Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

វត្តចំនួន៣ក្នុងក្រុងសៀមរាប បានប័ណ្ណសរសើរប្រតិបត្តិមេត្រីភាពបរិស្ថាន ពីក្រសួងបរិស្ថាន

ដោយ Pothe Thun
27/12/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានខេត្តសៀមរាប បានផ្តល់បណ្ណសរសើរប្រតិបត្តិមេត្រីភាពបរិស្ថានប្រគេនដល់វត្តរាជបូណ៌ វត្តដំណាក់ និងវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប បន្ទាប់ពីបានពិនិត្យនិងវាយតម្លៃឃើញថា វត្តអារាមទាំងបីនេះ បានចូលរួម និងប្រតិបត្តិមេត្រីភាពបរិស្ថានល្អ និងបានគិតគូរខ្ពស់ពីបញ្ហាបរិស្ថាន ទាំងការទុកដាក់វេចខ្ចប់ និងញែកដាច់ដោយឡែក រវាងសំណល់រឹង សំណល់រាវ និងសំណល់ផ្លាស្ទិកជាដើម។

លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្ត បានថ្លែងការកោតសរសើរចំពោះវត្តទាំង៣ ដែលកន្លងមកបានអនុវត្ត មេត្រីភាពបរិស្ថាន និងគោរពតាមបទដ្ឋាន នៃបរិស្ថានបានល្អ និងបានលើកឡើងពីការចូលរួម របស់ព្រះសង្ឃក្នុងសកម្មភាពសម្អាតអនាម័យបរិស្ថានក្នុងទីអារាមដូចជាការសំអាត់បរិស្ថានជុំវិញវត្តជាប្រចាំ និងការដាក់ពង្រាយធុងសំរាម នៅតាមទីសាធារណៈនានាក្នុងវត្ត ការញែកសំណល់នៃសំរាមដាច់ដោយឡែកពីគ្នា រួមទាំងការដាំកូនឈើ និងការបង្កើតជាសួនផ្កា និងសួនបន្លែផងដែរ ។

លោក ស៊ុន គង់ មានប្រសាសន៍ថា ចំពោះការវាយតម្លៃមេត្រីភាពបរិស្ថាននេះ ត្រូវបានកំណត់ចំពោះរូបវន្តបុគ្គល និងនីតិបុគ្គល។ ក្នុងឆ្នាំ២០២១នេះ ក្រសួងបរិស្ថានបានប្រគេន និងផ្តល់ជូននូវបណ្ណសរសើរមេត្រីភាពបរិស្ថានចំនួន ១២ប័ណ្ណ ដល់អាជ្ញាធរពាក់ព័ន្ឋ សាលារៀន និងវត្តទាំង៣នេះ។ ចំពោះវត្តទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាននេះ បានបំពេញតាមលក្ខណៈវិនិច្ឆ័យ និងសូចនាករចំនួន ៦ចំណុចសំខាន់ៗគឺ ១.មានចក្ខុវិស័យបរិស្ថាន ២.ហេដ្ឋារចនាសម្ពន្ធ័ ៣.ប្រតិបត្តិមេត្រីភាពបរិស្ថាន ៤.លំហបៃតង ៥.ការបញ្ជ្រាបចំណេះដឹងបរិស្ថាន និង៦.ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តបរិស្ថាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ព្រះតេជគុណព្រះសច្ចានុបាល ភទ្ទកោ នឿម វុទ្ធី ព្រះចៅអធិការវត្តស្វាយរមៀត មានសង្ឃដិកាថា មុននឹងក្រសួងបរិស្ថានបានប្រគេនជូនប័ណ្ណសរសើរប្រតិបត្តិមេត្រីភាពបរិស្ថានន គឺបន្ទាប់ពីរយៈពេលកន្លងមក ក្រសួងបានចុះធ្វើការវាយតម្លៃ និងដាក់ពិន្ទុទៅលើចំនុចមួយចំនួនដូចជា៖ បញ្ហាសំរាម ធុងសំរាម បញ្ហាអនាម័យ ជាពិសេសនោះ គឺការបង្កើត និងការថែទាំសួនផ្សេងៗ។ ក្នុងនោះព្រះសង្ឃនៅក្នុងវត្តស្វាយរមៀត ជាប្រចាំតែងតែយកចិត្តទុកដាក់ទៅបញ្ហាទាំងអស់នេះ ទើបវត្តមានឱកាសបានទទួលនូវប័ណ្ណសសើរ ប្រតិបត្តិមេត្រីភាពបរិស្ថាន ពីក្រសួងបរិស្ថាន៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ប័ណ្ណសរសើរប្រតិបត្តិមេត្រីភាពបរិស្ថានវត្ត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងទីក្រុងឆ្លាតវៃសៀមរាបជំហានទី២ នឹងចាប់ផ្ដើមខែមេសា ឆ្នាំ២០២២ បន្ទាប់ពីការសិក្សាទិន្នន័យបានបញ្ចប់

គម្រោងទីក្រុងឆ្លាតវៃសៀមរាបជំហានទី២ នឹងចាប់ផ្ដើមខែមេសា ឆ្នាំ២០២២ បន្ទាប់ពីការសិក្សាទិន្នន័យបានបញ្ចប់

រមណីយដ្ឋានទេសចរណ៍ធម្មជាតិ មួយកន្លែងនៅជើងភ្នំគូលេន ក្នុងស្រុកស្វាយលើ កំពុងមានការទាក់ទាញអ្នកទេសចរ 

រមណីយដ្ឋានទេសចរណ៍ធម្មជាតិ មួយកន្លែងនៅជើងភ្នំគូលេន ក្នុងស្រុកស្វាយលើ កំពុងមានការទាក់ទាញអ្នកទេសចរ 

សារមន្ទីរ ព្រះមហាវិមលធម្ម ពិន សែម រាជបូណ៌ នឹងតម្កល់បុរាណវត្ថុមរតកបុព្វបុរសខ្មែរ 

សារមន្ទីរ ព្រះមហាវិមលធម្ម ពិន សែម រាជបូណ៌ នឹងតម្កល់បុរាណវត្ថុមរតកបុព្វបុរសខ្មែរ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.