Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប សហការជាមួយក្រុមការងារក្រសួងរៀបចំដែនដី ចុះពិនិត្យមើលផ្ទាំងផែនទីតំបន់៣ ព្រៃលិចទឹកបឹងទន្លេសាប

ដោយ Pothe Thun
28/12/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
64
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទីខែ២៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ឯកឧត្ដម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានអញ្ជើញចុះពិនិត្យមើលផ្ទាំងផែនទីតំបន់៣ ព្រៃលិចទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្រត្រង់ចំណុចចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ដែលត្រូវបានក្រុមការងារចម្រុះចុះស្រាវជ្រាវកំណត់និយមការ និងបានបង្កើតនូវផែនទីនេះឡើង ដើម្បីឲ្យសាធារណ:ជនបានដឹង បានយល់ ក្នុងការកំណត់ព្រំប្រទល នឹងបោះបង្គោលឡាក់ ដែលបានបញ្ជាក់នៅក្នុងផែនទីទិន្នន័យផ្ទៃដីក្នុងតំបន់២និងតំបន់៣ ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលក្រុងសៀមរាប សម្រាប់ការទប់ស្កាត់ជនខិលខូចដែលលួចកាប់បំផ្លាញតំបន់ព្រៃលិចទឹកបឹងទន្លេសាប។ សមាសភាពចូលរួមពី មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី មន្ទីរធនធានទឹកនិងឧតុនិយម មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មន្ទីរបរិស្ថាន ខ័ណ្ឌរដ្ឋបាលជលផល អភិបាលក្រុង និងមេឃុំ ជាច្រើននាក់ផងដែរ។

ឯកឧត្តម ទៀ សីហា មានប្រសាសន៏ថា ផ្ទាំងផែនទីទិន្នន័យនៃផ្ទៃដីក្នុងតំបន់២ និងតំបន់៣ បានដាក់តាំងបង្ហាញឲ្យសាធារណ:ជនបានដឹងបានយល់ក្នុងការកំណត់ព្រំប្រទល នឹងបោះបង្គោលឡាក់ ដែលបានបញ្ជាក់នៅក្នុងទីនេះស្រាប់ ក្នុងគោលបំណងចួលរួមទប់ស្កាត់ការពារបឹងទន្លេសាបដែលកំពុងតែរងគ្រោះដោយគោករាក់ និងបាត់បង់ព្រៃលិចទឹកជាបណ្តើរៗ ដោយការបំផ្លិចបំផ្លាញពីក្រុមជន អនាធិបតេយ្យនោះ គឺយើងចាំបាច់ត្រូវតែមានវិធានការណ៍ ដែលសម្តេចបានដាក់បទបញ្ជារ ឲ្យអាជ្ញាធរខេត្ត ជុំវិញបឹងទន្លេសាបទាំងអស់ គឺទទួលខុសត្រូវទៅលើបញ្ហានេះ ដើម្បីពិនិត្យមើលនិងទប់ស្កាត់ជាបន្ទាន់នូវការកាប់រានដីព្រៃលិចទឹកដែលឈានទៅដល់ ការកើតឡើងវិញបន្ទាប់ពីទឹកសម្រក។ ឯកឧត្តម បានបន្តទៀតថា ព្រៃលិចទឹកនេះមាន សារៈសំខាន់សម្រាប់ទីជម្រកត្រីពងកូន និងជីវៈចម្រុះនៅក្នុងបឹងទន្លេសាប តែបើសិន ព្រៃលិចទឹកបាត់បង់ជារៀងរាល់ឆ្នាំនោះ វានឹងធ្វើឲ្យមានផលប៉ះពាល់យ៉ាងច្រើនដល់ជីវៈចម្រុះជាពិសេសទិន្នផលត្រី និងមានការថយចុះ ជារៀងរាល់ឆ្នាំ ព្រមទាំងសត្វស្លាបទៀតផង។

ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់សម្ដេច តេជោ ដែលបានផ្តល់ឱកាសឲ្យអាជ្ញាធរខេត្តបញ្ចប់នៃការកាប់ទន្ទ្រានព្រៃលិចទឹកបន្តទៀត នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ពីព្រោះព្រៃលិចទឹកមិនត្រឹមតែជាសក្តានុពលត្រីប៉ុណ្ណោះទេនៅក្នុងខេត្តសៀមរាបនេះ ក្រៅពីដំណើរទស្សនាកម្សាន្តនៅតាមប្រាង្គប្រាសាទនានា និង រមណីយដ្ឋានធម្មជាតិក្នុងខេត្ត ភ្ញៀវក៏អាចមកទស្សនាកម្សាន្តនៅតំបន់បឹងទន្លេសាបនូវព្រៃលិចទឹក និងសត្វស្លាបទៀតផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ លោក ស៊ាន សុផាត

Tags: ព្រៃលិចទឹកបឹងទន្លេសាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបើកសិក្ខាសាលាផ្សព្វផ្សាយជុំទី២ គម្រោងពិពិធកម្មកសិកម្មកម្ពុជា

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបើកសិក្ខាសាលាផ្សព្វផ្សាយជុំទី២ គម្រោងពិពិធកម្មកសិកម្មកម្ពុជា

Lobstermania dos Bitcoin Web pokie games based poker Position For real Money

អាជ្ញាធរខេត្តសៀមរាបបើកយុទ្ធនាការសម្អាតបរិស្ថាន ក្រោមប្រធានបទ “ទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ”

អាជ្ញាធរខេត្តសៀមរាបបើកយុទ្ធនាការសម្អាតបរិស្ថាន ក្រោមប្រធានបទ “ទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ”

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.