Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបើកសិក្ខាសាលាផ្សព្វផ្សាយជុំទី២ គម្រោងពិពិធកម្មកសិកម្មកម្ពុជា

ដោយ Pothe Thun
28/12/2021
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ គម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត រដ្ឋបាលស្រុកជីក្រែង ក្រោមការគាំទ្រមូលនិធិពីធនាគារពិភពលោក បានរៀបចំសិក្ខាសាលានេះ ឡើងនៅក្នុងសាលប្រជុំសាលាស្រុកជីក្រែងខេត្តសៀមរាប ក្រោមវត្តមានរបស់លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល តំណាង លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត និងវត្តមានសិក្ខាកាមចូលរួមសរុបចំនួន៤៧រូប ក្នុងនោះជាតំណាងមកពីសហគមន៍ចំនួន១១ ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ វារីវប្បកម្មកសិដ្ឋានដាំបន្លែ សត្តឃាតដ្ឋាន កសិពាណិជ្ជករខ្នាតតូចនិងមធ្យម អ្នកប្រមូលទិញនិងអ្នកកែច្នៃកសិផល អាជ្ញាធរមូលដ្ឋាន អង្គការដៃគូ មន្ត្រីសម្របសម្រួលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មន្ត្រីនៃមន្ទីរកសិកម្មខេត្ត មន្ទីរអភិវឌ្ឍជនបទខេត្ត មន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តនិងក្រុមការងារផ្តល់សេវាបច្ចេកទេសរបស់ក្រុមហ៊ុន SBK (SBK Research and Development).។

សិក្ខាសាលារបស់គម្រោងនេះមានគោលបំណងសំខាន់ៗដូចជា៖ផ្សព្វផ្សាយព័ត៌មានគម្រោងទៅសហគមន៍កសិកម្ម ក្រុមផលិត កសិពាណិជ្ជករខ្នាតតូចនិងមធ្យម អ្នកប្រមូលទិញផលិតផលកសិកម្ម ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ សត្តឃតដ្ឋាន កសិដ្ឋានចិញ្ចឹមត្រី អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ឋនៅក្នុងតំបន់គោលដៅ។ ផ្សព្វផ្សាយព័ត៌មាននៃការគាំទ្រហិរញ្ញប្បទានរបស់គម្រោងទាំងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ និងឥណទានពីគ្រឺះស្ថានហិរញ្ញវត្ថុឯកជនដល់អ្នកពាក់ព័ន្ឋទាំងអស់។ កំណត់អត្តសញ្ញាណរបស់សហគមន៍កសិកម្ម ក្រុមផលិត កសិពាណិជ្ជករខ្នាតតូច និងមធ្យមនិងអ្នកពាក់ព័ន្ឋដើម្បីបង្កើតសំណើរធ្វើពិពិធកម្ម សំណើរអាជីវកម្ម និងទទួលបានហិរញ្ញប្បទានទាំងពីរប្រភេទ។ បន្ថែមពីនេះផ្សព្វផ្សាយព័ត៌មានគាំពារបរិស្ថាន និងសង្គមរួមទាំងលើកកម្ពស់យេនឌ័រផងដែរ។

ថ្លែងបើកអង្គសិក្ខាសាលានាឱកាសនោះ លោក ព្រំ វិច មានប្រសាសន៍ថា គម្រោងពិពិធកម្មកសិកម្មកម្ពុជា បានបង្កើតឡើងក្នុងគោលដៅ ដើម្បីធ្វើការសម្របសម្រួលខ្សែច្រវ៉ាក់តម្លៃពិពិធកម្មកសិកម្ម នៅក្នុងភូមិសាស្ត្រដែលបានជ្រើសរើសនៅកម្ពុជា និងផ្តល់អន្តរាគមន៍ឆ្លើយតបបន្ទាន់ និងប្រកបដោយប្រសិទ្ឋភាពក្នុងករណីមានវិបត្តិនិងសង្គ្រោះបន្ទាន់។ គម្រោងនេះត្រូវបានគាំទ្រហិរញ្ញប្បទានពីធនាគារពិភពលោកចំនួន៩១,៦៧លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន១០លានដុល្លារ សម្រាប់អនុវត្តសកម្មភាពក្នុងខេត្តគោលដៅចំនួន១២ រួមមាន៖ខេត្តបាត់ដំបង សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំបង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺខេត្តកណ្តាល និងរាជធានីភ្នំពេញ ហើយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជាទីភ្នាក់ងារប្រតិបត្តិ រីឯក្រសួងអភិវឌ្ឍវត្តជនបទក្រសួងធនធានទឹក និងឧត្តុនិយម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាទីភ្នាក់ងារអនុវត្តដោយសហការជាមួយក្រុមហ៊ុន SBK និងអង្គការARD ជាអ្នកផ្តល់សេវាកម្មបច្ចេកទេស។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ព្រំ វិច បន្ថែមទៀតថា ក្រុមអ្នកដែលនឹងទទួលផលពីគម្រោង រួមមានសហគមន៍កសិកម្ម ក្រុមផលិតនិងកសិពាណិជ្ជករខ្នាតតូច និងមធ្យម ដែលស្ថិតក្នុងតំបន់គោលដៅ និងមានលក្ខណៈសម្បត្តិស្របតាមលក្ខ័ខ័ណ្ឌតម្រូវរបស់គម្រោងហើយចងសម្ព័ន្ឋធុរកិច្ចក្នុងខ្សែច្រវ៉ាក់តម្លៃពិពិធកម្មកសិកម្មរួមគ្នា។ គម្រោងនេះដែរមាន៥សមាសភាគ៖ ការជួយគាំទ្រដល់ការធ្វើពិពិធកម្មកសិកម្ម ,ការគាំទ្រហេដ្ឋារចនាសម្ព័ន្ឋសាធារណៈ ,ការធ្វើឱ្យប្រសើរនូវប្រព័ន្ឋព័ត៌មានកសិកម្ម និងការគ្រប់គ្រងត្រួតពិនិត្យគុណភាព ,ការគ្រប់គ្រង សម្របសម្រួល ការតាមដាននិងវាយតម្លៃគម្រោង ,ការត្រៀមឆ្លើយតបចំពោះស្ថានភាពអាសន្ន។

សូមបញ្ជាក់ថា៖សិក្ខាសាលាផ្សព្វផ្សាយជុំទី២ គម្រោងពិពិធកម្មកសិកម្មកម្ពុជា បានប្រព្រឹត្តទៅមួយថ្ងៃពេញ ដោយបានលើកយកប្រធានបទសំខាន់ៗ មកបង្ហាញជូនដល់សិក្ខាកាម ដូចជា៖សាវតានៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា ហិរញ្ញប្បទានបំពេញបន្ថែមទុនវិនិយោគ ការទទួលសេវាឥណទានពីធនាគារ ពីគ្រឺះស្ថានហិរញ្ញវត្ថុឯកជន ការប្រើប្រាស់ហិរញ្ញប្បទាន លក្ខណៈវិនិច្ឆ័យនិងល័ក្ខខ័ណ្ឌតម្រូវនៃការទទួលបានហិរញ្ញប្បទាន ផែនការកសិធុរកិច្ច។ល៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស

Tags: ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទគម្រោងពិពិធកម្មកសិកម្ម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

Lobstermania dos Bitcoin Web pokie games based poker Position For real Money

អាជ្ញាធរខេត្តសៀមរាបបើកយុទ្ធនាការសម្អាតបរិស្ថាន ក្រោមប្រធានបទ “ទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ”

អាជ្ញាធរខេត្តសៀមរាបបើកយុទ្ធនាការសម្អាតបរិស្ថាន ក្រោមប្រធានបទ “ទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ”

ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ជួបពិភាក្សាការងារជាមួយ នាយកក្រុមហ៊ុន WnK System និងជាប្រធានសមាគមន៏ប្លុកឆែន កូរ៉េ

ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ជួបពិភាក្សាការងារជាមួយ នាយកក្រុមហ៊ុន WnK System និងជាប្រធានសមាគមន៏ប្លុកឆែន កូរ៉េ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.