រូវបានអាជ្ញាធរចុះដាំនៅតាមព្រំប្រទល់តំបន់៣ នៃដែនបឹងទន្លេសាប

គ្រាប់ត្នោតប្រមាណជា២០០០គ្រាប់ ត្រូវបានអាជ្ញាធរចុះដាំនៅតាមព្រំប្រទល់តំបន់៣ នៃដែនបឹងទន្លេសាប

អាជ្ញាធរខេត្តសៀមរាប សហការជាមួយក្រុមការងារក្រសួងរៀបចំដែនដី ចុះពិនិត្យមើលផ្ទាំងផែនទីតំបន់៣ ព្រៃលិចទឹកបឹងទន្លេសាប

អាជ្ញាធរខេត្តសៀមរាប សហការជាមួយក្រុមការងារក្រសួងរៀបចំដែនដី ចុះពិនិត្យមើលផ្ទាំងផែនទីតំបន់៣ ព្រៃលិចទឹកបឹងទន្លេសាប

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបើកសិក្ខាសាលាផ្សព្វផ្សាយជុំទី២ គម្រោងពិពិធកម្មកសិកម្មកម្ពុជា

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបើកសិក្ខាសាលាផ្សព្វផ្សាយជុំទី២ គម្រោងពិពិធកម្មកសិកម្មកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.